ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជាសន្តាន​ចិត្ត និង​ការ​ចែករំលែក​ធនធាន​ខ្លះៗ​ ដល់​អ្នក​ខ្វះខាត​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាច​ជួយ​ទំនុកបំរុង​អ្នក​នៅ​ឆ្ងាយ​បាន ប៉ុន្តែ​ពេល​ខ្លះ​អាច​មើល​រំលង​ជន​ទី​ទាល់ក្រ​ពិតប្រាកដ ដែល​នៅ​ជិត និង​ថែរក្សា​អ្នក​រាល់ថ្ងៃ នេះ​ជាស​ម្តី​ពិត​របស់​លោក ហួត ឈួ​រ ក្រឡាបញ្ជី…

រាជធានី​ភ្នំពេញ ៖ អាច​ជួយ​ទំនុកបំរុង​អ្នក​នៅ​ឆ្ងាយ​បាន ប៉ុន្តែ​ពេល​ខ្លះ​អាច​មើល​រំលង​ជន​ទី​ទាល់ក្រ​ពិតប្រាកដ ដែល​នៅ​ជិត និង​ថែរក្សា​អ្នក​រាល់ថ្ងៃ នេះ​ជាស​ម្តី​ពិត​របស់​លោក ហួត ឈួ​រ ក្រឡាបញ្ជី នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២២ ក្នុង​កម្មវិធី​តូច​មួយ​ដែល​លោក​មានចិត្ត​សប្បុរសធម៌ មើលឃើញ​ជន​ក្រីក្រ​ទីទាល់​នៅ​ជិត​ខ្លួន និង​បាន​ជួយ​ឧ​ប​ត្ថ​ម​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​តាម​លទ្ធភាព​ដែល​ខ្លួន​មាន ដល់​ស្ត្រី​ជា​បុគ្គលិក​អ្នក​អនាម័យ​កម្លាំង​សមត្ថកិច្ច​នគរបាល​យាម​ការពារ​ប្រចាំការ​គោលដៅ​សាលាដំបូង​រាជធានី​ភ្នំពេញ សន្តិសុខ និង​អ្នក​រត់​ម៉ូតូឌុបសរុប​ចំនួន​១៥​នាក់ ក្នុង​នោះ​ ម្នាក់​ៗទទួល​បាន​អង្ក​២៥គីឡូ ទឹកត្រី​១ យួរ​ទឹកស៊ីអ៊ីវ​១ យួរ មី​១​កេស និង​ថវិកា​ចំនួន​៥ម៉ឺន​រៀល សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ។

ក្នុង​ឱកាស​នោះ ​លោក ហួត ឈួ​រ បាន​ឲ្យ​ដឹង​ថា នេះ​ជា​សន្តាន​ចិត្ត និង​ការ​ចែករំលែក​ធនធាន​ផ្ទាល់ខ្លួន​របស់​លោក ក្នុង​នាម​ក្រុមការងារ​ចុះ​ជួយ​មូល ដ្ឋា​ន​ភូមិ ឃុំ ស្រុក នៅ​ខេត្តបាត់ដំបង ដែល​នៅ​ឆ្ងាយ​អាច​ជួយ​បាន ចុះ​ហេតុ​អ្វី​ត្រូវ​មើល​រំលង ជន​ទី​ទាល់ក្រ​នៅ​ជិត ដែល​ថែរក្សារ និង​ការពារ ខ្លួន​រាល់ថ្ងៃ ។ ដូច​ពាក្យចាស់​ពោល​ថា « កូន​នៅ​ឆ្ងាយ​មក​លេង​ម្តង​ៗ សរសើរ​ថា​កូន​ល្អ​ណាស់ ចំណែក​កូន​នៅ​ជិត​ថែទាំ​ព្រឹកល្ងាច មិនសូវ​មើលឃើញ​ក្នុង​ផ្លូវ​ល្អ​ទេ » ។

ទាំង​អស់នេះ​បាន​ធ្វើ​ឲ្យ​លោក​មានការ​ចាប់អារម្មណ៍​ទៅ​លើ​ជន​ក្រីក្រ​ដូច​ជា​ស្ត្រី​អ្នក​ធ្វើ​អនាម័យ មន្ត្រី​នគរបាល សន្តិសុខ និង​អ្នក​រត់​ម៉ូតូឌុប​ទាំង ១៥​នាក់ ដែល​កំពង់​ប្រឹងប្រែង​បំពេញ​តួនាទី​របស់​ខ្លួន​រាល់ថ្ងៃ ទើប​លោក​ចំណាយ​ថវិការ​ផ្ទាល់ខ្លួន​ទិញ​គ្រឿង​ឧបភោគ បរិភោគ ជូន​ពួក​គាត់​ភ្លាម​ៗ ដោយ​ពុំ​បាន​គ្រោងទុក ។

ក្នុង​នោះ​ដែរ ​ស្ត្រី​អ្នក​អនាម័យ មន្ត្រី​នគរបាល សន្តិសុខ និង​អ្នក​រត់​ម៉ូតូឌុប​ទាំង​១៥នាក់ បាន​ថ្លែង​អំណរគុណ​ដល់​លោក​ក្រឡាបញ្ជី​ចិត្តធម៌ ដែល​ជា​ម្ចាស់​ទាន សូម​ឲ្យ​មាន​សុខភាព​ល្អ កម្លាំង​មាំមួន អាយុ​យឺនយូ ប្រកប​មុខរបរ និង​ការងារ​ទទួល​បាន​ជោគជ័យ​ជា​រៀង​រហូត ៕ ​

អត្ថបទសរសេរ ដោយ