ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តស្ទឹងត្រែង​បង្ហាញ​សមិទ្ធផល​គួរ​ជាទី​មោ​ទ​នៈ​ក្នុង​ការ​ឆ្លើយ​តប​នឹង​ជំងឺអេដស៍

1 នាទី មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ លោក​វេជ្ជបណ្ឌិត អ៊ុ​ង សូ​វៀត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង បាន​ថ្លែង​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេ​ដស៍ និង​ជំងឺអេដស៍ នៅ​ក្នុង​ពិធី​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍…


ខេត្តស្ទឹងត្រែង ៖ លោក​វេជ្ជបណ្ឌិត អ៊ុ​ង សូ​វៀត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង បាន​ថ្លែង​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេ​ដស៍ និង​ជំងឺអេដស៍ នៅ​ក្នុង​ពិធី​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២៥ ប្រព្រឹត្ត​នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៥ នៅ​លើ​បរិវេណ​ទីលាន​តេ​ជោ​សន្តិភាព ក្រោម​ប្រធានបទ «​យកឈ្នះ​ការ​រំខាន បរិវត្ត​កម្ម​ឆ្លើយ​តប​នឹង​ជំងឺអេដស៍​» ។

លោក​ប្រធាន​បាន​លើក​ឡើង​ថា ខេត្តស្ទឹងត្រែង​នៅ​តែ​បន្ត​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​យុទ្ធសាស្ត្រ​របស់​អង្គការសហប្រជាជាតិ (UNAIDS) ដូច​ជា គោលដៅ​សូន្យ​ប៊ី (​សូន្យ​ការ​ឆ្លង​ថ្មី សូន្យ​ការ​រើសអើង និង​សូន្យ​ការ​ស្លាប់​) និង​គោលដៅ ៩៥-៩៥-៩៥ សម្រាប់​ឆ្នាំ​២០៣០ ។

លោក​វេជ្ជបណ្ឌិត អ៊ុ​ង សូ​វៀត បាន​បង្ហាញ​ពី​ស្ថានភាព និង​លទ្ធផល​ការងារ​ដ៏​សំខាន់​ដែល​សម្រេច​បាន​ក្នុង​រយៈពេល​១១​ខែ​ដើមឆ្នាំ​២០២៥ មាន​ដូច​ខាងក្រោម​៖ មណ្ឌល​សុខភាព​ចំនួន​២១​កន្លែង​នៅ​ក្នុង​ខេត្ត បាន​ផ្តល់​ការ​ប្រឹក្សា និង​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេ​ដស៍​លើ​អតិថិជន​សរុប​៤,៦៦៦​នាក់ ។ ក្នុង​ចំណោម​នោះ មាន​តែ​០១​ករណី​ប៉ុណ្ណោះ ដែល​រក​ឃើញ​មាន​ប្រតិកម្ម​វិជ្ជមាន​មេរោគ​អេ​ដស៍​។ សេវា​បង្ការ​ការ​ចម្លង​ពី​ម្តាយ​ទៅ​កូន​(PMTCT)​សេវា​នេះ​បាន​ដំណើរការ​នៅ​គ្រប់​មណ្ឌល​សុខភាព​ទាំង​២១​កន្លែង ។

មាន​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​៣,៨៥២​នាក់ បាន​ស្ម័គ្រចិត្ត​ធ្វើតេស្ត ដោយ​រក​ឃើញ​មាន​ប្រតិកម្ម​អេ​ដស៍​០៥​នាក់ និង​ប្រតិកម្ម​ស្វាយ​២៧​នាក់ ។ មណ្ឌល​ប្រឹក្សា និង​តេស្ត​ឈាម​ស្ម័គ្រចិត្ត​(VCCT)​មណ្ឌល VCCT ០១ កន្លែង បាន​ធ្វើតេស្ត​លើ​អតិថិជន​សរុប ៦១៤ នាក់​។​លទ្ធផល​រក​ឃើញ​វិជ្ជមាន​សរុប​២៧​នាក់ ក្នុង​នោះ មាន​ស្ត្រី​ចំនួន​១៦​នាក់ ។

ការ​ថែទាំ​ព្យាបាល (ART) សេវា​ថែទាំ​ព្យាបាល និង​ផ្តល់​ថ្នាំ​ប្រឆាំង​មេរោគ​អេ​ដស៍ បាន​ដំណើរការ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ បច្ចុប្បន្ន មាន​អ្នក​ជំងឺអេដស៍​សរុប ៤៥៥ នាក់ កំពុង​ទទួល​ការ​ព្យាបាល ក្នុង​នោះ មាន​មនុស្ស​ពេញវ័យ​៤៤៤​នាក់ និង​កុមារ​១១ នាក់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ