រាជធានីភ្នំពេញ៖ដោយសារការបាញ់ប្រហាររបស់កងយោធាថៃសំដៅមកលើទីតាំងជនស៊ីវិលចាប់តាំងពីការបើកប្រតិបត្តិការឈ្លានពានរបស់ពួកគេដែលបានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មកនោះ គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ មានពលរដ្ឋកម្ពុជាយ៉ាង ហោចណាស់ចំ នួន១៨នាក់បានបាត់បង់ជីវិតក្នុងនោះមានទារកម្នាក់ផងដែរ ខណៈអ្នករង របួសបានកើនឡើងដល់ចំនួន៧៩នាក់ហើយ ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ។
ថ្លែងក្នុងសន្នីសីទសារព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះបានថ្លែងថា យោធាថៃពិតជាបានបាញ់ប្រហារមិន ត្រឹមតែមកលើ កង កម្លាំងរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ពិតជាបានធ្វើការបាញ់ប្រហារមកលើជនស៊ីវិល ឬទី តាំងស៊ីវិលផងដែរ ដែលបានបណ្តាលឱ្យពលរដ្ឋកម្ពុជាស្លាប់ និងរបួសបានកើនឡើងជា បន្តបន្ទាប់ ដោយគិតមកត្រឹមម៉ោង៦ល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥មានអ្នកស្លាប់ចំនួន១៨នាក់ និងអ្នករបួសចំនួន៧៩នាក់។
លោកជំទាវបានអះអាងថា យោធាថៃខុសពីយោធាកម្ពុជា ពោល គឺយោធាថៃបានធ្វើការបាញ់ ប្រហារដោយមិនរើសអើង មិនរើសទីតាំងមិនថាជាយោធា ឬ ជាជនស៊ីវិលឡើយ ដែលផ្ទុយពី កម្ពុជាគឺបានវាយប្រហារតែទៅលើកង កម្លាំងយោ ធាថៃតែ ប៉ុណ្ណោះ មិនបានសំដៅទៅលើគោ លដៅស៊ីវិល ឬទីកន្លែងស៊ីវិលដូច ខាងយោធាថៃឡើយ។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា មានប្រសាសន៍ថា កម្ពុជានៅតែទាមទារឱ្យខាង ភាគីថៃបញ្ឈប់នូវការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលមានចេតនាដើម្បីបង្វែរការចាប់អារម្មណ៍ ចំពោះសកម្មភាពឈ្លានពានរបស់ថៃមកលើកម្ពុជា និងការរំលោភច្បាប់អន្តរជាតិរបស់ ខ្លួនដោយលាបពណ៌មកលើកម្ពុជាដើម្បីយកលេសក្នុងការបង្កើននូវភាពតានតឹង ក្នុងគោលបំណងបម្រើដល់សកម្មភាពឈ្លានពាន មកលើដែនអធិបតេយ្យរបស់កម្ពុជា។
លោកជំទាវបានគូសបញ្ជាក់ថា ជាការពិតម្តងហើយម្តងទៀតកងទ័ពថៃតែងតែយកលេស និងប្រើប្រាស់នូវគ្រប់ឧបាយកលដើម្បីលាក់បាំងទង្វើឈ្លានពានរបស់ខ្លួនមកលើអធិបតេយ្យរបស់កម្ពុជា ដោយបានបំពាបំពានយ៉ាងកម្រោលទៅលើច្បាប់អន្តរជាតិ ហើយចំពោះទង្វើឈ្លាន ពានរបស់យោធាថៃមកលើកម្ពុជាគឺមានលក្ខណៈឃោរឃៅ ដោយមានទាំងការប្រើប្រាស់ អាវុធធុនធ្ងន់ និងមានកម្រិតបំផ្លិចបំផ្លាញខ្ពស់ ដូចជា យន្តហោះចម្បាំង នាវាចម្បាំង កាំភ្លើងធំ គ្រប់ប្រភេទ គ្រាប់បែកចង្កោម ផ្សែងពុល ដ្រូនគ្រប់ប្រភេទមកវាយប្រហារមកលើកម្ពុជា ជាពិសេសទៅលើជនស៊ីវិលស្លូតត្រង់ រួមនឹងបេតិកភណ្ឌដែលជាសម្បត្តិ មនុស្សជាតិថែម ទៀតផង៕

ចែករំលែកព័តមាននេះ