ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​ថៃ​បន្ត​បាញ់​ផ្លោង​ចំនួន​៥​គ្រាប់​ចូល​ផ្ទះ​ប្រជា​ជន​ស្លូតត្រង់ ស្ថិត​នៅ​ភូមិ​បន្ទាយ​មាន​រិ​ទ្ធ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ

54 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា យោធា​ថៃ​បាន​បាញ់​ផ្លោង​ចំនួន​៥​គ្រាប់​ចូល​ផ្ទះ​ប្រជាជន​ស្លូតត្រង់ ស្ថិត​នៅ​ភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។ ក្រសួងការពារជាតិ…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា យោធា​ថៃ​បាន​បាញ់​ផ្លោង​ចំនួន​៥​គ្រាប់​ចូល​ផ្ទះ​ប្រជាជន​ស្លូតត្រង់ ស្ថិត​នៅ​ភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមាន
ជ័យ ។

ក្រសួងការពារជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៥ នេះ​បាន​ឲ្យ​ដឹង​ថា ស្ថានការណ៍ នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​យោធា​ថៃ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​បាញ់ប្រហារ​ចូល​ទីតាំង​ប្រជាជន​ស៊ី​វិល​កម្ពុជា នៅ​យោធភូមិ​ភាគ​ទី​៥ ក្នុងភូមិ​សាស្ត្រ ស្ថិត​នៅ​ភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ នា​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៥ ។

ក្រសួង​បាន​ឲ្យ​ដឹង​ថា ម៉ោង​០៧:៤២​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចំនួន​៥​គ្រាប់ ចូល​ផ្ទះ​ប្រជាជន​ស្លូតត្រង់ ស្ថិត​នៅ​ភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមាន​ជ័យ ។

ក្រសួងការពារជាតិ​បាន​ចាត់​ទុក​សកម្មភាព​ខាងលើ​ ជា​ការ​វាយប្រហារ​ដ៏​កំរោល ដោយ​មិន​រើស​គោលដៅ​របស់​យោធា​ថៃ​ជា​ការ​រំលោភ​បំពាន​ច្បាប់​មនុស្សធម៌​អន្តរជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ