ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ជា​​ជិតឈាន​ដល់​កិច្ចព្រម​ព្រៀងបញ្ចប់ស.ង្គ្រាមនៅ​អ៊ុយ​ក្រែន​មែន​​ឬ?

3 នាទី មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​ដូ​ណា​ល់​ត្រាំ កាល​ពិ​ថ្ងៃ​ទី​១៨​ ធ្នូ ជម្រុញ​ឲ្យ​អ៊ុយ​ក្រែ​ន​មាន​ប្រតិកម្ម​ដោយ​ឆាប់រហ័ស ក្នុង​ការ​ចរចា​ស្ដី​ពី​ផែនការ​មួយ ដែល​សំដៅ​បញ្ចប់​ជម្លោះ​ជាមួយ​រុ​ស្ស៊ី ​។…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​ដូ​ណា​ល់​ត្រាំ កាល​ពិ​ថ្ងៃ​ទី​១៨​ ធ្នូ ជម្រុញ​ឲ្យ​អ៊ុយ​ក្រែ​ន​មាន​ប្រតិកម្ម​ដោយ​ឆាប់រហ័ស ក្នុង​ការ​ចរចា​ស្ដី​ពី​ផែនការ​មួយ ដែល​សំដៅ​បញ្ចប់​ជម្លោះ​ជាមួយ​រុ​ស្ស៊ី ​។

ថ្លែង​ទៅ​កាន់​សារព័ត៌​មាននៅ​ការិយាល័យ​ពងក្រពើ​នៃ​សេត​វិមាន លោក​ត្រាំ​លើក​ឡើង​ថា បណ្ដា​អ្នក​ចរចា​ត្រៀម​ឈាន​ទៅ​ដល់​រឿង​ខ្លះ​តែ​ខ្ញុំ​សង្ឃឹមថា អ៊ុយ​ក្រែ​ន​នឹង​មាន​ប្រតិកម្ម​ដោយ​ឆាប់រហ័ស​។ រៀង​រាល់​លើក​ពួក​អ្នក​ចរចា​នៅ​អូស​បន្លាយពេល​ខណៈ​រុ​ស្សុ​ី​ផ្លាស់​ប្ដូរ​ជំហរ​ខ្លួន​។ ការ​ជួប​គ្នា​រវាង​បេសកជន​ពិសេស​រុ​ស្ស៊ី ​និង​អា​មេ​រិ​ក ស្ដី​ពី​សង្គ្រាម​អ៊ុយ​ក្រែ​ន​កើត​មាន​នា​ចុង​ស​ប្ដា​ហ៍​នេះ​នៅ​ក្រុង​ម៉ៃ​អា​មី​រដ្ឋ​ផ្ល​រី​ដា​ ។

ប្រធានាធិបតី​អា​មេ​រិ​ក​មិន​ផ្ដល់​ភាព​លម្អិត​ណាមួយ​ឡើយ​លើ​សមាសភាព​គណៈប្រតិភូ ប៉ុន្តែ​តាម​កាសែត​អា​មេ​រិ​ក​POLITICO​ថា សហរដ្ឋអាមេរិក​តំណាង​ដោយ បេសកជន​ពិសេស​សម្រាប់​អ៊ុយ​ក្រែ​ន លោក​STEVE WITKOFF  និង​កូនប្រសា​លោក​ត្រាំ​គឹ​លោក​JARED KUSHNER ចំណែក​ភាគី​រុ​ស្សុ​ី​វិញ​តំណាង​ដោយ​លោក​គី​រី​ល​ឌី​មី​ទ្រី​អេ​វ​បេសកជន​វិមាន​ក្រឹម​ឡាំង​ទទួល​បន្ទុក​បញ្ហា​សេដ្ឋកិច្ច​។

ការ​ចរចា​ថ្មី​នោះ​កើត​មាន​នឹង​ធ្វើ​ឡើង បន្ទាប់​ពី​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី កត់សម្គាល់​ឃើញ​ការ​រីក​ចម្រើន​ឆ្ពោះទៅ​រក​ការ​សម្របសម្រួល​មួយ​រវាង​ក្រុង​គៀវ​និង​ក្រុង​វ៉ា​ស៊ី​ន​តោន លើ​ខ្លឺ​ម​សារ​នៃ​ផែនការ​មួយ​ស្នើ​ដល់​ក្រុង​មូ​ស្គូ ដើម្បី​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​ក្រោយ​ការ​ជួប​គ្នា​នៅ​ក្រង​ប៊ែ​រ​ឡាំង រវាង​បណ្ដា​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក អ៊ុយ​ក្រែ​ន​និង​អឺរ៉ុប​ ។ ទោះបី​យ៉ាងណា​ប្រ​ធា​ច​នា​ធិ​បតី​អ៊ុយ​ក្រែ​ន​ព្រមាន​ថា រុ​ស្ស៊ី​រៀបចំ​ឆ្នាំ​ថ្មី​នៃ​សង្គ្រាម​ក្នុង​ឆ្នាំ​២០២៦​។

ចំណែក​ប្រធានាធិបតី​រុ​ស្ស៊ី ​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​វិញ អះអាង​នា​ថ្ងៃ​ទី​១៧​ធ្នូ​ថា បណ្ដា​ទិស​ដៅ​នៃ​ការ​វាយលុក​របស់​លោក​លើ​អ៊ុយ​ក្រែ​ន​ពិត​ណាស់​នឹង​សម្រេច​បាន​។ ភាព​លម្អិត​នៃ​ផែនការ​អា​មេ​រិ​ក បន្ទាប់​ពី​មានការ​កែប្រែ​ខ្លះ​នៅ​ក្រុង​ប៊ែ​រ​ឡាំង​ជាមួយ​អ៊ុយ​ក្រែ​ន នៅ​មិន​ទាន់​ដឹង​នៅឡើយ តែ​ក្រុង​គៀវ​ឲ្យ​ដឹង​ថា មាន​ចែង​ពី​ការ​ធ្វើ​ស​ម្ប្​ទាន​ដែនដី​របស់​អ៊ុយ​ក្រែ​ន​។

រីឯ​សហរដ្ឋអាមេរិក​វិញ​អះអាង​ថា សំណើ​ចុង​ក្រោយ​មាន​ចែង​ពី​ការ​ធានា​សន្តិសុខ​ដ៏​ខ្លាំង​មួយ​ចំពោះ​អ៊ុយ​ក្រែ​ន និង​អាច​ទទួលយក​បាន​ដោយ​ក្រុង​មូ​ស្គូ ប៉ុន្តែ​ភាព​លម្អិត​បែប​ណា​គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​។

ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​របស់​គណៈកម្មាធិការ​អឹ​រ៉ុ​ប​នៅ​ក្រុង​ព្រុ​ច​សែ​ល ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ថ្លែង​ក្នុង​បទ​សម្ភាសន៍​មួយ​ថា  រុ​ស្ស៊ី​​ប៉ុនប៉ង​ផាត់​សហភាព​អឺរ៉ុប​ចេញ មិន​ត្រឹម​ក្នុង​ការ​ចរចា​ខាង​ការទូត​ប៉ុណ្ណោះ​ទេ តែ​ក្នុង​រាល់​ការ​ធានា​នា​ពេល​អនាគត​ដល់​សន្តិសុខ​អ៊ុយ​ក្រែ​ន​ទៀត​ផង​។ លោក​បន្ត​ថា​ទោះបី​មាន​សញ្ញា​នានា​បញ្ជូន​មក​ដោយ​រុ​ស្ស៊ី​ក្ដី យើង​យល់​ថា រុ​ស្ស៊ី​ចង់់​ផាត់​ចេញ​វត្តមាន​ពួក​អឹ​រ៉ុ​ប ​។ លោក​ថា ​វា​ពិតជា​មិន​អាច​ទៅ​រួច​ទេ​។ ពួក​អឺរ៉ុប​ស្នើ​បង្កើត​កងកម្លាំង​ពហុ​ជាតិ​ដឹកនាំ​ដោយ​អឹ​រ៉ុ​ប​នៅ​អ៊ុយ​ក្រែ​ន ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ