ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរ​កងទ័ព​​៥​រូប​មាន​ជំងឺកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៧«D»ទទួលបានការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​និង​ក្រុម​គ្រូពេទ្យ

2 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ដោយ​មានការ​ចង្អុល បង្ហាញ​ពី​សំណាក់​ឯកឧត្តម អ៊ុ​ន ចាន់​ដា ប្រធាន​គណកម្មាធិការ​សាខា បាន​ចាត់​លោក​ជំទាវ ប៉ា​ង ដា​នី…

ខេត្តកំពង់ចាម​ ៖ ដោយ​មានការ​ចង្អុល បង្ហាញ​ពី​សំណាក់​ឯកឧត្តម អ៊ុ​ន ចាន់​ដា ប្រធាន​គណកម្មាធិការ​សាខា បាន​ចាត់​លោក​ជំទាវ ប៉ា​ង ដា​នី អនុប្រធាន​អចិន្ត្រៃយ៍​សាខា អមដំណើរ​ដោយ​ស​ការី​និង​ប្រធាន​មន្ទីរពេទ្យ​យោធភូមិ​ភាគ​ទី​២( 7 D) ស្ថិត​នៅ​ក្នុងស្រុក​កំពង់សៀម បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​វីរ​កងទ័ព​៥​រូប កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​ថ្ងៃ​ទី​១៧ ធ្នូ ឆ្នាំ​២០២៥ ក្នុង​មនោ​ស​ញ្ជេ​ត​នា​និង​ឱ្យ​ក្រុម​គ្រូពេទ្យ​យកចិត្តទុកដាក់​ជួយ​ព្យាបាល​ធ្វើ​យ៉ាងណា​ឱ្យ​ឆាប់​ជា​សះស្បើយ​ពី​ជំងឺ​។

សូម​បញ្ជាក់​ថា​ចំពោះ​បងប្អូន​វី​រៈ​យុទ្ធ​ជន​ទាំង​៥​នាក់​នោះ​រួម​មាន​:
១-​ពលទោ ផល សុ​ភ័​ណ្ឌ អាយុ ២៣ ឆ្នាំ
២-​ពលទោ ភួ​ន សុ​ផានិត អាយុ ២០​ឆ្នាំ
៣- ពលទោ ម៉ាក់ ទី​តូ អាយុ ២០​ឆ្នាំ
៤- ពលទោ ឆៃ សុខ​អូន អាយុ​២០ ឆ្នាំ ,
៥- លោក​ព្រិ​ន្ទ​បាល​ឯក ស៊ុន ប៊​ន អាយុ ៥៤​ឆ្នាំ យោធិន​ទាំង​៥​រូប កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​យោធភូមិ ២ ( ៧​ដេ​)​។​វីរ​យុទ្ធ​ជន​ជួរ​មុខ​ទាំង​៥​រូប​នេះ បានអោយ​ដឹង​ថា ពួក​គាត់ មាន​ឪពុក​ម្តាយ​និង​គ្រួសារ រស់នៅ​ក្នុង​ខេត្តកំពង់ចាម ១​នាក់ ក្រៅពី​នេះ មក​ពី​ខេត្ត​ត្បូងឃ្មុំ ២​នាក់ រតនគិរី ១​នាក់ និង​ខេត្តស្វាយរៀង ១​នាក់ ។ ហើយ​ពួក​គាត់​បាន​ចូល​មក​សម្រាក​នៅ​ទី​នេះ​ថ្ងៃ​ទី​១៥​ខែ ធ្នូ ឆ្នាំ​២០២៥ ដែល​សេវា​ពិនិត្យ ព្យាបាល ជា​បន្ទុក​ទាំងស្រុង​របស់​មន្ទីរពេទ្យ យោធភូមិ ភាគ​ទី​២​។

លោក​ជំទាវ ប៉ា​ង ដា​នី បាន​កោតសរសើរ និង វាយតម្លៃ​ខ្ពស់ ចំពោះ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​យុទ្ធ​ជន​ជួរ​មុខ​យើង ដែល​បាន​លះបង់​ឪពុក​ម្តាយ គ្រួសារ ប្រពន្ធ កូន ទៅ​បំពេញ បេសកកម្ម​ការពារ​ជាតិ ការពារ​បូរណភាព​ទឹកដី ប្រឆាំង​សត្រូវ​ឈ្លានពាន នៅ​តាម​ព្រំដែន រហូត​មាន​ជម្ងឺ​ត្រូវ​អនុញ្ញាត​អោយមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

លោក​ជំទាវ ក៏​បាន​នាំ​យក​បណ្តាំ​ផ្ញើ​សាកសួរ​សុខ​ដោយ​ក្តី​នឹករលឹក និង​អាណិតអាសូរ​បំផុត ពី​ឯកឧត្តម អ៊ុ​ន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​សាខា និង​ឯកឧត្តម សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន ប្រធានកិត្តិយស​សាខា ពិសេស​ពី សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជា​និច្ចកាល សម្តេច​ប្រធាន តែងតែ បាន​ណែនាំ​អោយ គ្រប់​បណ្តាញ​ការងារ​គ្រប់​ថ្នាក់ របស់​កាកបាទក្រហមកម្ពុជា យកចិត្តទុកដាក់ ជួយ​ដោះស្រាយ​សម្រាលទុក្ខ​លំបាក​ដល់​ពលរដ្ឋ​រង​គ្រោះ និង ងាយ​រង​គ្រោះ អោយទាន់​ពេលវេលា ពិសេស ត្រូវ​គិតគូរ ផ្តោត​អាទិភាព​ទៅ​លើ​យោធិន​របួស ពិការ យោធិន​មាន​ជម្ងឺ គ្រួសារ​កងទ័ព​ជួរ​មុខ និង​ពលរដ្ឋ​ភៀស​សឹក ជា​សំខាន់ ។

ក្នុង​ឱកាស​នោះ លោក​ជំទាវ ប៉ា​ង​ដា​នី បាន​សំណូមពរ​វីរ​យុទ្ធ​ជន​យើង ខិតខំ​ថែទាំ​សុខភាព​អោយ​បាន​ល្អ ដោយ​អនុវត្ត​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ​អោយ​បាន​ខ្ជាប់ខ្ជួន និង​ជូនពរ​វីរ​កងទ័ព​ជួរ​មុខ​រូប​នេះ​ជ ឆាប់​ជា​សះ ស្បើយ ពី​ជម្ងឺ នឹង​បាន​វិល​ត្រឡប់​ទៅ​បំពេញ បេសកកម្ម​នៅ​អង្គភាព​វិញ ។ ជាមួយ​នោះ​ក៏​បាន​ផ្ដល់​ជូន​វីរ​:​កងទ័ព​ជួរ​មុខ​ទាំង​៥​រូប ក្នុង ម្នាក់​ៗ នូវ ផ្លែ​ឈើ​ស្រស់​១​កន្ត្រក និង ថវិកា​ចំនួន​១​លាន​រៀល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ