ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីពិការម្នាក់ត្រូវគេរំលោភរហូតមានផ្ទៃពោះជិតគ្រប់ខែ ក៏ត្រូវបងស្រីជីដូនមួយយកទៅចិញ្ចឹម បែរជាត្រូវប្តីសុំលែងលះ ព្រោះតែខឹងរឿងមើលថែប្អូនដែលមានកាយសម្បទាមិនគ្រប់គ្រាន់នេះ ។ បច្ចុប្បន្ន ពួកគេកំពុងដង្ហោយសុំអោយជួយ ស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

ស្ត្រីពិការខាងលើ អាយុ១៦ឆ្នាំ មានផ្ទៃជិតគ្រប់ខែ រស់នៅជាមួយបងស្រីជីដូនមួយឈ្មោះ ថ្លៃ សុជា អាយុ៣៤ឆ្នាំ (ជាស្ត្រីមេម៉ាយកូន៤នាក់ ក្នុងបន្ទុកស្រី២នាក់ មានមុខរបបដើរលាងចានតាមហាងគុយទាវ)ដែលសរ់នៅភូមិខាង ។

ស្ត្រីឈ្មោះ ថ្លៃ សុជា បានប្រាប់ថា មុនប្អូនស្រីមានផ្ទៃពោះ គឺគាត់មានគ្រួសាររស់នៅភូមិត្រពាំងភ្លុក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ដោយអាណិតប្អូនស្រីពិការកាយសម្បទានិយាយមិនច្បាស់ ដៃក្រងិង ក្រង៉ង់ តាំងពីកំណើត ហើយបានយកមករស់នៅជាមួយ ត្រូវបានប្តីខឹងព្រោះតែរឿងយកប្អូនស្រីមានផ្ទៃពោះមកចិញ្ចឹមបានសុំលែងលះគ្នានៅត្រឹមភូមិ-ឃុំ គឺរយៈពេលជាងកន្លះខែមុន ។

ស្ត្រីរូបនោះបានបញ្ជាក់ថា ក្រោយប្តីសុំលែង គឺគ្មានផ្ទះសំបែងរស់នៅទេ ទើបបានកូនមេភូមិពង្រ ដែលមានផ្ទះចាក់សោចោលទៅរកស៊ីបាត់ បានអោយពួកគាត់មកស្នាក់នៅតាមសំយ៉ាបក្រោមផ្ទះ ២នាក់បងប្អូន និងកូន៤នាក់(ស្រី២)ក្នុងបន្ទុកគ្រួសារបានជួបការខ្វៈខាត ដែលមានមុខរបបដើរលាងចានតាមហាងគុយទាវបានលុយទិញអង្ករ និងម្ហូបសម្រាប់ដោះស្រាយជីវិភាពគ្រួសារ នៅតែខ្វៈខាតទើបសុំអោយសប្បុរស់ជនមេត្តាជួយ ។

ស្ត្រីឈ្មោះ ថ្លៃ សុជា បានបញ្ជាក់ថា គាត់ធ្លាប់មានប្តីមុន មានកូន៣នាក់ប្រុស២នាក់ (ស្រី១នាក់) ដែលរស់នៅផ្ទៈខាងប្តីភូមិពង្រ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ហើយត្រូវបានលែងលះគ្នារយៈពេល១៤ឆ្នាំ ហើយគាត់បានប្តីម្នាក់ទៀត ទៅនៅខាងប្តីភូមិត្រពាំងភ្លក់ ឃុំបន្ទាយឆ្មា ស្រុកថ្មពួក រស់នៅបានរយៈពេល៤ឆ្នាំ មានកូនស្រី១នាក់ ដោយក្តីអាណិតប្អូនស្រីជីដូនមួយពិការសម្បទាបានយកទៅរស់នៅជាមួយ ត្រូវប្តីខឹងរករឿងសុំលែងលះបានរយៈពេលកន្លៈមុននេះ ទើបគ្មានគោលដៅផ្ទៈសំបែងរស់នៅដោយប្អូនស្រីមានផ្ទៃពោះផង និងស្គាល់កូនមេភូមិពង្របានសុំស្នាក់អាស្រ័យនៅសំយ៉ាបផ្ទៈ តែរស់នៅខ្វៈខាតព្រោះក្នុងបន្ទុកគ្រួសារមានដល់៦នាក់ទើបសុំអោយសប្បុរស់ជនជួយផង។

ក្រោយទទួលព័ត៌មានខាងលើ លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ(ថ្មី) បាននាំមន្ត្រីក្រោមឱវាទចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមានដូចជា អង្ក១ការ៉ុង មី១កេស ទឹកត្រីទឹកស៊ីអ៊ីវ១២ដប និងថវិកាសម្រាប់ជួយដល់គ្រួសារស្ត្រីពិការសម្បទា ហើយមានផ្ទៃជិតគ្រប់ខែដោយអភិបាលក្រុងសិរីសោភ័ណ និងជួយគ្រួសារស្ត្រីពិការរហូតឆ្លងទន្លេរួចរាល់៕

ចែករំលែកព័តមាននេះ