ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្ម​ភាព​របស់​ចល​នា​យុវជន​កម្ពុជា​ជួយ​ដល់​ខេត្ត​​តា​កែវ​

1 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក​កែវ វ៉ា​ន្នី ប្រធាន​ចលនា​យុវជន​កម្ពុជា ក្រុម​១៥៧ សាខា​ខេត្តតាកែវ និង​សប្បុ​រសជន បាន​បំពេញ​ក្ដី​ស្រ​មៃ​របស់​លោក​គឹ​ម នី…

ខេត្តតាកែវ ៖ លោក​កែវ វ៉ា​ន្នី ប្រធាន​ចលនា​យុវជន​កម្ពុជា ក្រុម​១៥៧ សាខា​ខេត្តតាកែវ និង​សប្បុ​រសជន បាន​បំពេញ​ក្ដី​ស្រ​មៃ​របស់​លោក​គឹ​ម នី គ្រូ​ស្ម័គ្រចិត្ត​បង្រៀន​ភាសា​អង់គ្លេស និង​កុំ​ព្យួ​ទ័​រ​ដល់​ក្មេង​ៗ ដោយ​មិន​យក​លុយ​នោះ បាន​ក្លាយជា​ការ​ពិត​មួយ​ជំហាន​ហើយ ។

នៅ​រសៀល​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២២​នេះ ដោយ​មានកា​ផ្តួចផ្តើម​ពី​ឯកឧត្តម ម៉ឹង ពន្លក ប្រធាន​ចលនា​យុវជន​កម្ពុជា ក្រុម​១៥៧ លោក កែវ វ៉ា​ន្នី ប្រធាន​ចលនា​យុវជន​កម្ពុជា ក្រុម​១៥៧ សាខា​ខេត្តតាកែវ បាន​ដឹកនាំ​ក្រុមការងារ​យុវជន ប្រគល់​បន្ទប់​សិក្សា​ចំនួន​០២ ដែល​ចំណាយ​ថវិកា​សាងសង់​អស់ សរុប​ចំនួន ៣២.៦៧០.០០០​រៀល ។

ក្នុង​នោះ​ដែរ លោក ម៉ឹង ពន្លក ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម ១៥៧ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៣.០០០​ដុល្លារ លោក​ឧត្តម​សេនី យ៍​ទោ ឈាង ផា​ន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្តតាកែវ និង​លោកស្រី ប៉ែន រតនៈ​រំ​ចង់ ចូលរួម​ថវិកា​៥០០​ដុល្លារ និង​មានការ​ចូលរួម​ជា​សម្ភារ ថវិកា ដោយ​សមាជិក សមាជិការ នៃ​ចលនា​យុវជន​កម្ពុជា​ក្រោម ១៥៧ សាខា​ខេត្ត​។ ហើយ​បាន​នាំ​យក​សម្ភារៈ​សិក្សា ព្រមទាំង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ធំ ប្រគល់​ជូន លោក គឹ​ម នី គ្រូ​ពិការ​ស្ម័គ្រចិត្ត បង្រៀន​ក្មេង​ៗ នៅ​ភូមិ​ព្រៃស្បាត ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​។

លោក កែវ វ៉ា​ន្នី ប្រធាន​ចលនា​យុវជន​កម្ពុជា ក្រុម​១៥៧ សាខា​ខេត្តតាកែវ បាន​មាន​ប្រសាសន៍​ដោយ​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ ឯកឧត្តម ម៉ឹង ពន្លក ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម ១៥៧ មក​ជម្រាប​ជូន​លោកគ្រូ និង​ក្មួយ​ៗ​សិស្សានុសិស្ស ដោយ​ក្តី​នឹក​រំលឹក ហើយ​ក៏​សូម​សម្តែង​ការ​អបអរសាទរ​ផង និង​សរសើរ​ទឹកចិត្ត​ដ៏​ប្រពៃ​ផង​ជូន​លោក គ្រូ គឹ​ម នី ដែល​ជា​ជន​ពិការ ដែល​បាន​លះបង់​ពេលវេលា និង​កម្លាំងកាយ​ចិត្ត​ក្នុង​ការ​បង្រៀន​ភាសា​អង់គ្លេស កុំ​ព្យួរ​ទ័​រ និង​ចំណេះដឹង​ទូទៅ​ទៅ​ដល់​ក្មេង​ៗ ក្នុងភូមិ​ដោយ​មិន​គិតថ្លៃ ឱ្យ​មានចំណេះ​វិជ្ជា​ក្លាយជា​ទំនង​ស្នង​ឬ​ស្សី​របស់​សង្គម​ជាតិ នា​ថ្ងៃ​អនាគត​។

លោក​កែវ វ៉ា​ន្នី ប្រធាន​សាខា​ចលនា​យុវជន​កម្ពុជា​ខេត្ត ក៏​បាន​ផ្តាំផ្ញើ​ទៅ​ដល់​ក្មួយ​ៗ​ទាំងអស់​គ្នា ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ឱ្យ​បាន​ខ្លាំងពូកែ និង​មានចំណេះ​ដឹង​ពិតប្រាកដ ហើយ​ត្រូវ​ស្កា​ប់​ការ​ពន្យល់​របស់​លោកគ្រូ​អ្នកគ្រូ ព្រោះ​មាន​តែ​ចំណេះដឹង​នេះ​ហើយ ដែល​កែប្រែ​វាសនា​ក្មួយ​ៗ​ឱ្យ​ក្លាយជា​ធនធានមនុស្ស​ដ៏​ចាំបាច់​សម្រាប់​សង្គម​ជាតិ និង​គ្រួសារ ហើយ​អ្វី​ដែល​សំខាន់​ទៀត​នោះ គឺ​ក្មួយ​ៗ​ត្រូវ​ប្រែក្លាយ​ខ្លួនឯង ទៅ​ជា​កូន​ល្អ មិត្ត​ល្អ និង​សិស្ស​ល្អ​។

លោកគ្រូ គឹ​ម នី ដែល​ជា​ជន​ពិការ​ជើង​ទាំង​ស​ខាង ក៏​បាន​បង្ហាញ​ទឹកចិត្ត​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដែល​ទទួល​បាន​នូវ​បន្ទប់​សិក្សា​ចំនួន​២​នេះ ក្រោម​ការ​ជួយ​ផ្ដួចផ្ដើម​សាងសង់​ដោយ​លោក កែវ វ៉ា​ន្នី និង​ក្រុមការងារ​ទាំងអស់ របស់​ចលនា​យុវជន​កម្ពុជា​ក្រុម ១៥៧ សាខា​ខេត្តតាកែវ ក៏​ដូច​ជា​សប្បុរសជន​ដទៃ​ទៀត ដែល​បាន​ចូលរួម​ចំ​ណែ​ល ក្នុង​ការ​កសាង​បន្ទប់​សិក្សា​២​នេះ​ឡើង ព្រមទាំង​បាន​បំពាក់​នូវ​សម្ភារៈ តុ​រៀន ក្ដារខៀន និង​កង្ហារ​ផង​ដែរ ដើម្បី​ឱ្យ​ក្មេង​ៗ មាន​បន្ទប់​សិក្សា​មួយ​ត្រឹមត្រូវ ។ សម្ភារ​ដែល​បាន​នាំ​យក​មក​ប្រគល់​ជូន​នា​ឱកាស​នោះ សិស្ស ចំនួន ១៥០​នាក់ ដោយ​ម្នាក់​ៗ ទទួល​បាន​៖ សៀវភៅ ០៣ ក្បាល ប៊ិ​ច ០២​ដើម ខ្មៅ​ដៃ ០១​ដើម ប្រដាប់​ចិតខ្មៅ​ដៃ ០១ ថវិកា​៥០០០​រៀល​។

លោក គឹ​ម នី គ្រូបង្រៀន​ជន​ពិការ ផ្ដល់​ជូន​ថវិកា​លើកទឹកចិត្ត ១,០០០,០០០​រៀល​, អង្ករ ១៥០​គីឡូក្រាម ត្រីខ ០៣​យួរ ទឹក​សុទ្ធ ០៣​កេស ទឹកក្រូច ០៣​កេស មី​ម៉ា​ៗ ៣​កេស ទឹកត្រី ០១​យួរ ទឹកស៊ីអ៊ីវ ០១​យួរ ខ្ទឹម ០១​គីឡូ និង​ស្ករស ០១​គីឡូ​។ និង​បាន​ផ្ដល់​ជូន​គ្រូ​ស្ម័គ្រចិត្ត ០២​នាក់ ក្នុង​ម្នាក់​ៗ ថវិកា ១០០,០០០​រៀល ជូន​លោក​មេ​ភូមិ និង​ប្រជា​ការពារ​ម្នាក់​ៗ ៥០,០០០​រៀល​ផង​ដែរ ។

អត្ថបទសរសេរ ដោយ