ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនដៃដល់សារភាពប្រាប់មូលហេតុ ករណីផ្តា.ច់ជីវិតស្ត្រីម្នាក់នៅមុខផ្ទះ កាល២​ថ្ងៃមុន

2 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ យុវជន​ជា​ឃាតករ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពង់ស្ពឺ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ខណៈ​ដែល​យុវជន​ដៃដល់​ខាងលើ​យក​កាំបិត​ផ្គាក់​កាប់សម្លាប់​ស្ត្រី​ម្នាក់​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​សង្ស័យ​រឿង​គំនុំ និង​សង្ស័យ​ចេះ​អាប​ធ្មប់ ។ គួររំលឹកថា ស្ត្រី​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​ដៃដល់​កា​.​ប់​ស្លា​.​ប់​នៅ​មុខ​ផ្ទះ មិន​ទាន់​ដឹង​មូលហេតុ នគរបាល​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ដឹង​ថា​ការ​ឃាត់ខ្លួន​យុវជន​ជា​ឃាតករ​បាន​កាលពី​សៀ​ល​ថ្ងៃ​ទី​៥ ខែមីនា…

ខេត្តកំពង់ស្ពឺ​៖ យុវជន​ជា​ឃាតករ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពង់ស្ពឺ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ខណៈ​ដែល​យុវជន​ដៃដល់​ខាងលើ​យក​កាំបិត​ផ្គាក់​កាប់សម្លាប់​ស្ត្រី​ម្នាក់​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​សង្ស័យ​រឿង​គំនុំ និង​សង្ស័យ​ចេះ​អាប​ធ្មប់ ។ គួររំលឹកថា ស្ត្រី​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​ដៃដល់​កា​.​ប់​ស្លា​.​ប់​នៅ​មុខ​ផ្ទះ មិន​ទាន់​ដឹង​មូលហេតុ

នគរបាល​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ដឹង​ថា​ការ​ឃាត់ខ្លួន​យុវជន​ជា​ឃាតករ​បាន​កាលពី​សៀ​ល​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២៦ ខណៈ​ដែល​យុវជន​ជា​ឃាតករ​ព្យាយាម​យក​កាំបិត​បោះចោល​ក្នុង​ទឹក​។ យុវជន​ជា​ឃាតករ​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ ស៊ុន សុ​ភ័​ក្រ ហៅ ឈី​ង អាយុ​២៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​ព្រៃ​ស្យា ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

នគរបាល​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ដឹង​ថា​ការ​បង្ក្រាប​ករណី​ឃាតកម្ម​ឃាត់ ខ្លួន​ជនសង្ស័យ​ម្នាក់ សម្លាប់​ស្ត្រី​ម្នាក់​សង្ស័យ​ចេះ​អំពើ​អាប​ធ្មប់ នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០២៦ មន្ត្រី​នគរបាល​ស្រុក​សំរោង​ទង សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ស្ពឺ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​កាប់សម្លាប់​ស្ត្រី​ចំណាស់​ម្នាក់​យ៉ាង​សាហាវព្រៃផ្សៃ ដោយ​សង្ស័យ​ស្ត្រី​រង​គ្រោះ​ចេះ​អំពើរ​អាប​ធ្មប់​។

នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ និង​ដឹកនាំ​បញ្ជា​ផ្ទាល់ ដោយ​លោក​ឧត្តម សេនីយ៍​ត្រី សម សាក់ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ ចូលរួម​ដោយ​លោក​វរសេនីយ៍ឯក រ៉េ​ត កូ​លី​ន ស្នងការ​រង​ដឹកនាំ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​ដឹកនាំ​បញ្ជា​កំលាំង​ផ្ទាល់​ដោយ វរសេនីយ៍ឯក ឃុ​ត សុផល អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង បាន​បង្ក្រាប​ករណី​ឃាតកម្ម ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។

នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៤ ខែ​មិ​នា ឆ្នាំ​២០២៦ នៅ​វេលា​ម៉ោង ២០​និង ៣០ នាទី នៅ​ចំណុច​លើ​ផ្លូវលំ ភូមិ​ព្រៃ​ស្យា ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ករណី​ឃាតកម្ម​ដោយ​គិត​ទុកជា​មុន បង្ក​ឡើ​ហ​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ប្រើ​កាំបិត​ផ្គាក់ បាន​កាប់​ទៅ​លើ​ជន​រង គ្រោះ​ឈ្មោះ ពៅ ឃ​ន ភេទ​ស្រី អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ស្យា ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បណ្តាល​ឲ្យ​ស្លាប់​។

មន្ត្រី​នគរបាល​បច្ចេកទេស​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹង​ថា តាម​ការ​ពិនិត្យ​សាកសព មាន​ស្លាកស្នាម​កាប់​ចិញ្ច្រាំ​លើ ក ក្បាល ដៃ​ទាំង​សងខាង និង​ដាច់​កដៃ​ខាងស្តាំ​។​សមត្ថកិច្ច​តាម​ការ​សន្និដ្ឋាន​ជា​ករណី​គំនុំ ។

​តាម​ការ​រៀបរាប់​ពី​ឈ្មោះ​សឿ​ន ខុ​ម ភេទ​ប្រុស អាយុ​៥៤ ឆ្នាំ​ជា​ប្តី​ស្ត្រី​រង​គ្រោះ​បាន​ឲ​ដឹង​ថា មុន​ពេល កើតហេតុ​រូប​ខ្លួន​បាន​ចូល​ងូតទឹក នៅ​ក្រោយ​ផ្ទះ ឯ​ប្រពន្ធ​អង្គុយ​លើ​គ្រែ​ក្រោមផ្ទះ​មើល​ទូរស័ព្ទ បន្តិច​ក្រោយមក​ស្រាប់តែ​ឮ សម្លេង​ប្រពន្ធ​ស្រែក​អូយ​ៗ ក៏​បើក​បន្ទប់ទឹក​ចេញ​មក​មើល ឃើញ ជនសង្ស័យ​ម្នាក់​ភេទ​ប្រុស ស្លៀកខោ​ខូ​វ ប៊ូ​យ ពាក់អាវ​ក្រណាត់​ដៃ​វែង ពណ៌​រាង​ក្រហម កាន់​កាំបិត​ផ្គាក់​ដេញ​កាប់​ប្រពន្ធ​ខ្ញុំ រូប​ខ្ញុំ​បាន​ចេញ​ទៅ​ជួយ ហើយ​ប្រពន្ធ​បាន រត់​ទៅ​ផ្ទះ​កូនស្រី ជាប់​ខាងជើង​គ្នា​ឲ ជួយ តែ​ផ្ទះ​ជាប់​សោ​របង​ខាងក្នុង ពេល​នោះ​ខ្ញុំ ចាប់ដៃ​ជនសង្ស័យ តែ​វា​គ្រវាស់​របូតដៃ​វិញ ហើយ​វា​បាន​ដេញ​កាប់​ប្រពន្ធ​ខ្ញុំ ដល់​ផ្លូវលំ មុខ​ផ្ទះ​ជា​ច្រើន​កាំបិត បណ្តាល​ឲ​ស្លាប់ ផ្កាប់មុខ​លើ​ដី ។ បន្ទាប់​មក​ជនសង្ស័យ​បាន​រត់ គេចខ្លួន​បាត់ ។

នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា នៅ​វេលា​ម៉ោង​០១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២៦ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ឈ្មោះ ស៊ុន សុ​ភ័​ក្រ ហៅ ឈី​ង ភេទ​ប្រុស អាយុ ២៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​ជាមួយ​គ្នា មក​សាកសួរ​។ យុវជន ជា​ជនសង្ស័យ​ដៃដល់​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​។

ជនសង្ស័យ​បាន​សារភាព​ទៀត​ថា ខ្លួន​ពិតជា​បាន​ប្រើ​កាំបិត​ផ្គាក់ សម្លាប់​ជន​រង​គ្រោះ ដោយ​ចោទប្រកាន់​ថា​ចេះ​អំពើ​អាប​ធ្មប់ ។

ក្រោយ​ឃាត់ខ្លួន​យុវជន​ជា​ឃាតករ​ខាងលើ​នគរបាល​ជំនាញ​បាន​ដកហូត​វត្ថុ​តាង​ កាំបិត​ផ្គាក់​១​ដើម អាវ​ក្រណាត់​ក្រឡា​ការ៉ូ ១ និង​ខោ​ខូ​វ​ប៊​យ​ជើងវែង ១​ផង​ដែរ​។

បច្ចុប្បន្ន​យុវជន​ជា​ឃាតករ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ