ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ! កូនតូច​ៗ​២​នាក់ស្លា.ប់ ក្នុងគ្រោះថ្នាក់​ឡាន​​១គ្រឿងជិះជាលក្ខណៈគ្រួសារធ្លាក់ចូលទឹក​កស្សិណអង្គរ

54 វិនាទី មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ បើ​តាម​ប្រសាសន៍​របស់ លោក​វរសេនីយ៍ ឯក ឡុ​ង ម៉ែ​ន​សុ​យ៉ា​ល៏ ស្នងការ​រង​ខេត្តសៀមរាប​ទទួល​ផែន​សណ្ដាប់ធ្នាប់ បាន​ថ្លៃ​ង​ប្រាប់​ភ្នាក់ងារ កោះសន្តិភាព…

ខេត្តសៀមរាប​ ៖ បើ​តាម​ប្រសាសន៍​របស់ លោក​វរសេនីយ៍ ឯក ឡុ​ង ម៉ែ​ន​សុ​យ៉ា​ល៏ ស្នងការ​រង​ខេត្តសៀមរាប​ទទួល​ផែន​សណ្ដាប់ធ្នាប់ បាន​ថ្លៃ​ង​ប្រាប់​ភ្នាក់ងារ កោះសន្តិភាព យើង​តាម តេ លេ ក្រាម នៅ​ថ្ងៃ ទី​៣០ ខែធ្នូ ឆ្នាំ​២០២៥ នេះ​ថា ករណី​រថយន្ត មួយ​គ្រួសារ ម៉ាក ព្រូស ពណ៌ ក្រហម ពាក់​ផ្លា​ក​លេខ​កំពង់ឆ្នាំង​. 2C-5595 ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដែល​បាន​បើកបរ ក្នុង​ល្បឿន​លឿន ចូល​ទឹក ក​ក្សិណ​អង្គរវត្ត ខាងត្បូង ដែល​ជិះ​មួយ​គ្រួសារ​នោះ ត្រូវ​បានកូន​ទាំង​ពីរ​នាក់ របស់​គាត់​ស្លាប់​បាត់បង់ ជីវិត​ហើយ នៅ ថ្ងៃ​ទី​២៩ ខែ ធ្នូ ឆ្នាំ​២០២៥ ។ គួររំលឹកថា ឡាន​១​គ្រឿង​ជិះ​ជា​លក្ខណៈ​គ្រួសារ ជួប​គ្រោះ​ធ្លា​.​ក់​ចូល​កស្សិណ​អង្គរ

លោក​បន្ថែម​ថា ពិតជា​អាសូរ ក្មេង តូច ៗ ប្រុស ស្រី​ទាំង​ពីរ​នាក់ បង ប្អូន បង្កើត ណាស់ ដែល​បាន​ស្លាប់ បាត់បង់ ជីវិត ទាំង​វ័យក្មេង ក្នុង ហេតុការណ៍ គ្រោះថ្នាក់ ដែល ឪពុក បើកបរ​ខ្វះ​ការ​ប្រុង ប្រយ័ត្ន បណ្តាល​ឱ្យ រថយន្ត​ខូចខាត​ធ្ងន់ ។

លោក​វរសេនីយ៍ឯក ឡុ​ង ម៉ែ​ន​សុ​យ៉ា​ល៏ បាន​បញ្ជាក់​ថា ជន​រង​គ្រោះ មួយ​គ្រួសារ​មាន : ឪពុក ឈ្មោះ រដ្ឋ ពិ​សិទ្ធ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ (​អ្នកបើកបរ )​និង ម្តាយ ឈ្មោះ ហឿ​ង ថា​វី អាយុ ២៨​ឆ្នាំ រីឯ កូន ឈ្មោះ រដ្ឋ រក្សា ភេទ​ស្រី អាយុ​០៥ ឆ្នាំ និង កូន​ឈ្មោះ រដ្ឋ ពិសា​សុទ្ធ ភេទ​ប្រុស អាយុ ជិត ០៣​ឆ្នាំ ។ រស់នៅ​ភូមិ នគរ​ក្រៅ សង្កាត់​គោក ចក ក្រុង សៀមរាប ដែល​សមត្ថកិច្ច​បាន​ជួយ​ស្រង់​ពី​ក្នុង​ចេញ​ទឹក ក​ក្សិណ ដោយ​កូន​តូច​ចំនួន​ពីរ​នាក់ របួសធ្ងន់​ធ្ងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​គន្ធរ​បុប្ផា អង្គរ ភ្លាម​ៗ កាលពី​យប់ ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២៥ ខណៈ​ពេល​នោះ ក្មេង​ប្រុស​អាយុ ២ ឆ្នាំ​កន្លះ បាន​ស្លាប់ នៅ​យប់​ថ្ងៃ​ទី​២៨ ខែធ្នូ នោះ ផង​ដែរ ។ ចំណែក ក្មេង ស្រី អាយុ ៥​ឆ្នាំ បាន ស្លាប់ នៅ​ម៉ោង​៤ រសៀល​ថ្ងៃ​ទី ២៩ ខែធ្នូ ឆ្នាំ​២០២៥ នេះ​បន្ត​។ ចំពោះ ឪពុក ម្ដាយ​បានដឹង​ខ្លួន ភ្លាម​ៗ អស់ហើយ ផង​ដែរ​។

សូម​បញ្ជាក់​ថា ករណី គ្រោះថ្នាក់​ចរាចរណ៍ បើករថយន្ត ព្រុស ពណ៌​ក្រហម ហោះ​ចូល​ទឹក​ក​ក្សិណ អង្គរ ខាងត្បូង ដោយ​ខ្លួនឯង នោះ បាន​កើតឡើង នៅ​វេលា​ម៉ោង​២០ និង ៣៥​នាទី​យប់ ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២៥ នៅ​លេ​ី​រុក្ខវិថី​ព្រះ​សីហ​នុ ត្រង់​ចំនុច​ផ្លូវ អក្សរ​តេ (​ចំបក់​កំណប់​) ស្ថិត​នៅ​ភូមិ​ក្រ​វ៉ា​ន់ សង្កាត់​នគរធំ ក្រុង​/​ខេត្តសៀមរាប ។

បច្ចុប្បន្ន សាក សព ក្មេង ប្រុស ស្រី ទាំង​ពីរ​នាក់​បងប្អូន​បង្កើត ដែល​ស្លាប់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បង្ក​ឡើង​ដោយ​ឪពុក ជា​អ្នកបើកបរ​រថយន្ត ក្នុង​ការ​ហ្វេ​ស​ប្រហែស នោះ ត្រូវ​បាន​ក្រុម​គ្រួសារ ដឹក​ចេញពី​មន្ទីរ ពេទ្យ​គន្ធ​បុប្ផា យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ គេហ ដ្ឋា​ន ក្នុងភូមិ​កំណើត ដែល​រស់នៅ ភូមិ នគរ​ក្រៅ សង្កាត់​គោក​ចក ក្រុង សៀមរាប រួចរាល់ ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com