ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន១គ្រឿងជិះជាលក្ខណៈគ្រួសារ ជួបគ្រោះធ្លា.ក់ចូលកស្សិណអង្គរ

1 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ បើ​តាម ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៥ នេះ​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ករ​ឡេ​ី​ង​ដោយ​ខ្លួនឯង ​​បន្ទាប់ពី​​មាន​គ្រួសារមួយមានសមាជិក​ចំនួន៤​នាក់ គឺ​ឪពុក…

ខេត្ត​សៀម​រា​ប ៖ បើ​តាម ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៥ នេះ​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ករ​ឡេ​ី​ង​ដោយ​ខ្លួនឯង ​​បន្ទាប់ពី​​មាន​គ្រួសារមួយមានសមាជិក​ចំនួន៤​នាក់ គឺ​ឪពុក ម្តាយ និង​កូន​០២​នាក់ ធ្វើ​ដំណើ​រ​ដោយ​រថយន្ត Toyota Prius ពណ៌​ក្រហម ស្លាក​លេខ កំពង់ ឆ្នាំង 2C-5595 ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជេ​ី​ង លុះដល់​ចំនុច​ផ្លូវ​អក្សរ​តេ​ក៏​រ៉េ​ចង្កូត​ធ្លាក់​ចូល​កស្សិណ​អង្គរវត្ត​ខាង​ត្បូង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​រន្ធត់ ទាំង​កណ្តាល​យប់ ខណៈ​ពេល​នោះ ត្រូវ​រថយន្ត​សង្គ្រោះ​បន្ទាន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គន្ធរ​បុប្ផា​អង្គរ​ខេត្តសៀមរាប ។​

ហេតុការណ៍ខាងលើនេះបានកើតឡើង​​នៅ​វេលា​ម៉ោង​ម​៨និង ៣៥​នាទី​យប់ ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២៥ នៅ​លេ​ី​រុក្ខវិថី​ព្រះ​សីហ​នុ ចំនុច​ផ្លូវ​អក្សរ​តេ (​ចំបក់​កំណប់​) ស្ថិត​នៅ​ភូមិ​ក្រ​វ៉ា​ន់ សង្កាត់​នគរធំ ក្រុង​សៀមរាប ​ខេត្តសៀមរាប ។

ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ មួយ គ្រួសារខាងលើរួម មាន ១-ឈ្មោះ រដ្ឋ ពិ​សិទ្ធ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ត្រូវ ជា ប្តី (​អ្នកបើកបរ ) ​និង ២-ប្រពន្ធ ឈ្មោះ ហឿ​ង ថា​វី អាយុ ២៨​ឆ្នាំ ៣- កូន ឈ្មោះ រដ្ឋ រក្សា ភេទ​ស្រី អាយុ​០៥​ឆ្នាំ និង​៤-កូនឈ្មោះ រដ្ឋ ពិសា​សុទ្ធ ភេទ​ប្រុស អាយុ​០៣​ឆ្នាំ​។ រស់នៅ​ភូមិ នគរ​ក្រៅ សង្កាត់​គោក​ចក ក្រុង សៀមរាប​។ ឪពុក​ម្ដាយ រង​របួសស្រាល និង​កូនស្រី អាយុ​០៥​ឆ្នាំ និង​កូន ប្រុស អាយុ​០៣​ឆ្នាំ រង​របួសធ្ងន់ បាន​ដឹក យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​គន្ធរ​បុប្ផា អង្គរ​សៀមរាប​។

‎ មូលហេតុ​បេ​ី​កបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។

បច្ចុប្បន្ន រថយន្ត​​មួយគ្រឿងខាងលើ​ ត្រូវ​បាន សមត្ថកិច្ច ស្ទូច​យក ទៅ​រក្សា​ទុក​នៅ​ស្នងការ​នគរបាល​ខេត្តសៀមរាប បណ្តោះ​អាស​ន្ ។ ជុំវិញ ករណី គ្រោះថ្នាក់​ចរាចរណ៍ មួយ​គ្រួសារ បើករថយន្ត​ធ្លាក់​ចុះ ក​កស្សិណ ខាងត្បូង ប្រាសាទអង្គរវត្ត នោះ កោះសន្តិភាព មិន អាច​សុំ​ការ បំភ្លឺ​ពី​លោក​វរសេនីយ៍ឯក សោម វីរ​: នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ទេ ដោយ​ខ​ល ទៅ ទូរស័ព្ទ​ដៃ របស់ លោក ចូល គ្មាន​អ្នក​លើក​នៅ​វេលា​ម៉ោង ៩ និង ៥៥ នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៥ នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com