ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីជាម្តាយដែលកូនប្រុសស្លា.ប់ដោយខ្សែភ្លើង​ឆ.ក់​ គ្មានលទ្ធភាពធ្វើបុណ្យ បានទទួលអំណោយហើយ​

28 វិនាទី មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ​៖ បន្ទាប់​ពី​ទទួល​ព័ត៌មាន​ពីសា​រ​ព័ត៌មាន​កោះសន្តិភាពដែលបានចុះផ្សាយ ​អំ​ពី​ស្ត្រី​ចំណាស់​ម្នាក់​​ស្លុតចិត្ត ក្រោយ​ពី​ទទួល​​ដំណឹង​អំពី​ការ​ស្លាប់​របស់​កូនប្រុស​របស់​គាត់ ដែល​ជា​អ្នក​ទទួល​បន្ទុកគ្រួសារ បាន​ទទួលមរណភាព​​ដោយសារ​​ខ្សែភ្លើង​ឆក់​កាលពី​ព្រឹក​ថ្ងៃ​ទី ៤ ខែកញ្ញា​ឆ្នាំ ២០២៥…

ខេត្តកំពង់ឆ្នាំង ​៖ បន្ទាប់​ពី​ទទួល​ព័ត៌មាន​ពីសា​រ​ព័ត៌មាន​កោះសន្តិភាពដែលបានចុះផ្សាយ ​អំ​ពី​ស្ត្រី​ចំណាស់​ម្នាក់​​ស្លុតចិត្ត ក្រោយ​ពី​ទទួល​​ដំណឹង​អំពី​ការ​ស្លាប់​របស់​កូនប្រុស​របស់​គាត់ ដែល​ជា​អ្នក​ទទួល​បន្ទុកគ្រួសារ បាន​ទទួលមរណភាព​​ដោយសារ​​ខ្សែភ្លើង​ឆក់​កាលពី​ព្រឹក​ថ្ងៃ​ទី ៤ ខែកញ្ញា​ឆ្នាំ ២០២៥ ។​ គួររំលឹកថា អ្នក​ម្ដាយ​ស្លុតចិត្ត ពេល​ទទួល​ដំណឹង​ថា​កូនប្រុស​ត្រូវ​ខ្សែភ្លើង​ឆ​.​ក់​ស្លា​.​ប់​ពេល​កំពុងធ្វើការ​នៅ​ភ្នំពេញ និង​ស្នើ​សុំ​សប្បុរសជន​ជួយ

នៅ​ព្រឹក​ថ្ងៃ​ទី ៥ ខែកញ្ញា​ឆ្នាំ ២០២៥ លោក សេង វិចិត្រ​ អភិបាលស្រុក រលាប្អៀរ និង​និង​ក្រុមការងារ​បាន​ចុះដល់​លំនៅ​ដ្ឋា​ន​ស្ត្រី​ទុរគត​ខាងលើ មានឈ្មោះ​ញ៉េ​ប ប៉ាក់ អាយុ ៧២​ឆ្នាំ រស់​ក្នុងភូមិ​ឃ្លៃ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​។

លោក សេង វិចិត្រ អភិបាលស្រុក​រលាប្អៀរ បាន​បញ្ជាក់​ថា ស្ត្រី​ចំណាស់​ឈ្មោះ ញ៉េ​ប ប៉ាក់ បាន​បាត់បង់​កូនប្រុស​ឈ្មោះ ញ៉េ​ប វាសនា អាយុ ៣៣ ឆ្នាំ ដោយសារ​ការ​ឆក់​ខ្សែភ្លើង​ពេលធ្វើការ​នៅ​រាជធានី​ភ្នំពេញ​។

ដោយ​មើលឃើញ​ភាព​ទុក្ខ​លំបាក​បែប​នេះ​ លោក​បាន​ដឹកនាំ​ក្រុមការងារ​នាំ​យក​អំណោយ​មក​ផ្ដល់​ជូន ស្ត្រី​ខាងលើ​មាន អង្ករ ៥០​គីឡូក្រាម ទឹក​សុទ្ធ​១​កេះ ទឹក​ផ្លែ​ឈើ​១​កេះ ទឹកត្រី​ទឹកស៊ីអ៊ីវ និង​ថវិកា​សរុប ៣០​ម៉ឺន​រៀល​។ ដោយឡែក អាជ្ញាធរ ឃុំ​ជ្រៃ​បាក់ បាន​ឧបត្ថម្ភ​បង្ករ ២៥ គីឡូក្រាម ឃី​ត​១​កញ្ចប់ និង​ថវិកា ៥៣​ម៉ឺន​រៀល​។ ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ស្រុក​សូម​ថ្លែងអំណរគុណ​ដល់​សារព័ត៌មាន​កោះសន្តិភាព​ដែល​បាន​ជួយ​ផ្សាយ​ពី​ទុក្ខ​លំបាក​របស់​ស្ត្រី​ខាងលើ នេះ​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ