ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស៊ាន​ប្រកាស​ទុក​មុន​ថា​មិន​ទទួល​ស្គាល់​លទ្ធ​ផល​ឆ្នោត​នៅ​មីយ៉ាន់​ម៉ា​ទេ

16 ម៉ោង មុន

ទី​ក្រុង​គូ​ឡា​ឡំាពួ៖ សមាគម​អាស៊ាន​ឯក​ភាព​គ្នា​ថា​គម្រោង​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​មី​យ៉ាន់​ម៉ា​មិន​មែន​ជា​រឿង​សំខាន់​ខ្លាំង​ពេក​ដែល​ត្រូវ​ដាក់​ជា​ចំណុច​អាទិភាព​នោះ​ទេ​។ អាស៊ាន​ជំរុញ​ឱ្យ​របប​សឹក​​របស់​លោក​មីន​អុង​ឡាំង​បន្ត​អនុវត្ត​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​ទៅ​តាម​អ្វី​ដែល​ធ្លាប់​សន្យា​ចំពោះ​មុខ​អាស៊ាន​។ ខាង​លើ​នេះ​ជា​ការ​លើក​ឡើង​របស់​ប្រមុខ​ការ​ទូត​ម៉ាឡេ​ស៊ី​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​នៅ​ឆ្នាំ​នេះ​។ នេះ​ក៏​ជា​ការ​ថ្លែង​ដើម្បី​បញ្ជាក់​ឱ្យ​បាន​ច្បាស់​​។ បើ​មិន​អីចឹង​ទេ​អាច​នឹង​មាន​ការ​បក​ស្រាយ​ច្រឡំ​ថា​អាស៊ាន​គាំទ្រ​គម្រោង​រៀប​ចំ​ការ​បោះ​ឆ្នោត​ដែល​ប្រកាស​ដោយ​របប​សឹក​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​។ ​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ លោក​មូហា​មេត​ ហាសាន​ ថ្លែង​ថា​អាស៊ាន​ចង់​ឃើញ​មីយ៉ាន់​ម៉ា​ឱ្យ​តម្លៃ​ខ្ពស់​ចំពោះ​ផែន​ការ​សន្តិ​ភាព​៥​ចំណុច​ដែល​របប​សឹក​ធ្លាប់​បាន​សន្យា​កាល​ពី​ឆ្នាំ​២០២១​។…

ទី​ក្រុង​គូ​ឡា​ឡំាពួ៖ សមាគម​អាស៊ាន​ឯក​ភាព​គ្នា​ថា​គម្រោង​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​មី​យ៉ាន់​ម៉ា​មិន​មែន​ជា​រឿង​សំខាន់​ខ្លាំង​ពេក​ដែល​ត្រូវ​ដាក់​ជា​ចំណុច​អាទិភាព​នោះ​ទេ​។ អាស៊ាន​ជំរុញ​ឱ្យ​របប​សឹក​​របស់​លោក​មីន​អុង​ឡាំង​បន្ត​អនុវត្ត​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​ទៅ​តាម​អ្វី​ដែល​ធ្លាប់​សន្យា​ចំពោះ​មុខ​អាស៊ាន​។ ខាង​លើ​នេះ​ជា​ការ​លើក​ឡើង​របស់​ប្រមុខ​ការ​ទូត​ម៉ាឡេ​ស៊ី​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​នៅ​ឆ្នាំ​នេះ​។

នេះ​ក៏​ជា​ការ​ថ្លែង​ដើម្បី​បញ្ជាក់​ឱ្យ​បាន​ច្បាស់​​។ បើ​មិន​អីចឹង​ទេ​អាច​នឹង​មាន​ការ​បក​ស្រាយ​ច្រឡំ​ថា​អាស៊ាន​គាំទ្រ​គម្រោង​រៀប​ចំ​ការ​បោះ​ឆ្នោត​ដែល​ប្រកាស​ដោយ​របប​សឹក​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​។ ​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ លោក​មូហា​មេត​ ហាសាន​ ថ្លែង​ថា​អាស៊ាន​ចង់​ឃើញ​មីយ៉ាន់​ម៉ា​ឱ្យ​តម្លៃ​ខ្ពស់​ចំពោះ​ផែន​ការ​សន្តិ​ភាព​៥​ចំណុច​ដែល​របប​សឹក​ធ្លាប់​បាន​សន្យា​កាល​ពី​ឆ្នាំ​២០២១​។

​​ក្រោយ​​រដ្ឋ​ប្រហារ​ផ្ដួល​រំលំ​លោកស្រី​ស៊ូជីបាន​​​​ប៉ុន្មាន​ខែ​​​ របប​សឹក​សន្យា​ជា​មួយ​អាស៊ាន​ដូច​ខាង​លើ​នេះ​​​។ ជា​ពិសេស ការ​បិទ​បញ្ចប់​អរិ​ភាព​នឹង​គ្នា​ និង​ការ​អនុញ្ញាត​ឱ្យ​ដឹក​ជំនួយ​មនុស្ស​ធម៌​។ ​គេ​សង្កេត​ឃើញថា​ផែន​ការ​សន្តិ​ភាព​​​នោះ​ភាគ​ច្រើន​​មិនសូវ​អនុវត្ត​​​បាន​ជោគ​ជ័យទេ​។ របប​សឹក​មិន​ចង់​សន្ទនា​គ្នា​ជា​មួយ​ក្រុម​ប្រឆាំង​ទេ​ព្រោះ​ពួក​គេ​គិត​ថា​អ្នក​ទាំង​នោះ​ជា​ក្រុម​ភេរវ​ករ​។

ហេតុ​នេះ លោក​មហា​មេត​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​ការ​បោះ​ឆ្នោត​មិន​មែន​ជា​ចំណុច​សំខាន់​ជា​អាទិភាព​ទេ​​នៅ​ក្នុង​ផែន​ការ​សន្តិ​ភាព​ទាំង​៥​ចំណុច​​។ យើង​សូមជូន​យោបល់​ទៅ​មីយ៉ាន់​ម៉ា​ថា​អ្វី​ដែល​ជា​ចំណុច​អាទិភាព​គឺ​ការ​បិទ​បញ្ចប់​អំពើ​ហិង្សា​គ្រប់​ប្រភេទ​ដើម្បី​ឱ្យ​គ្រប់​ភាគី​អាច​អង្គុយ​សន្ទនា​គ្នា​បាន​។​

​ប្រមុខ​ការ​ទូត​រូប​​នេះ​សូម​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា​អាស៊ាន​នឹង​មិន​ទទួល​ស្គាល់​ជា​ដាច់​ខាត​នូវ​​លទ្ធ​ផល​បោះ​ឆ្នោត​ដែល​មិន​ចូល​រួម​ដោយ​គ្រប់​ភាគី​។ ការ​បោះ​ឆ្នោត​មិន​ពេញ​លេញ​មិនមែន​ជា​រឿង​ត្រឹម​ត្រូវ​នោះ​ទេ​។ ការ​បោះ​ឆ្នោត​របៀប​នេះ​មិន​ត្រឹម​តែ​មិន​​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឱ្យ​ស្ថាន​ការណ៍​នយោបាយ​កាន់​តែ​អ័ព្ទ​អួ៕​

អត្ថ​បទ​ពាក់​ព័ន្ធ
របប​សឹក​មីយ៉ាន់​ម៉ា​ប្រកាស​បោះ​ឆ្នោត​ដោយសេរី​ និង​យុត្តិ​ធម៌​នៅ​ចុ​ងឆ្នាំ​នេះ ឬ​ដើម​ឆ្នាំ​ក្រោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ