រាជធានីភ្នពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ បានបំបែកសំណុំរឿងឃា.តកម្ម ករណីជនជាតិចិនសម្លាប់នារីខ្មែរម្នាក់ រួចយកស.ពកប់នៅក្បែរផ្សារអ៊ីអន៣ ជនសង្ស័យ២នាក់ ត្រូវបានចាប់ខ្លួន ខណៈមេខ្លោងម្នាក់ កំពុងបន្ដរង់គេចខ្លួន សមត្ថកិច្ចកំពុងបន្ដស្រាវជ្រាវ ។
បើតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានអោយដឹងថា ស្ដ្រីម្នាក់ដែលត្រូវបានជនជាតិចិនសម្លា.ប់ រួចយកសពទៅកប់ក្នុងដីខ្សាច់ នៅផ្លូវ៦០ម៉ែត្រ ក្បែរផ្សារទំនើបអ៊ីអន៣ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញនោះ នៅពេលនេះ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវចាប់ខ្លួននៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ ខណៈនៅសល់មេខ្លោងម្នាក់ កំពុងបន្ដរង់គេចខ្លួន ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ ទឹម សុភី អាយុ៤៥ឆ្នាំ ពាក់ព័ន្ធករណីបាត់កូនស្រី ឈ្មោះ ហេង សៀវលី អាយុ១៨ឆ្នាំ ។
ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតប្រទះឃើញសាកស.ពនារីម្នាក់ ដែលមានភិនភាគដូចនឹងនារីរងគ្រោះ ដែលសង្ស័យជាករណីឃា.តកម្ម ត្រូវបានគេកប់ដីខ្សាច់ ក្បែរផ្សារទំនើប Aeon3 ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ។
ភ្លាមៗនោះកម្លាំងជំនាញបានបន្តការស្រាវជ្រាវ ដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់ រួមមាន ៖ ទី១-ឈ្មោះ CHEN CONG អាយុ៣០ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខស្របច្បាប់ ឃាត់នៅត្រង់ចំណុចអាគារព្រីនស៍ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (ជាសង្សានារីររងគ្រោះ) និងឈ្នោះ LI HAOHAO ភេទប្រុស ជនជាតិចិន អាយុ៣៤ឆ្នាំ លិខិតឆ្លងដែនលេខស្របច្បាប់ ត្រង់ស្ពានអាកាសសង្កាត់ចង្រែលើ ខណ្ឌមានជ័យ ។
ក្រោយពីការសាកសួរនាក់ទាំងពីរ បានសារភាពថា ពួកខ្លួនពិតជាបានចូលរួមក្នុងសកម្មភាពស្លា.ប់នារីជនរគ្រោះខាងលើមែន កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានឈ្មោះ YANG KAIXIN ភេទប្រុស អាយុ២៦ឆ្នាំ ជានជាតិចិន លិខិតឆ្លងដែន (រត់គេចខ្លួន) ជាអ្នករៀបចំគម្រោងសម្លា.ប់នារីជនរគ្រោះ ដោយមូលហេតុនារីរងគ្រោះ បានដឹងរឿងសង្ងាត់របស់ពួកខ្លួនច្រើន ។
ប្រតិបត្តិការនេះ ធ្វើឡើងដោយមានកិច្ចសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។
បច្ចុប្បន្នជនង្ស័យទាំងពីរនាក់ និងវត្ថុតាង ដែលដកហូតបាន ត្រូវបាននាយកដ្ឋានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
សូមរម្លឹកដែរថា «បុរសចិនសម្លា.ប់នារីខ្មែរជាសង្សារ រួចយកស.ពទៅកប់នៅក្នុងដីឡូត៌ជាប់ផ្លូវ៦០មែត្រ»មានហេតុការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលបុរសជនជាតិចិនម្នាក់ បានសម្លា.ប់នារីជនជាតិខ្មែរម្នាក់ជាសង្សារ ដែលនារីរងគ្រោះមានមុខរបរ បុគ្គលិកអនឡាញ រួចយកស.ពទៅកប់នៅក្នុងដីឡូត៌មួយកន្លែង ទាំងអាក្រាតកាយ និងចងស្លាបសេក ថែមទៀតផង ។
ហេតុការភ្ញាក់ផ្អើលនោះ បានកើតឡើងក្រោយពេលរកឃើញសាកស.ពនារីរងគ្រោះ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ នៅក្នុងដីឡូត៌មួយកន្លែង ស្ថិតនៅជាប់ផ្លូវ៦០ម៉ែត្រ ក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្រោយពេលកើតហេតុ ជនសង្ស័យដែលជាជនជាតិចិនម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន ប៉ុន្តែនគរបាលពុំទាន់បញ្ចេញអត្តសញ្ញាណ ឲ្យដឹងនៅឡើយទេ ព្រោះកំពុងស៊ើបអង្កេតបន្តតាមនិតិវិធី ។ ដោយឡែកនារីរងគ្រោះមានឈ្មោះ ហេង សៀវលី អាយុ១៨ឆ្នាំ មុខរបរ បុគ្គលិកអនឡាញ ។
មន្ត្រីនគរបាល ពុំទាន់បញ្ជាក់ប្រាប់ថា អំពើឃា.តកម្មដ៏ព្រៃផ្សៃនេះ កើតឡើងនៅពេលណា និងទីកន្លែងណាច្បាស់លាស់នៅឡើយទេ គ្រាន់តែប្រាប់ខ្លះៗថា ក្រោយពីបែកធ្លាយរឿងឃា.តកម្មនោះហើយ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ខាងលើ ។ បន្ទាប់មក បានធ្វើការសាកសួរ រកទីតាំងកន្លែងកប់សាកស.ពនារីរងគ្រោះ ហើយជនសង្ស័យក៏បានប្រាប់ឲ្យដឹង ទើបកម្លាំងនគរបាល នាំជនសង្ស័យរូបនោះ ទៅសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ចុះទៅជីកកាយរកសាកស.ពនារីរងគ្រោះនៅក្នុងដីឡូត៌មួយកន្លែង ស្ថតនៅជាប់ផ្លូវ៦០ម៉ែត្រ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយពិតជាបានឃើញស.ពមែន ។
បន្ទាប់មក នគរបាលបានគាស់យកសាកស.ពនារីរងគ្រោះចេញពីក្នុងរណ្ដៅខ្សាច់ ហើយកម្លាំងនគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានចុះទៅពិនិត្យកោសល្យវិច័យផងដែរ ។
ចំណែកជនសង្ស័យ កំពុងត្រូវបាននគរបាលធ្វើការសាកសួរបន្ត និងស្រាវជ្រាវ ដើម្បីឈានដល់ការតាមចាប់ខ្លួនបក្ខពួកដែលជាអ្នករួមគំនិតនៅក្នុងអំពើឃា.តកម្មឃាតកម្មខាងលើនេះបន្តទៀត ៕
«ម្ដាយនារីលក់អនឡាញ ថាមុនស្លា.ប់កូនស្រីផ្ញើប្រាក់ឲ្យគាត់២០ម៉ឺនរៀល រួចក៏ទាក់ទងលែងបានរហូត» ។ «ឃាត់ខ្លួន២នាក់នៅសល់ម្នាក់ករណីឃាតក.ម្មបុរសចិនសម្លា.ប់នារីខ្មែរជាសង្សារ សង្ស័យបំបិទមាត់ដឹងរឿងអាស្រូវពួកគេច្រើនពេក»






















អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ