រាជធានីភ្នំពេញ ៖ ព័ត៌មានបឋមបានបង្ហើបឲ្យដឹងថា ករណីឃា.តកម្មដែលបុរសជនជាតិចិនសម្លា.ប់នារីខ្មែរជាសង្សារ រួចយកសា.កស.ពទៅកប់ក្នុងដីឡូត៌មួយកន្លែងផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីម្សិលមិញនោះកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការនគរបាលជាតិ បានធ្វើការឃាត់ខ្លួនជនសង្ស័យពាក់ពន្ធអំពើឃា.តកម្មដ៏ឃោឃៅនោះបានចំនួន២នាក់ហើយ (ម្នាក់ជាសង្សាជនរងគ្រោះ) ហើយសមត្ថកិច្ចនៅបន្តស្រាវជ្រាតាមចាប់ខ្លួនបក្សពួកម្នាក់ទៀត ដែលជាជនដៃដល់ក្នុងអំពើឃា.តកម្មនោះដែរ ។

តាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងទៀតថា ជនសង្ស័យជាឃា.តករពាក់ព័ន្ធករណីសម្លា.ប់នារីខ្មែរជាសង្សារចិន គឺមានបក្ខពួកទាំងអស់៣ រួមទាំងម្នាក់ជាសង្សាជនរងគ្រោះ ដែលករណីអំពើឃា.តកម្មនេះ សង្ស័យអាចជាការសម្លា.ប់ជនរងគ្រោះបំបិតមាត់ ដោយជាហេតុថា ជនរងគ្រោះដឹងរឿងអាស្រូវក្រុមឃា.តករច្រើនពេក ប៉ុន្តែនេះជាព័ត៌មានទាន់ជាផ្លូវការទេ ខណៈសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនជនដៃដល់ម្នាក់ទៀត ។

ទោះជាយ៉ាងណាក្តីសមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យនោះរួចហើយ ហើយថែមទាំងប្រមូលបានវត្ថុ និងឧបករណ៍ជាមធ្យោបាយពាក់ព័ន្ធធ្វើសកម្មភាពសម្លា.ប់ជនរងគ្រោះផងដែរ ៕


ចែករំលែកព័តមាននេះ