ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចិន​សម្លា.ប់​នារី​ខ្មែរ​ជា​សង្សារ រួច​យកស​.​ព​ទៅ​កប់​នៅ​ក្នុង​ដី​ឡូ​ត៌​ជាប់​ផ្លូវ​៦០​មែ​ត្រ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ មាន​ហេតុ​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណៈ​ដែល​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​សម្លា.ប់​នារី​ជនជាតិ​ខ្មែរ​ម្នាក់​ជា​សង្សារ ដែលនារីរងគ្រោះ​មានមុខ​របរ បុគ្គលិក​អន​ឡាញ រួច​យក​ស​.​ព​ទៅ​កប់​នៅ​ក្នុង​ដី​ឡូ​ត៌​មួយ​កន្លែង ទាំង​អាក្រាត​កាយ និង​ចងស្លាបសេក…

រាជធានី​ភ្នំពេញ ៖ មាន​ហេតុ​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណៈ​ដែល​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​សម្លា.ប់​នារី​ជនជាតិ​ខ្មែរ​ម្នាក់​ជា​សង្សារ ដែលនារីរងគ្រោះ​មានមុខ​របរ បុគ្គលិក​អន​ឡាញ រួច​យក​ស​.​ព​ទៅ​កប់​នៅ​ក្នុង​ដី​ឡូ​ត៌​មួយ​កន្លែង ទាំង​អាក្រាត​កាយ និង​ចងស្លាបសេក ថែម​ទៀត​ផង ។

ហេតុ​ការ​ភ្ញាក់ផ្អើល​នោះ បាន​កើតឡើង​ក្រោយ​ពេល​រក​ឃើញ​សាកស​.​ព​នារី​រង​គ្រោះ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២៥ នៅ​ក្នុង​ដី​ឡូ​ត៌​មួយ​កន្លែង ស្ថិត​នៅ​ជាប់​ផ្លូវ​៦០​ម៉ែត្រ ក្នុងភូមិ​ស្រុក​ចេក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ដែល​ជា​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ប៉ុន្តែ​នគរបាល​ពុំ​ទាន់​បញ្ចេញ​អត្តសញ្ញាណ ឲ្យ​ដឹង​នៅឡើយ​ទេ ព្រោះ​កំពុង​ស៊ើបអង្កេត​បន្ត​តាម​និ​តិ​វិធី ។ ដោយឡែក​នារី​រង​គ្រោះ​មានឈ្មោះ ហេង សៀវ​លី អាយុ​១៨​ឆ្នាំ មុខរបរ បុគ្គលិក​អន​ឡាញ ។

មន្ត្រីនគរបាល​ ពុំ​ទាន់​បញ្ជាក់​ប្រាប់​ថា អំពើ​ឃា​.​ត​កម្ម​ដ៏​ព្រៃផ្សៃ​នេះ កើតឡើង​នៅ​ពេល​ណា និង​ទីកន្លែង​ណា​ច្បាស់លាស់​នៅឡើយ​ទេ គ្រាន់តែ​ប្រាប់​ខ្លះ​ៗ​ថា ក្រោយ​ពី​បែកធ្លាយ​រឿង​ឃា​.​ត​កម្ម​នោះ​ហើយ កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ម្នាក់​ខាងលើ ។ បន្ទាប់​មក បាន​ធ្វើការ​សាកសួរ រក​ទីតាំង​កន្លែង​កប់​សាកស​.​ព​នារី​រង​គ្រោះ ហើយ​ជនសង្ស័យ​ក៏​បាន​ប្រាប់​ឲ្យ​ដឹង ទើប​កម្លាំង​នគរបាល នាំ​ជនសង្ស័យ​រូប​នោះ ទៅ​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ ចុះ​ទៅ​ជីក​កាយ​រក​សាកស​.​ព​នារី​រង​គ្រោះ​នៅ​ក្នុង​ដី​ឡូ​ត៌​មួយ​កន្លែង ស្ថ​ត​នៅ​ជាប់​ផ្លូវ​៦០​ម៉ែត្រ ភូមិ​ស្រុក​ចេក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ហើយ​ពិតជា​បានឃើញ​ស​.​ព​មែន ។

បន្ទាប់​មក នគរបាល​បាន​គាស់​យក​សាកស​.​ព​នារី​រង​គ្រោះ​ចេញពី​ក្នុង​រណ្ដៅ​ខ្សាច់ ហើយ​កម្លាំង​នគរបាល​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ​ផង​ដែរ​ ។

ចំណែក​ជនសង្ស័យ កំពុង​ត្រូវ​បាន​នគរបាល​ធ្វើការ​សាកសួរ​បន្ត និង​ស្រាវជ្រាវ ដើម្បី​ឈាន​ដល់​ការ​តាម​ចាប់ខ្លួន​បក្ខពួក​ដែល​ជា​អ្នក​រួមគំនិត​នៅ​ក្នុង​អំពើ​ឃា​.​ត​កម្ម​ឃាតកម្ម​ខាងលើ​នេះ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ