ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ដាយ​នារី​លក់​អន​ឡាញ ថា​មុន​ស្លា​.​ប់​កូនស្រី​ផ្ញើ​ប្រាក់​ឲ្យ​គាត់​២០​ម៉ឺន​រៀល រួច​ក៏​ទាក់ទង​លែង​បាន​រហូត

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ម្ដាយ​របស់​ស​.​ព​នារី​អន​ឡាញ​ឈ្មោះ ហេង សៀវ​លី អាយុ​១៨​ឆ្នាំ ដែល​ត្រូវ​បុរស​ជនជាតិ​ចិន​ជា​សង្សារ ស​ម្លា​.​ប់​រួច​យកស​.​ព​ទៅ​កប់​ទាំង​អាក្រា​.​ត​កាយ និង​ចងស្លាបសេក​នៅ​ក្នុង​ដី​ឡូ​ត៌​ជាប់​ផ្លូវ​៦០​មែ​ត្រ​នោះ បាន​និយាយ​ថា…

រាជធានី​ភ្នំពេញ ៖ ម្ដាយ​របស់​ស​.​ព​នារី​អន​ឡាញ​ឈ្មោះ ហេង សៀវ​លី អាយុ​១៨​ឆ្នាំ ដែល​ត្រូវ​បុរស​ជនជាតិ​ចិន​ជា​សង្សារ ស​ម្លា​.​ប់​រួច​យកស​.​ព​ទៅ​កប់​ទាំង​អាក្រា​.​ត​កាយ និង​ចងស្លាបសេក​នៅ​ក្នុង​ដី​ឡូ​ត៌​ជាប់​ផ្លូវ​៦០​មែ​ត្រ​នោះ បាន​និយាយ​ថា មុន​ដំបូង​កូនស្រី​គាត់​ធ្វើការ​នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ​ទេ ប៉ុន្តែ​ក្រោយ​បាន​មក​ភ្នំពេញ តាម​ចិន​អន​ឡាញ​ម្នាក់ ទើបបាន​រយៈពេល​កន្លះ​ខែ​ប៉ុណ្ណោះ ដោយ​កូន​ប្រាប់​ថា ចិន​នោះ​សង្សារ ហើយ​ចិន​នោះ​ជួល​នាង​ឲ្យ​ធ្វើការ ហើយ​ឲ្យ​ប្រាក់​ឈ្នួល​ក្នុង​១​ខែ​ពី​៤០០​ដុល្លារ ទៅ​៥០០​ដុល្លារ តែ​នាង​មិន​បាន​ប្រាប់​ថា មក​រាជធានី​ភ្នំពេញ ស្នាក់​នៅ​អគារ​មួយ​ណា​ទេ គ្រាន់តែ​ប្រាប់​ថា ស្នាក់​នៅ​អគារ​ខុន​ដូរ ហើយ​ក្រោយមក ក៏​ជួប​គ្រោះ​អកុសល​បែប​នេះ​តែ​ម្ដង ។

គាត់​បាន​និយាយ​បន្ត​ទៀត​ថា មុន​ពេល​ស្លា​.​ប់​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៥ កូនស្រី​គាត់​បាន​ផ្ញើ​ប្រាក់​ឲ្យ​គាត់​ចំនួន​២០​ម៉ឺន​រៀល ពេល​នោះ នាង​បាន​ផ្ដាំផ្ញើ​ថា កុំ​ឲ្យ​គាត់​ចាយ​ធំ​ៗ​ពេក បើ​ម៉ែ​បាន​ទទួល​ប្រាក់​ហើយ ឆាត​ប្រាប់​កូន​ផង ។ នៅ​ពេល​កូនស្រី ប្រាប់​បែប​នេះ គាត់​ក៏​ប្រាប់​ទៅ​វិញ​ថា ម៉ែ​អត់​ចាយ​ធំ​ទេ លុយ​នឹង​ម៉ែ​យក​ទៅ​ចងដៃ​ការ​គេ​ទេ ហើយ​បន្ទាប់​ពី​ផ្ញើ​ប្រាក់​ឲ្យ​គាត់ និង​ផ្ដាំផ្ញើ​រួច ក៏​ទាក់ទង​លែង​បាន​រហូត​តែ​ម្ដង ពេល​គាត់​ឆាត​ទៅ​អត់​ឃើញ​កូនស្រី​ឆ្លើយ​តប​សោះ ។

ស្ត្រី​នោះ បាន​និយាយ​បន្ថែម​ទៀត​ថា រហូត​ដល់​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៥ នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ក្រសួងមហាផ្ទៃ បាន​ផ្ញើ រូបថត និង​អត្តសញ្ញាណប័ណ្ណ ទៅ​កាន់​នគរបាល​ប៉ុស្តិ៍​ឃុំ​ធ្លក ស្រុក​កំពង់ត្រាច ខេត្ត​ក​ពត ។ ពេល​នោះ នគរបាល​២​នាក់ បាន​ទៅ​ប្រាប់​គាត់​ថា កូន​គាត់ មាន​គ្រោះថ្នាក់​ហើយ បន្ទាប់​មក គាត់​ក៏​បាន​តាម​ទៅ​សួរ បញ្ជាក់​ពី​នគរបាល​ដល់​កន្លែង​ការ​គេ​ទៀត ហើយ​នគរបាល​បាន​ប្រាប់​ថា កូន​អ៊ី​ឯង គេ​រក​ឃើញ​ហើយ និង​ឲ្យ​គាត់​ជួល​រថយន្ត ទៅ​ដឹក​ទាំង​យប់​ទៅ ។

ស្ត្រី​ជា​ម្ដាយ បាន​និយាយ​រៀបរាប់​ទៀត​ថា ពេល​នោះ គាត់​មិន​បានដឹង​ថា កូនស្រី​ស្លា​.​ប់​នោះ​ទេ ស្មានថា កូនស្រី​នៅ​រស់ គ្រាន់តែ​រង​របួស​ប៉ុណ្ណោះ ហើយ​ក៏​ប្រាប់​នគរបាល​ថា គាត់​មាន​ប្រាក់​ឯណា ជួល​រថយន្ត​ទៅ​ដឹក​កូន​ទាំង​យប់​នោះ លុះដល់​ថ្ងៃ​ទី​០១ ខែមីនា ទើប​គាត់​ចាក​ចេញពីផ្ទះ​នៅ​ខេត្តកំពត មក​ភ្នំពេញ រក​កូន ហើយ​ឃើញ​កូនស្រី​ស្លា​.​ប់​បាត់​ទៅ​ហើយ ។ គាត់​មិនដឹង​ថា កូនស្រី​ស្លា​.​ប់​ដោយ​របៀប​ម៉េច​ទេ ពេល​មក​ដល់​បានឃើញ​ស​.​ពកូន​អាក្រា​.​ត​កាយ​ននលគក អត់​មាន​អាវ​មាន​ខោ​ទេ ហើយ​កន្លង​មក ភាគច្រើន​កូនស្រី​គាត់​តែងតែ​ស្លៀក​រ៉ូ​ប​ទេ ។ រូប​គាត់ ក៏​បាន​ស្គាល់​ចិន​នោះ​ផង​ដែរ មក​ពី​ហៃ​ណា​ន ហើយ​សង្ស័យ​ថា​រំ​លោ​.​ភ​កូនស្រី​គាត់ រួច​ស​ម្លា​.​ប់​ផង​ក៏​មិន និង​បាន​យកស​.​ពកូន​ស្រី​គាត់​កប់​ក្បាល​ចុះ​ក្រោម​ថែម​ទៀត ។ ពេល​នេះ គាត់​បូ​ជាស​.​ពកូន​ស្រី​នៅ​ក្នុង​វត្ត​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ រួច​ទើប​យក​ធាតុ​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត ក្នុងភូមិ​ឫស្សីស្រុក​ខាងលិច ឃុំ​ធ្លក​ស្រុក​កំពង់ត្រាច ខេត្តកំពត ។

សូម​ជម្រាប​ជូន​ថា មាន​ហេតុ​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណៈ​ដែល​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ស​ម្លា​.​ប់​នារី​ជនជាតិ​ខ្មែរ​ម្នាក់​ជា​សង្សារ ដែល​នារី​រង​គ្រោះ​មានមុខ​របរ បុគ្គលិក​អន​ឡាញ រួច​យកស​.​ព​ទៅ​កប់​នៅ​ក្នុង​ដី​ឡូ​ត៌​មួយ​កន្លែង ទាំង​អាក្រាត​កាយ និង​ចងស្លាបសេក ថែម​ទៀត​ផង ។

ហេតុ​ការ​ភ្ញាក់ផ្អើល​នោះ បាន​កើតឡើង​ក្រោយ​ពេល​រក​ឃើញ​សាកស​.​ព​នារី​រង​គ្រោះ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២៥ នៅ​ក្នុង​ដី​ឡូ​ត៌​មួយ​កន្លែង ស្ថិត​នៅ​ជាប់​ផ្លូវ​៦០​ម៉ែត្រ ក្នុងភូមិ​ស្រុក​ចេក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ដែល​ជា​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ប៉ុន្តែ​នគរបាល​ពុំ​ទាន់​បញ្ចេញ​អត្តសញ្ញាណ ឲ្យ​ដឹង​នៅឡើយ​ទេ ព្រោះ​កំពុង​ស៊ើបអង្កេត​បន្ត​តាម​និ​តិ​វិធី ។ ដោយឡែក​នារី​រង​គ្រោះ​មានឈ្មោះ ហេង សៀវ​លី អាយុ​១៨​ឆ្នាំ មុខរបរ បុគ្គលិក​អន​ឡាញ ។

មន្ត្រី​នគរបាល ពុំ​ទាន់​បញ្ជាក់​ប្រាប់​ថា អំពើ​ឃា​.​ត​កម្ម​ដ៏​ព្រៃផ្សៃ​នេះ កើតឡើង​នៅ​ពេល​ណា និង​ទីកន្លែង​ណា​ច្បាស់លាស់​នៅឡើយ​ទេ គ្រាន់តែ​ប្រាប់​ខ្លះ​ៗ​ថា ក្រោយ​ពី​បែកធ្លាយ​រឿង​ឃា​.​ត​កម្ម​នោះ​ហើយ កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ម្នាក់​ខាងលើ ។ បន្ទាប់​មក បាន​ធ្វើការ​សាកសួរ រក​ទីតាំង​កន្លែង​កប់​សាកស​.​ព​នារី​រង​គ្រោះ ហើយ​ជនសង្ស័យ​ក៏​បាន​ប្រាប់​ឲ្យ​ដឹង ទើប​កម្លាំង​នគរបាល នាំ​ជនសង្ស័យ​រូប​នោះ ទៅ​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ ចុះ​ទៅ​ជីក​កាយ​រក​សាកស​.​ព​នារី​រង​គ្រោះ​នៅ​ក្នុង​ដី​ឡូ​ត៌​មួយ​កន្លែង ស្ថ​ត​នៅ​ជាប់​ផ្លូវ​៦០​ម៉ែត្រ ភូមិ​ស្រុក​ចេក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ហើយ​ពិតជា​បានឃើញ​ស​.​ព​មែន ។

បន្ទាប់​មក នគរបាល​បាន​គាស់​យក​សាកស​.​ព​នារី​រង​គ្រោះ​ចេញពី​ក្នុង​រណ្ដៅ​ខ្សាច់ ហើយ​កម្លាំង​នគរបាល​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ​ផង​ដែរ ។

ចំណែក​ជនសង្ស័យ កំពុង​ត្រូវ​បាន​នគរបាល​ធ្វើការ​សាកសួរ​បន្ត និង​ស្រាវជ្រាវ ដើម្បី​ឈាន​ដល់​ការ​តាម​ចាប់ខ្លួន​បក្ខពួក​ដែល​ជា​អ្នក​រួមគំនិត​នៅ​ក្នុង​អំពើ​ឃា​.​ត​កម្ម​ឃាតកម្ម​ខាងលើ​នេះ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ