ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានហើយ! នាយទាហានម្នាក់កា.ប់ប្រពន្ធច្រើនកាំបិ.ត ដោយសារ​ភ្លើងប្រច័ណ្ឌ និងទំនា.ស់រឿងលុយកាក់

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពិតជាឈាមស្រែកស្បែកហៅ ទីបំផុតព្រលឹងជនរងគ្រោះបានអន្ទងជនជាឃាតករ ប្តីកាប់សម្លាប់ប្រពន្ធឲ្យចូលសារភាពចំពោះមុខច្បាប់ កាលពីវេលាម៉ោងប្រមាណជាង៨យប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។…

រាជធានីភ្នំពេញ ៖ ពិតជាឈាមស្រែកស្បែកហៅ ទីបំផុតព្រលឹងជនរងគ្រោះបានអន្ទងជនជាឃាតករ ប្តីកាប់សម្លាប់ប្រពន្ធឲ្យចូលសារភាពចំពោះមុខច្បាប់ កាលពីវេលាម៉ោងប្រមាណជាង៨យប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ គួររំលឹកថា នាយទាហាន​ម្នាក់​កា​.​ប់​ប្រពន្ធ​ច្រើន​កាំ​បិ​.​ត ដោយសារ​ភ្លើង​ប្រច័ណ្ឌ និង​ទំ​នា​.​ស់រឿង​លុយកាក់

តាមប្រភពព័ត៌មានពីសមត្តកិច្ចឲ្យដឹងថា ក្រោយពីកើតមានអំពើឃាតកម្មប្តីកាប់សម្លាប់ប្រពន្ធក្នុងថ្លុកឈាមព្រោះតែភ្លើ ងប្រចណ្ឌ ហើយជនជាឃាតករបានព្យាយាមរត់គេចខ្លួន ប៉ុន្តែដោយមានការអូសទាញពីសំណាក់មិត្តភក្តិនិងកម្លាំងសមត្តកិច្ចជំនាញ ក្រោយបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ ជនសង្ស័យបានចូលខ្លួនទៅទទួលទោស តាមអំពើដែលខ្លួនបានប្រព្រឹត្ត ។

សូមជម្រាបថា ៖ កាលពីវេលាម៉ោងប្រមាណ១ និង៥០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងផ្ទះគ្មានលេខ ស្ថិតនៅតាមផ្លូវបេតុងភូមិក្រាំងស្វាយ សង្កាត់ក្រាំង ពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានអំពើឃាតកម្មមួយប្តីកាប់ប្រពន្ធជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ដែលករណីបឋមនោះមានការអះអាងពីក្រុមគ្រួសារជនរងគ្រោះថា ផ្តើមចេញ ពីភ្លើងប្រចណ្ឌ និងទំនាស់រឿងលុយកាក់ ។

ឃាតករជាប្ដីឈ្មោះ ឈឹម បញ្ញាពិទូរ្យ អាយុ៤៣ ឆ្នាំ មុខរបរ ជាមន្ត្រីបម្រើការងារនៅកងអង្គរក្ស មានទីលំនៅភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិកំពង់ចិន ឃុំកំពង់ចិន ស្រុកស្ទោង ខេត្តកំពង់ធំ ។ ដោយឡែក ជនរងគ្រោះជាប្រពន្ធឈ្មោះ ម៉ុង ស្រីនាង អាយុ៤២ ឆ្នាំ មុខរបរនៅផ្ទះ អ្នកទាំង២មានកូនប្រុស២នាក់ និងកូនស្រី១ ម្នាក់ ។

បើតាមសមត្ថកិច្ចឲ្យដឹងថា កន្លងមកប្ដីប្រពន្ធខាងលើនេះ ឧស្សាហ៍ឈ្លោះប្រកែកគ្នាជាញឹកញាប់ ដែលផ្ដើមចេញពីភ្លើងប្រច័ណ្ឌ និងទំនាស់គ្នារឿងបញ្ហាលុយកាក់ ក្នុងការរកស៊ីពុះដីឡូតិ៍ និងសង់ផ្ទះល្វែងលក់ ដោយមូលហេតុបង្វិលលុយមិនទាន់ ។ នៅវេលាយប់រំលងអធ្រាត្រថ្ងៃកើតហេតុ អ្នកទាំងពីរមានការឈ្លោះប្រកែកគ្នានៅក្នុងបន្ទប់ដេក ហើយប្ដីបានប្រើអំហឹង្សាដោយយកកាំបិតកាប់ទៅប្រពន្ធ ជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ រួចជនដៃដល់បានគេចខ្លួនបាត់ ។

ក្រោយឃាតកម្មនោះកើតឡើង សមត្ថកិច្ចនគរបាលគ្រប់ជំនាញបានចុះទៅពិនិត្យកន្លែងកើតហេតុ និងបានធ្វើកោសលវិច្ច័យលើជនរងគ្រោះ រួចប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី​ ។ ហើយសមត្តកិច្ចក៏បានកំណត់មុខសញ្ញាជនដៃ ដល់ជាប្តីចាប់សម្លាប់ប្រពន្ធ និងបើកការស្រាវជ្រាវតាមខ្លួនជនជាឃាករផងដែរ ។ ជម្រើសចុងក្រោយជនសង្ស័យទំនងមិនអាចគេចពីសំណាញ់ច្បាប់បាន ឬថាព្រលឹងជនរងគ្រោះអន្ទងវិលវល់ ក៏សម្រេចចិត្តប្រគល់ខ្លួនឲ្យសមត្តកិច្ចចាត់ការតាមផ្លូវច្បាប់ ។ ពេលនេះជនសង្ស័យស្ថិតនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ