ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​គណៈកម្មការ​ដឹកនាំ​គម្រោង​អភិរក្ស និង​ថតចម្លង​បណ្ណសារ​សារមន្ទីរ​ឧក្រិ.ដ្ឋកម្ម​ប្រល័យ​ពូ.ជសាសន៍​ទួល​ស្លែង (​ដំណាក់កាល​ទី​២)

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពីរសៀល​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៥ លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ដឹកនាំ​គម្រោង “​អភិរក្ស…

រាជធានីភ្នំពេញ ៖ កាលពីរសៀល​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៥ លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ដឹកនាំ​គម្រោង “​អភិរក្ស និង​ថតចម្លង​បណ្ណសារ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួល​ស្លែង (​ដំណាក់កាល​ទី​២) ដោយ​មានការ​ចូលរួម​ពី​តំណាង​អង្គការ KOICA និង UNESCO ប្រចាំ​កម្ពុជា​។

កិច្ចប្រជុំ​នេះ រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​ពិភាក្សា និង​តាមដាន​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​គម្រោង បញ្ហា​ប្រឈម សំណូមពរ និង​ផ្ដល់​អនុសាសន៍​ណែនាំ​សម្រាប់​ការ​អនុវត្ត​បន្ត​។

សូម​ជម្រាប​ដែរ​ថា​គម្រោង “​អភិរក្ស និង​ថតចម្លង​បណ្ណសារ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួល​ស្លែង (​ដំណាក់កាល​ទី​២)” ទទួល​បានការ​ឧបត្ថម្ភ​ហិរញ្ញវត្ថុ​ដោយ អង្គការ KOICA និង​មានការ​សម្របសម្រួល​ពី​អង្គការ​យូ​ណេ​ស្កូ សម្រាប់​រយៈពេល ៥ ឆ្នាំ (២០២៤-២០២៨)​។

គម្រោង​នេះ គោល​មាន​បំណង​លើកកម្ពស់​ការ​យល់​ពី​គុណ​តម្លៃ​ជាស​កល​នៃ​បូជនីយដ្ឋាន​នៃ​ការ​ចង​ចាំ​កម្ពុជា តាម​រយៈ​ការ​ពង្រឹងសមត្ថភាព​មន្ត្រី ការ​ផ្សព្វផ្សាយ​ពី​ទីតាំង​ទាំង​បី (​អតីត​មន្ទីរឃុំឃាំង ១៣ សារមន្ទីរ​ទួល​ស្លែង​និង​មជ្ឈមណ្ឌល​ជើងឯក​) ទៅ​កាន់​សាធារណ​ជនជាតិ​-​អន្តរជាតិ រួម​ទាំង​ការ​ពង្រឹង​កម្មវិធី​អប់រំ​សន្តិភាព​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ