ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ធំ​គេចកង់​បី​ដួ.ល​អូស​ជា​ច្រើន​ម៉ែត្រ​ឆេះ​ផ្អើលផ្លូវព្រះនរោត្តម

35 វិនាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​២​នាក់​ជិះ​ម៉ូតូ​ធុន​ធំ​មួយគ្រឿងគេច​ម៉ូតូ​កង់​បី​មួយ​គ្រឿង បណ្តាល​ឲ្យ​ដួល​អូស​ម៉ូតូ​ជា​ច្រើន​ម៉ែត្រ បង្ក​ជាផ្កាភ្លើង​ឆាបឆេះ​ម៉ូតូ​សន្ធោសន្ធៅ​ផ្អើល​ពលរដ្ឋ​ជា​បាញ់​ទឹក​ពន្លត់​ ​កាលពី​​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩​ខែធ្នូ​ឆ្នាំ​២០២៥ ទល់មុខ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ផ្លូវ​ព្រះ​នរោត្ដម សង្កាត់​ចតុមុខ ខណ្ឌដូនពេញ…

រាជធានីភ្នំពេញ ៖ បុរស​២​នាក់​ជិះ​ម៉ូតូ​ធុន​ធំ​មួយគ្រឿងគេច​ម៉ូតូ​កង់​បី​មួយ​គ្រឿង បណ្តាល​ឲ្យ​ដួល​អូស​ម៉ូតូ​ជា​ច្រើន​ម៉ែត្រ បង្ក​ជាផ្កាភ្លើង​ឆាបឆេះ​ម៉ូតូ​សន្ធោសន្ធៅ​ផ្អើល​ពលរដ្ឋ​ជា​បាញ់​ទឹក​ពន្លត់​ ​កាលពី​​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩​ខែធ្នូ​ឆ្នាំ​២០២៥ ទល់មុខ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ផ្លូវ​ព្រះ​នរោត្ដម សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​២​នាក់ ជិះ​ម៉ូតូ​ធន់​ធំ​មួយគ្រឿង​ម៉ាក HONDA CB 400 ពណ៌​ខ្មៅ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ ព្រះ​នរោត្តម ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ផ្លូវបំបែក​ជា​បួន ក៍​គេច​និង​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ជិះ​ឆ្លងផ្លូវ​ធ្វើ​អោយ​ម៉ូតូ​ដួល​អូស​ជា​ច្រើន​ម៉ែត្រ បង្ក​ជា​ការ​ឆាបឆេះ​សន្ធោសន្ធៅ ផ្អើល​ពលរដ្ឋ​រស់​ក្បែរ​នោះ​នាំ​គ្នា​ទាញ​ទុ​យ​យោ​ទឹក​មក​បាញ់​ពន្លត់​មួយសន្ទុះ​ទើប​ធ្វើ​អោយ​ភ្លើង​រលត់​ទៅ​វិញ​ផង​ដែរ ។

ករណី​នេះ​ផង​ដែរ អ្នក​ជិះ​ម៉ូតូ​ទាំង​២​នាក់​រង​របួស​រលាត់​ដៃជើង​តិចតួច ចំណែក​ម៉ូតូ​ខូចខាត​ប្រហែល​៥០​ភាគរយ ត្រូវ​ម្ចាស់​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ