ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មោទនភាពជាតិ! វត្ថុបុរាណខ្មែរ ១២២ រូប បង្ហាញខ្លួនយ៉ាងអស្ចារ្យក្នុងពិព័រណ៍ខ្នាតធំនៅប្រទេសចិន

5 ម៉ោង មុន

​ រាជធានីភ្នំពេញ៖ សម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជាចំនួន ១២២ រូប ត្រូវបានដាក់តាំងបង្ហាញជាផ្លូវការនៅក្នុងសារមន្ទីរ China (Hainan) South China…

រាជធានីភ្នំពេញ៖ សម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជាចំនួន ១២២ រូប ត្រូវបានដាក់តាំងបង្ហាញជាផ្លូវការនៅក្នុងសារមន្ទីរ China (Hainan) South China Sea នៃប្រទេសចិន ក្រោមប្រធានបទដ៏ទាក់ទាញគឺ ​«វីរកថាទឹក និងថ្ម៖ ការឈ្វេងយល់ពីអរិយធម៌បុរាណរបស់កម្ពុជា»​​។

យោងតាមការផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹង ពិព័រណ៍ដ៏វិសេសវិសាលនេះ ត្រូវបានសម្ពោធដាក់ឱ្យសាធារណជនចូលទស្សនា ចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦។ នេះគឺជាព្រឹត្តិការណ៍ដំបូងបង្អស់នៃគម្រោងពិព័រណ៍ចល័ត ដែលនឹងត្រូវបន្តដាក់តាំងបង្ហាញនៅតាមសារមន្ទីរល្បីៗជាច្រើនទៀតក្នុងប្រទេសចិន ដើម្បីផ្សព្វផ្សាយពីភាពរុងរឿងនៃអរិយធម៌ខ្មែរទៅកាន់ពិភពលោក។

ក្នុងពិធីសម្ពោធនោះ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងនាយកដា្ឋនសារមន្ទីរ Art Exhibitions China និងសារមន្ទីរក្នុងតំបន់ហៃណាន ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងវប្បធម៌កម្ពុជា បានធ្វើឱ្យព្រឹត្តិការណ៍នេះលេចរូបរាងឡើង ដើម្បីរឹតចំណងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។

វត្ថុបុរាណទាំង ១២២ រូបនេះ មិនត្រឹមតែជាតំណាងនៃសិល្បៈដ៏វិសេសវិសាលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពនៃប្រវត្តិសាស្ត្រដ៏យូរលង់ ដែលកម្ពុជាចង់ចែករំលែកទៅកាន់មហាជនចិន និងភ្ញៀវអន្តរជាតិឱ្យបានយល់ដឹងកាន់តែច្បាស់ពីដួងព្រលឹងខ្មែរតាមរយៈសិល្បៈនៃការឆ្លាក់ថ្ម និងការគ្រប់គ្រងទឹកនាជំនាន់នោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ