ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​ន្និសីទសារព័ត៌មានលើ​ករណីឃា.ត.ក.ម្ម.អ្នក​សារព័ត៌មាន​​ម្នាក់នៅខេត្តសៀមរាប​

2 ថ្ងៃ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ នា​រសៀល​ថ្ងៃ​ទី១៣ ខែ ធ្នូ ឆ្នាំ​២០២៤​ នៅ​សាលាដំបូង និងអយ្យការអម​សាលា​ដំបូង​​ខេត្តសៀមរាប មាន​រៀបចំ​ធ្វើ​ស​ន្និសីទ​សារព័ត៌មាន ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​ជាតិ…

ខេត្ត​សៀម​រា​ប ៖ នា​រសៀល​ថ្ងៃ​ទី១៣ ខែ ធ្នូ ឆ្នាំ​២០២៤​ នៅ​សាលាដំបូង និងអយ្យការអម​សាលា​ដំបូង​​ខេត្តសៀមរាប មាន​រៀបចំ​ធ្វើ​ស​ន្និសីទ​សារព័ត៌មាន ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​ជាតិ អន្តរ​ជាតិ ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យជា​ខ្មាន់កាំភ្លើង​លួច​បាញ់អ្នកកាសែត ម្នាក់ឈ្មោះ ឈឿ​ង ឈឹង ភេទ​ប្រុស​ អាយុ៦៣​ឆ្នាំ ជាភ្នាក់ងារ​អង្គភាព​សារព័ត៌មាន​កម្ពុជា​អភិវឌ្ឍ រស់នៅ​ភូមិ​ត្រពាំង​ភ្លោះ ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប ​ដោយ​អាវុធ​កែ​ច្នៃ កាលពី​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ២០២៤ វេលា​ម៉ោង​១៨ និង​០០​នាទីល្ងាច ត្រង់​ចំណុច​ដីចម្ការ​ត្រពាំង​រាំង​ ស្ថិត​ក្នុងភូមិ ត្រពាំង​ភ្លោះ ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​យក​មក​ជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ហើយ​បាន​ទទួល​មរណភាពនៅ​វេលា​ម៉ោង​ប្រមាណ២​ទៀប​ភ្លឺ ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៤ កន្លងទៅ​ថ្មីៗ​នេះ ។​ សូមរំលឹកថា៖ សោកស្តាយណាស់ ជីវិតអ្នក​សារព័ត៌មាន​អន​ឡាញ​​​ដែលត្រូវគេបា.ញ់.​មិនអាចសង្គ្រោះបាន​

អង្គ​ស​ន្និ​សីទ​​នេះ ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន​ឯកឧត្តម មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញានៃ​អយ្យ​ការ​អម​សាលាដំបូង​ខេត្តសៀមរាប អម​ដោយ​លោក ប៉ុក តារា និងលោក យិ​ន មុនី​រិ​ទ្ធ ព្រះរាជអាជ្ញា​រង​ផង​។ ឯកឧត្តមបាន​បញ្ជាក់​ថា ក្នុង​ការ​រៀបចំ​សន្និសីទ​សារព័ត៌មាន​នេះ​ឡើងក្នុង​គោលបំណង​បំភ្លឺនូវ​ការ​ពិត​នៃ​រឿងហេតុ និងស្រាយ​ច​ម្ង​ល់​នានាឆ្លើយ​តប​ទៅ​នឹង​ការ​បញ្ចេញមតិ​មួយ​ចំនួន ដែល​ប្រាស់​ចាក​ពី​ការ​ពិត ក្នុង​គោលបំណង​ទាញ​យក​ប្រយោជន៍​ណាមួយ ដែល​នាំ​ឱ្យ​មានការ​ភាន់
​ច្រឡំ​ទៅ​លើ​ការ​បញ្ចេញមតិ​ខុស​ពី​ការ​ពិត​ទាំងនោះ​។

​ឯកឧត្តម​ព្រះរាជអាជ្ញាបាន​សម្តែង​នូវ​ការ​សោកស្តាយ និងសូម​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ជូនចំពោះក្រុម​គ្រួសារ នៃ​សព​លោក ឈឿ​ង ឈឹង ដែល​បាន​បាត់បង់​សមាជិកគ្រួសារ​ម្នាក់​ក្នុង​ករណី ខាងលើ​នេះ​។ ឯកឧត្តមបាន​បន្តបកស្រាយអំពី​ដំណើររឿង ភស្តុតាង និងចំណាត់ការ​នៅ ក្នុង​ករណី​នេះ ចាប់ តាំងពី​កើតហេតុ​ភ្លាម រហូត​ឈាន​ដល់​ការ​កំណត់​បាន​មុខសញ្ញា និង​ឃាត់ ខ្លួន​បាន​ជនល្មើស​ឈ្មោះ ស៊ី លឿយ ភេទប្រុស​អាយុ​៤០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិសាលា ឃុំ គោក​ធ្លក​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប​.​យក​មក​ចោទប្រកាន់​ទៅ តាម​នីតិវិធី​ច្បាប់ នៃ​បទល្មើស​ព្រហ្មទណ្ឌឱ្យ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ននៅ​ខេត្តសៀមរាប​ចាប់ពី ១០ ទៅ​១៥ឆ្នាំ ។

ក្នុង​នោះ​ដែរ ក្រុម​អ្នក​សារព័ត៌មានក៏​បាន​លើក​ឡើង​ថា អ្នកកាសែត​ដែល​ចុះ​ផ្សាយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​នៅ​កម្ពុជា​ប្រឈម​នឹង​អំពើ​ហិង្សា​ជា​ញឹកញាប់ ខណៈ​កំពុង​ស៊ើបអង្កេត​ទំនាក់​ទំនង​រវាង​សមត្ថកិច្ច​ជំនាញ និង​អ្នក​ជួញដូរ​ឈើ​។ បន្ទាប់​ពី​កើតហេតុ​លើ​អ្នក​សារព័ត៌​មាននៅ​ខេត្តសៀមរាប ក្រុម​អ្នក​សារព័ត៌មាន ស្នើ​ដល់​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​បន្ត​ការ​សហការ​ជាមួយ​អ្នក​សារព័ត៌មាន ឱ្យ​បាន​រលូន​និង​ផុសផុល​ថែម​ទៀត ដើម្បី​ឱ្យ​បទល្មើស​ផ្សេង​ៗ​ថមថយ​ខ្លះ ហើយ​គួរ​ចាត់​ទុក​អ្នក​សារព័ត៌មាន​ជា​ដៃគូ​ដែល​មិន​អាច​ខ្វះ​បាន ។

ឯកឧត្តមបន្ត​ថា ចំពោះ​ការ​លើក​ឡើង របស់​អ្នក​សារព័ត៌មាន​ថា គ្រូពេទ្យ​ព្យាបាល​ជន​រង​គ្រោះ​បណ្ដាល​ឱ្យ​ស្លាប់​ដោយសារ​ទុក​យូរ​ពេក​នោះ ឯកឧត្តម នឹង​ចាត់​ឱ្យ​ព្រះរាជអាជ្ញា​រង​ម្នាក់​ចុះ​ធ្វើ​ការងារ​នោះ​បន្ថែម​ទៀត ដើម្បី​ឱ្យ​មាន​ភាព​យុត្តិធម៌​ទាំង​សងខាង​។ ឆ្លៀត​ក្នុង​ឱកាស​នោះ ដែរ​ឯកឧត្តម​ក៏​បាន​សម្តែង​នូវ​ការ​កោតសរសើរ ដល់​បងប្អូន​អ្នក​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ ដែល​បាន​ចំណាយពេល​ដ៏​មាន​តម្លៃ ចុះ​មក​យក​ព័ត៌មាន​ផ្ទាល់​នៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​យក​រឿង​នេះ​ទៅ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​មិន​លំអៀង និង​មិន​គេង​ចំណេញ​នយោបាយ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹង ប្រែង​របស់​សមត្ថកិច្ច​នគរបាល​ខេត្ត សៀមរាប ដែល​បាន​សហការ​គ្នា​យ៉ាង​ល្អ ក្រោម​ការ​សម្របសម្រួល​របស់​តំណាង​អយ្យការ ក្នុង​ការ កំណត់​អត្តសញ្ញាណ​ជនល្មើស និង បាន​ឃាត់ខ្លួន​ជនល្មើស ឱ្យមក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។

ឯកឧត្តម ព្រះរាជអាជ្ញា​ក៏​បាន​សង្កត់ធ្ងន់ អំពី​ការ​ប្រកាន់​ជំហរ​របស់​អយ្យការ ក្នុង​ការ​អនុវត្ត​ច្បាប់ និង ឃ្លាំមើល​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់ និង អនុវត្ត​សិទ្ធិ​ដែល​ច្បាប់​ផ្តល់​ឱ្យ ទោះបី ជា​ការ​សម្លាប់​នេះ​ក្រោម​ហេតុផល​នៃ​ទំនាស់​ផលប្រយោជន៍​បុគ្គល​ក៏​ដោយ ដើម្បី​ធានា​ឱ្យ​បាន​ថា ជនល្មើស​ខាងលើ ត្រូវ​ទទួលខុសត្រូវ​ឱ្យ សមរម្យ​ទៅ​នឹង​អំពើ និង​ព្យសនកម្ម​ដែល​គាត់​បាន​ប្រព្រឹត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ