លោក ថាក់ ស៊ីន បានបង្ហាញខ្លួននៅតុលាការថៃក្នុងរឿងប្រមា.ថព្រះមហាក្សត្រ កាលពីថ្ងៃទី១ ខែកក្កដា ខណ:ដែលកូនស្រីរបស់លោកត្រូវតុលាការព្យួរតំណែងនាយករដ្ឋមន្ត្រី ។

សារព័ត៌មានថៃ ធ្វើការកត់សម្គាល់ថា លោកថាក់ ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ហាក់ដូចជាមិនតានតឹងអារម្មណ៍ទេ ហើយស្ងប់ស្ងាត់ ទោះបីជាមកតុលាការក៏ដោយ ។ លោកនឹងត្រូវទៅតុលាការ ពីថ្ងៃទី១ ដល់៣ កក្កដា ក្នុងរឿងក្តីប្រមា.ថព្រះមហាក្សត្រថៃ ។
ចំណែកតុលាការធម្មនុញរបស់ថៃ សម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រី ដែលជាកូនស្រីរបស់ថាក់ស៊ីន កាលពីថ្ងៃទី១ ខែកក្កដា ។

សារព័ត៌មានថៃ បានរាយការណ៍ថា នាយករដ្ឋមន្ត្រី Paetongtarn Shinawatra នឹងបន្តការងារជារដ្ឋមន្ត្រីក្រសួងវប្បធម៌ បន្ទាប់ពីតុលាការធម្មនុញ្ញបោះឆ្នោត9-0 ដើម្បីទទួលយកញត្តិទាក់ទងនឹងសំណុំរឿងខ្សែអាត់សំឡេង ដែលសន្ទនាជាមួយសម្តេច តេជោ ហ៊ុន សែន និងបោះឆ្នោត 7-2 ឱ្យ Paetongtarn ព្យួរតួនាទីជានាយករដ្ឋមន្ត្រីចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់តុលាការធម្មនុញ្ញចេញសេចក្តីសម្រេច ។

រដ្ឋមន្ត្រី ក្រសួងគមនាគមន៍ លោក ស៊ូរីយ៉ាមកពីគណបក្ស ភឺ ថៃនឹងកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទី ពីពេលនេះទៅ ។
នេះ គឺជារបស់នយោបាយមួយថ្មី នៅក្នុងប្រទេសថៃ ដែលកំពុងមានភាពតានតឹងផ្នែកនយោបាយផ្ទៃក្នុង និងភាពតានតឹងផងដែរជាមួយប្រទេសកម្ពុជា ៕
ចែករំលែកព័តមាននេះ