ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយពីប្រមូលទិញពីពលរដ្ឋ គេឈូសប្រមូល​យក​រាប់រយរាប់ពាន់ហិកតា

3 ម៉ោង មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ដី​ព្រៃ​ការពារ​ដោយ​បរិស្ថាន​រាប់រយ​ហិ​កតា​ត្រូវ​បាន​ក្រុម​ឈ្មួញ​កំពុង​ប្រើ​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​ធ្វើការ​ឈូស​ឆាយ​យ៉ាង​អនាធិបតេយ្យ​យក​ធ្វើ​ជា​កម្ម​សិទ្ធ​ដោយ​ពុំ​មាន​សមត្ថកិច្ច​ហ៊ាន​ចូល​ទៅ​ត្រួតពិនិត្យ​ឬ​បង្ក្រាប់​ឡើយ​។ ទីតាំង​ដែល​ក្រុម​ឈ្មួញ​ប្រើប្រាស់​គ្រឿងចក្រ​​កំពុង​ធ្វើការ​ឈូស​ឆាយ​រំលោភ​យក​ធ្វើ​ជា​កម្ម​សិទ្ធ​នោះ​ស្ថិត​នៅ​ភូមិ​សា​យ៉ោះ ឃុំ​កា​ឡែ​ង ស្រុក​លំ​ផាត់​ខេត្តរតនគិរី​។ តាម​ប្រភព​ពិ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​បានឱ្យ​ដឹង​ថា​ដី​ដែល​ក្រុម​ឈ្មួ​ញ​ធ្វើការ​ឈូស​ឆាយ​នោះ​​មាន​រាប់រយ​រាប់​ពាន់​ហិ​កតា​ឯណោះ​គឺ​ផ្តើម​ឡើង​ពី​ក្រុម​ឈ្មួញកណ្តាល​(​អ្នក​គួ​ក​ជេ​)​ប្រមូល​ទិញ​ចំការ​ស្វាយចន្ទី​ពី​ប្រជាពលរដ្ឋ​អ្នក​ភូមិ​ហើយ​លក់​បន្ត​ឱ្យ​ឈ្មួញ​ធំ​ហើយ​ក៏​មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ធ្វើ​ប្លង់​ក្តោប​ចូល​ដល់​ដី​ដែន​គ្រប់គ្រង​ដោយ​បរិស្ថាន​ គឺទិញបានដុំៗ រួចឈូសប្រមូលយកទាំងដុលតែម្តង​ ។…

ខេត្តរតនគិរី ៖ ដី​ព្រៃ​ការពារ​ដោយ​បរិស្ថាន​រាប់រយ​ហិ​កតា​ត្រូវ​បាន​ក្រុម​ឈ្មួញ​កំពុង​ប្រើ​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​ធ្វើការ​ឈូស​ឆាយ​យ៉ាង​អនាធិបតេយ្យ​យក​ធ្វើ​ជា​កម្ម​សិទ្ធ​ដោយ​ពុំ​មាន​សមត្ថកិច្ច​ហ៊ាន​ចូល​ទៅ​ត្រួតពិនិត្យ​ឬ​បង្ក្រាប់​ឡើយ​។

ទីតាំង​ដែល​ក្រុម​ឈ្មួញ​ប្រើប្រាស់​គ្រឿងចក្រ​​កំពុង​ធ្វើការ​ឈូស​ឆាយ​រំលោភ​យក​ធ្វើ​ជា​កម្ម​សិទ្ធ​នោះ​ស្ថិត​នៅ​ភូមិ​សា​យ៉ោះ ឃុំ​កា​ឡែ​ង ស្រុក​លំ​ផាត់​ខេត្តរតនគិរី​។

តាម​ប្រភព​ពិ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​បានឱ្យ​ដឹង​ថា​ដី​ដែល​ក្រុម​ឈ្មួ​ញ​ធ្វើការ​ឈូស​ឆាយ​នោះ​​មាន​រាប់រយ​រាប់​ពាន់​ហិ​កតា​ឯណោះ​គឺ​ផ្តើម​ឡើង​ពី​ក្រុម​ឈ្មួញកណ្តាល​(​អ្នក​គួ​ក​ជេ​)​ប្រមូល​ទិញ​ចំការ​ស្វាយចន្ទី​ពី​ប្រជាពលរដ្ឋ​អ្នក​ភូមិ​ហើយ​លក់​បន្ត​ឱ្យ​ឈ្មួញ​ធំ​ហើយ​ក៏​មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ធ្វើ​ប្លង់​ក្តោប​ចូល​ដល់​ដី​ដែន​គ្រប់គ្រង​ដោយ​បរិស្ថាន​ គឺទិញបានដុំៗ រួចឈូសប្រមូលយកទាំងដុលតែម្តង​ ។

ប្រភព​បន្ត​ថា​អ្នក​ដែល​ប្រមូល​ទិញ​ដីចំការ​ចន្ទី​ពី​ប្រជាពល់រដ្ឋ​នោះ​ជាង​មួយ​ឆ្នាំ​មក​ហើយ​គឺជា​កុងសែរ​ត្បូង​​​ប្រចាំ​នៅ​ខេត្តរតនគិរី​នេះ​ហើយ​ក្រោយ​ពី​បាន​ធ្វើ​ប្លង់​ក្តោប​ដល់​ដី​ដែន​គ្រប់គ្រង​ដោយ​បរិស្ថាន់​នោះ​រួច​មក​ក្រុម​ឈ្មួញ​ក៏​បាន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​តែ​ម្តង​ដោយ​រំលោភ​​យក​ដល់​ដី​បរិស្ថាន យ៉ាង អនាធិបតេយ្យ ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចូល​ត្រួតពិនិត្យ​ឬ​បង្ក្រាប​ឡើយ​។

ឯការ​ឈូស​ឆាយ​នោះ​ក្រុម​ឈ្មួញ​បាន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​រយៈពេល​ជាង​ពី​ខែ​មក​ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន​កំពុង​តែ​ធ្វើការ​ឈូស​ឆាយ​នៅឡើយ​ ឡើងវាលអស់ហើយ​។

ប្រជាពល់រដ្ឋ​ភាគច្រើន​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់​ដែល​ឃើញ​ក្រុម​ឈ្មួញ​ឈូស​ឆាយដី​ដែល​មិន​ត្រឹមតែ​ដី​ដែល​ពួក​គាត់​បាន​លក់​ឱ្យ​នោះ​ទេ​បែ​ជា​ឈូស​ចូល​ដល់​ដី​ដែន​បរិស្ថាន​រាប់រយ​ហិ​កតា​យក​ធ្វើ​ជា​កម្ម​សិទ្ធ​បែប​នេះ​ដែល​ជា​ដី​របស់​រដ្ឋ​ដោយ​អាជ្ញាធរ​​គ្រប់​លំដាប់ថ្នាក់​មិន​អើពើ​សោះឡើយ​។

ទាក់​ទឹ​ន​និង​ការ​ឈូស​ឆាយដី​ចូល​ដល់​ដែន​គ្រប់គ្រង​ដោយ​បរិស្ថាន​នេះ​ដែរ​មិន​អាចសុំ​ការ​បំភ្លឺ​ពី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​បាន​ឡើយ​ខ្លះ​ទូរស័ព្ទ​មិន​ចូល ខ្លះ​ចូល​ហើយ​មិន​ខ្ចី​លើក​ឡើយបែបស្គាល់ជាអ្នកកាសែតនាំពិបាកឆ្លើយតែដឹង? ​សង្ឃឹមថា​និង​មាន​មន្ត្រី​និង​សមត្ថកិច្ច​ជំនាញ​ចុះ​ស៊ើបអង្កេត​ក្នុង​ក​ណី​ខាងលើ​នេះ​ ដើម្បីយកមកវិញ ឬមួយក៏ឃុបឃិតជាមួយឈ្មួញអ្នកមានអស់ទៅហើយ ក៏មិនទាន់ហ៊ានចោទដែរ…ហេ! ហេ! ។

ព័ត៌មានបន្តមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ