ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​ដល់​ប្រាសាទ​តា​ក្របី​លើក​ដំបូង​! ទេព បូ​ព្រឹក្ស លើក​ស​សើរ​ភាព​អង់អាច​របស់​កងទ័ព និង​ផ្សង​កើតជា​ខ្មែរ​គ្រប់​ជាតិ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ តារាចម្រៀង​អ្នក​នាង ទេព បូ​ព្រឹក្ស បាន​ថ្លែងអំណរគុណ និង​លើក​សរសើរ​នូវ​ភាព​អង់អាច​ក្លាហាន​របស់​កងទ័ព​ខ្មែរ ​ដែល​កំពុង​ឈរ​ការពារ​យ៉ាង​រឹង​មាំ​ចំពោះ​ប្រាសាទ​តា​ក្របី​មិន​ឱ្យ​​មានការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង ។ ជាមួយនឹង​ការ​មក​ទស្សនា​ប្រាសាទ​តា​ក្របី​ដោយ​ផ្ទាល់​និងជា​លើក​ដំបូង​នា​ពេល​នេះ…

រាជធានីភ្នំពេញ ​៖ តារាចម្រៀង​អ្នក​នាង ទេព បូ​ព្រឹក្ស បាន​ថ្លែងអំណរគុណ និង​លើក​សរសើរ​នូវ​ភាព​អង់អាច​ក្លាហាន​របស់​កងទ័ព​ខ្មែរ ​ដែល​កំពុង​ឈរ​ការពារ​យ៉ាង​រឹង​មាំ​ចំពោះ​ប្រាសាទ​តា​ក្របី​មិន​ឱ្យ​​មានការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង ។

ជាមួយនឹង​ការ​មក​ទស្សនា​ប្រាសាទ​តា​ក្របី​ដោយ​ផ្ទាល់​និងជា​លើក​ដំបូង​នា​ពេល​នេះ ទេព បូ​ព្រឹក្ស ក៏​បាន​លើក​ស​សើរ​ផង​ដែរ​ ពី​ភាព​ស្រស់​ស្អាត​របស់​ប្រាសាទ​របស់​ដូនតា​ខ្មែរ​មួយ​នេះ ខ​ណៈ​ពេល​ដែល​នាង​ក៏​បាន​ធ្វើការ​បុណ្យ​ផ្សង​អោយ​ខ្លួន​កើតជា​ខ្មែរ​គ្រប់​ៗ​ជាតិ ។

តាម​រយៈ​វី​ដេ​អូ​បង្ហោះ​លើ​បណ្តាញ​សង្គម​បង្ហាញ​សកម្មភាព​ដើរ​ទស្សនា​ប្រាសាទ​តា​ក្របី​តារាចម្រៀង​អ្នក​នាង ទេព បូ​ព្រឹក្ស បាន​លើក​ឡើង​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​នាង​បាន​មក​ដល់​ប្រាសាទ​តា​ក្របី ហើយ​ពេល​មក​ដល់​នាង​ឃើញ​ទាំង​ប្រាសាទ ទេសភាព និង​អាកាសធាតុ​នៅ​ទី​នេះ ​ពិតជា​ស្រស់​ស្អាត​ខ្លាំង ។

នាង​បន្ត​ថា សម្រាប់​ការ​ទស្សនា​ប្រាសាទ​មួយ​នេះ​ ជា​លើក​ទី​មួយ ​នាង​ពិតជា​មាន​អារម្មណ៍​ស្រស់ស្រាយ ហើយ​នាង និង​ស្វាមី​ពិតជា​សូម​អរគុណ និង​សរសើរ​ដល់​បង​ៗ​ដែល​ជា​កងទ័ព​ជួរ​មុខការ​ពារ​តំបន់​រៀង​ៗ​ខ្លួន ដែល​ពួក​គាត់​មាន​ស្មារតី​យ៉ាង​ស្វាហាប់​ឈរ​ការពារ​យ៉ាង​រឹង​មាំ​ជា​រនាំង​ការពារ​ជាតិ​យើង ។

នាង​បញ្ជាក់​ថា សម្រាប់​ពួក​យើង​គឺ​មិន​មាន​អ្វី​ច្រើន​ទេ គឺ​មាន​តែ​ពាក្យ​អរគុណ ហើយ​ពួក​យើង​នឹង​នៅ​ក្បែរ​បង​ៗ​ ពូ​ៗ ​ជា​កម្លាំង​ជួរ​មុខជា​និច្ច ក្នុង​ការ​ចូលរួម​ជា​ចំណែក​ក្នុង​បុព្វហេតុ​ការពារ​ទឹកដី និង​ប្រាង្គ​ប្រាសាទ​របស់​ដូនតា​ខ្មែរ​យើង ។

ទេព បូ​ព្រឹក្ស បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ក្រោយ​បាន​មក​ឃើញ​ប្រាសាទ​មួយ​នេះ នាង​សូម​ផ្សង​ដោយ​ធ្វើបុណ្យ​ទាន​អោយ​បាន​ច្រើន ដើម្បី​សុំ​អោយ​កើត​ជាតិ​ណា​ជា​ជនជាតិ​ខ្មែរ ដោយសារ​កើត​លើ​ដី​ខ្មែរ​អ្វី​ក៏​មាន​ដែរ​មិន​ខ្វះ​បង្អួត​គេ​នោះ​ឡើយ ហើយ​ជា​ពិសេស​គឺ​ប្រា​សាទបុរាណ​ដែល​ល្អ​ៗ​ជា​ច្រើន ។

យ៉ាងណា​ បើ​តាម ទេព បូ​ព្រឹក្ស ដូច​អ្វី​ដែល​នាង​បាន​ផុស​លើ​បណ្តាញ​សង្គម​កន្លង​មក​គឺ ការ​រាប់អាន​គឺជា​មិត្តភាព និង​សុជីវធម៌ ប៉ុន្តែ​ការ​ការពារ​រក្សា និង​ការ​ផ្សារ​ភ្ជាប់ និង​ការ​ដាស់តឿន​ គឺជា​កាតព្វកិច្ច​ដើម្បី​បុព្វហេតុ​ជាតិ ខ​ណៈពេល​ដែល​មិន​ថា ​ពេល​ណា​នោះ​ឡើយ រឿង​ជាតិ​គឺជា​រឿង​ទី​មួយ ចំណែក​រឿង​ផ្សេង​ចាំ​គិត​តាម​ក្រោយ ។

គួរ​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗ​នេះ​តារាចម្រៀង​អ្នក​នាង ទេព បូ​ព្រឹក្ស រួម​ជាមួយ​ស្វាមី​គឺ​លោក ជី ដេ​វី​ដ បាន​ធ្វើ​ដំណើរ​ចុះ​សួរសុខទុក្ខ​ដោយ​ផ្ទាល់ និង​នាំ​យក​អំណោយ​ជូន​ដល់​កងទ័ព​ជួរ​មុខ​ដែល​កំពុង​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​តំបន់​មុំ​៣ ថ្ម​ដូន និង​ប្រាសាទ​តា​ក្របី ។

សកម្មភាព​ទាំងនេះ​ ត្រូវ​បាន ​ទេព បូ​ព្រឹក្ស និង​លោក ជី ដេ​វី​ដ អះអាង​បញ្ជាក់​ថា គឺ​ដើម្បី​លើកទឹកចិត្ត និង​បង្ហាញ​ពី​ឆន្ទៈ​នៃ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ក្លា​ជូន​ចំពោះ​វីរៈភាព​ដ៏​អង់អាច​នៃ​កងទ័ព​ចក្រភព​ខ្មែរ ដែល​កំពុង​ឈរ​ការពារ​ដែនដី​របស់​ខ្មែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ