លោកស្រី Paetongtarn Shinawatra បានទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញថៃ ដែលបានព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី កាលពីថ្ងៃទី១ ខែ កក្កដា ។ លោក ស្រី ក៏បាននិយាយដែរថា លោកស្រីនឹងព្យាយាមធ្វើការពន្យល់ទៅកាន់តុលាការ ។
សារព័ត៌មានថៃបានរាយការណ៍ថា តុលាការបានផ្តល់ពេល១៥ថ្ងៃសម្រាប់លោកស្រី ដើម្បីត្រៀមខ្លួនចូលបំភ្លឺតុលាការការពារខ្លួនក្នុងរឿងក្តីទាក់ទងនឹងការបែកធ្លាយឃ្លីបសំឡេងសន្ទនារវាងលោកស្រី និងសម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។
តុលាការធម្មនុញរបស់ថៃសម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រី ដែលជាកូនស្រីរបស់ថាក់ស៊ីន កាលពីថ្ងៃទី១ ខែកក្កដា ។
សារព័ត៌មានថៃបានរាយការណ៍ថា នាយករដ្ឋមន្ត្រី Paetongtarn Shinawatra នឹងបន្តការងារជារដ្ឋមន្ត្រីក្រសួងវប្បធម៌ បន្ទាប់ពីតុលាការធម្មនុញ្ញបោះឆ្នោត 9-0 ដើម្បីទទួលយកញត្តិទាក់ទងនឹងសំណុំរឿងខ្សែអាត់សំឡេង ដែលសន្ទនាជាមួយសម្តេច តេជោ ហ៊ុន សែន និងបោះឆ្នោត 7-2 ឱ្យ Paetongtarn ព្យួរតួនាទីជានាយករដ្ឋមន្ត្រីចាប់ពីថ្ងៃទី1 ខែកក្កដា រហូតដល់តុលាការធម្មនុញ្ញចេញសេចក្តីសម្រេច ។
រដ្ឋមន្ត្រីក្រសួងគមនាគមន៍ លោកស៊ូរីយ៉ា មកពីគណបក្ស ភឺ ថៃ នឹងកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទី ពីពេលនេះទៅ។
នេះគឺជារបស់នយោបាយមួយថ្មីនៅក្នុងប្រទេសថៃ ដែលកំពុងមានភាពតានតឹងផ្នែកនយោបាយផ្ទៃក្នុង និងភាពតានតឹងផងដែរជាមួយប្រទេសកម្ពុជា។
ចែករំលែកព័តមាននេះ