ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថយរថយន្តរអិល​ធ្លា.ក់​ចូល​ទឹកស្ទឹង​ទាំង​កណ្តាល​យប់ ​សំណាងល្អ អ្នក​បើកបរ​រួចផុតពីគ្រោះថ្នា.ក់

4 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ មានករណីរថយន្ត​កាមរី​មួយគ្រឿងរអិល​ធ្លាក់​ចូល​ទឹកស្ទឹង​ទាំង​កណ្តាល​យប់​សំណាងល្អអ្នកបើកបរ ​បើកទ្វា​រ​ក្រោយចេញ​រួច​ផុតពីគ្រោះថ្នាក់ ។​ ហេតុការណ៍នេះ​​បានកើតឡើង​កាលពីយប់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៥ ​នៅ​ខាងកើត​ផ្សារ​រាត្រី​ ស្ថិត​ភូមិ​ព្រះពន្លា…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ មានករណីរថយន្ត​កាមរី​មួយគ្រឿងរអិល​ធ្លាក់​ចូល​ទឹកស្ទឹង​ទាំង​កណ្តាល​យប់​សំណាងល្អអ្នកបើកបរ ​បើកទ្វា​រ​ក្រោយចេញ​រួច​ផុតពីគ្រោះថ្នាក់ ។​

ហេតុការណ៍នេះ​​បានកើតឡើង​កាលពីយប់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៥ ​នៅ​ខាងកើត​ផ្សារ​រាត្រី​ ស្ថិត​ភូមិ​ព្រះពន្លា សង្កាត់​ព្រៈ​ពន្លា ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ ។

អ្នក​ឃើញ​ហេតុ​ការ​ណ៍​បាន​ឱ្យដឹង​ថា​ ​មាន​បុរស​ម្នាក់​អាយុ​ប្រមាណ​ជាង​២០​ឆ្នាំ​បាន​បើកបរ​រថយន្ត​កាមរី​មួយគ្រឿង ស៊េរីឆ្នាំ​១៩៩៣​ ចង្កូត​ស្តាំ​ បាន​ថយ​រថយន្ត​ ស្រាប់តែ​រអិល​ធ្លាក់​ចូល​ក្នុង​ស្ទឹង​ ហើយ​អ្នកបើក​បរ​បាន​បើកទ្វារ​ក្រោយ​ហែល​ឡើងគោក​រួច​ផុត​ពី​គ្រោះថ្នាក់​។

ក្រោយ​​រថយន្ត​មួយគ្រឿងខាងលើ​ធ្លាក់​ចូលទឹក​ស្ទឹង ​​អ្នក​ជិតខាង​បាន​នាំ​យក​ខ្សែកាប​ចង​ជាប់​មិន​អោយ​អណ្តែត​តាម​ទឹក​ហូរ ដោយ​យប់​ជ្រៅ​ពេក រង់ចាំ​ព្រឹក​ឡើង​និង​ហៅរថយន្ត​ស្ទូច​មកស្ទូចឡើងគោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ