ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន Suriya Jungrungreangkit មកពីគណបក្ស ភឿថៃ នឹងកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទី បន្ទាប់ពីលោកស្រី Paetongtarn Shinawatrahss ត្រូវបានព្យួរពីតួនាទីជានាយករដ្ឋមន្ត្រី នៅថ្ងៃទី១ ខែកក្កដា ដោយតុលាការធម្មនុញ្ញ ដោយសារតែការបែកធ្លា.យឃ្លីបសំឡេងសន្ទនារវាងលោក ស្រី និងសម្តេចតេជោ ហ៊ុន សែន ។

លោក ស៊ូរិយា មានសិទ្ធិអំណាចពេញលេញស្មើនឹងនាយករដ្ឋមន្ត្រី អាចចេញបញ្ជាទាក់ទងនឹងការតែងតាំង និងថវិកា ។ លោកក៏នឹងដឹកនាំគណៈរដ្ឋមន្ត្រីថ្មីក្នុងការចូលរួមក្នុងពិធីស្បថចូលកាន់តំណែង នៅថ្ងៃទី៣ ខែកក្កដា ។
លោកស្រី Paetongtarn នឹងក្លាយជារដ្ឋមន្ត្រីក្រសួងវប្បធម៌ បន្ទាប់ពីពិធីស្បថចូលកាន់តំណែងថ្ងៃទី៣ ខែកក្កដាខាងមុខ ។
លោក ស្រី ត្រូវបានតុលាការធម្មនុញ្ញសម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១ ខែកក្កដា ដើម្បីដំណើរការរឿងក្តីទាក់ទងនឹងឃ្លីបបែកធ្លាយថា តើត្រូវសម្រេចដកហូតតំណែងនាយករដ្ឋមន្ត្រី ឬយ៉ាងណានៅពេលខាងមុខ ៕
ចែករំលែកព័តមាននេះ