ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និង​ឥណ្ឌូ​នេ​ស៊ី សហការប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​បច្ចេកវិទ្យា

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៥ ឯកឧត្តម​សន្តិ​បណ្ឌិត ឆៃ ស៊ី​ណា​រិ​ទ្ធ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​បច្ចេកវិទ្យា…

រាជធានី​ភ្នំពេញ ​៖ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៥ ឯកឧត្តម​សន្តិ​បណ្ឌិត ឆៃ ស៊ី​ណា​រិ​ទ្ធ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូត​ឥណ្ឌូ​នេ​ស៊ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៥​នៅ​ទីស្តីការគណរដ្ឋមន្ត្រី ។

ក្នុង​ជំនួប​នោះ ឯកឧត្តម​សន្តិ​បណ្ឌិត ឆៃ ស៊ី​ណា​រិ​ទ្ធ បាន​សង្កត់ធ្ងន់​លើ​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​បាន​ជម្រាប​អំពី​យន្តការ​ ដែល​បាន​បង្កើត​ឡើង រួម​ទាំង គ​.​ប​.​ឆ​.​ប​. ដែល​សម្រេច​បាន​លទ្ធផល​គួរ​ឱ្យ​កត់សម្គាល់​។ ឯកឧត្តម ក៏​បាន​លើក​ឡើង​អំពី​សារៈសំខាន់​ នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ចំពោះ​កិច្ច​ប្រឹងប្រែង​នេះ​ ។

ជា​ការ​ឆ្លើយ​តប ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ឥណ្ឌូ​នេ​ស៊ី បាន​ថ្លែងអំណរគុណ​ចំពោះ​កម្ពុជា​ ចំពោះ​កិច្ចសហការ​ក្នុង​ការ​ជួយ​សង្គ្រោះ និង​បញ្ជូន​ពលរដ្ឋ​ឥណ្ឌូ​នេ​ស៊ី ​ដែល​ជា​ជន​រង​គ្រោះ​ពី​ការ​ឆបោក​ត្រឡប់​ទៅ​វិញ​។ ឯកឧត្តម បាន​ឯកភាព​ថា បញ្ហា​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ជា​បញ្ហា​សកល និង​បាន​គាំទ្រ​ចំពោះ​ការ​បង្កើត គ​.​ប​.​ឆ​.​ប​. ដែល​ស្រប​តាម​ស្មារតី​អាស៊ាន​។ ស្ថានទូត​ឥណ្ឌូ​នេ​ស៊ី ​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ។

ភាគី​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​យោបល់ និង​បទ​ពិសោធន៍ និង​បាន​ឯកភាព​បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ រួម​ទាំង​ការ​សម្រប​សម្រួលការ​ទទួល​ពលរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ដែល​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​វិញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ