រាជធានីភ្នំពេញ ៖ សង្ស័យផ្តើមចេញពីការឌឺដងគ្នា ធ្វើអោយបុរសជាជនសង្ស័យម្នាក់ទប់កំហឹងមិនបាន ក៏ធ្វើសកម្មភាពកាប់ជនរងគ្រោះម្នាក់ បណ្តាលឱ្យរបួសកដៃ បង្កការភ្ញាក់ផ្អើលដល់អាវុធហត្ថខណ្ឌមានជ័យ ចុះឃាត់ខ្លួនជនសង្ស័យភ្លាមៗ ។
ករណីនេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចបណ្តោយផ្លូវលេខ ៨៥បេតេ ក្នុងភូមិត្នោតជ្រំ១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ចាន់ សុមានិត ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៥៨ តាមផ្លូវ៨៩បេតេ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមការបញ្ជាក់ពីមិត្តភក្តិជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះបានមកហូបចុកជាមួយគាត់ តាំងពីយប់រហូតដល់មេឃភ្លឺ នឹងបានឈ្លោះប្រកែកគ្នា ជាមួយអ្នកផ្ទះរបស់ជនសង្ស័យផងដែរ ។ លុះមកដល់ព្រឹកឡើងម៉ោងកើតហេតុ ជនរងគ្រោះរួមនិងមិត្តភិក្ត ចំនួន២នាក់ទៀត កំពុងតែអង្គុយផឹកនៅមុខផ្ទះ មិនដឹងជាជនសង្ស័យមានបញ្ហាអ្វីនោះទេ បានរត់ចេញពីក្នុងផ្ទះ រួចរកហក់វ៉ៃជនរងគ្រោះ ទើបធ្វើអោយជនរងគ្រោះ យកកៅអីបម្រុងវាយត្រឡប់ទៅវិញ ។ ភ្លាមៗ ជនសង្ស័យបានរត់ទៅយកដាវដែលទុកខាងក្នុងផ្ទះធ្វើសកម្មភាពកាប់ជនរងគ្រោះ បណ្តាលអោយត្រូវរបួសកដៃ ហើយបានរត់ចូលក្នុងផ្ទះបាត់ ។ បន្ទាប់ពីរបួសភ្លាមៗ ជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
ក្រោយកើតហេតុ អាវុធហត្ថខណ្ឌមានជ័យ បានចុះមកដល់ទីតាំងផ្ទះជនសង្ស័យ ឡោមព័ទ្ធនឹងចាប់នាំខ្លួនទៅសាកសួរ ដើម្បីបន្តនីតិវីធីច្បាប់ ៕



ចែករំលែកព័តមាននេះ