ប៉ូលិសវៀតណាម នៅទីក្រុងដាណាង បានអះអាងថា ខ្លួនបានចាប់ខ្លួនបុរសជនជាតិអង់គ្លេសម្នាក់ ពីបទប្រើប្រាស់កាំភ្លើ.ង ដោយខុសច្បាប់ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា គាត់បានយកវាចូលក្នុងបារមួយកន្លែង ។
ការិយាល័យនគរបាលព្រហ្មទណ្ឌ នៅដាណាងបានប្រាប់ Vietnam News ថា បុរសអង់គ្លេសម្នាក់នេះមានឈ្នោះថា វេណាហ្សា ចូសេប អាឡិចហ្សង់ឌ័រ (Vernazza Joseph Alexander) អាយុ៣៧ឆ្នាំ ពីបទរក្សាទុកកាំភ្លើ.ង និងមានគ្រាប់ចំនួន១២គ្រាប់ ។
ក្រោយពេលដែលប៉ូលិសរកឃើញ បុរសអង់គ្លេសរូបនោះបានសារភាពថា ខ្លួនបានទិញអាវុធនេះ នៅកម្ពុជា កាលពីចុងឆ្នាំ២០២៤ ក្នុងតម្លៃ៧០០ដុល្លារ សម្រាប់ការពារខ្លួន ។
នៅពេលនេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសម្រេចឃុំខ្លួនបុរសនេះ ជាបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទកាន់កាប់អាវុធខុសច្បាប់ និងកំពុងប្រមូលភស្តុតាង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ