ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វា​រទាំង​ព្រឹក លិច​បាត់​បន្សល់​ទុក​តែ​ម៉ូតូ និង​កាបូប

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ នារី​មាន​វិបត្តិ​ម្នាក់ បាន​ជិះ​ម៉ូតូ​ទៅ​លោតទឹក ពីលើ​ស្ពាន​ជ្រោយចង្វារ ហើយ​លិច​បាត់​បន្សល់​ទុក​តែ​ម៉ូតូ​ម៉ាក zoomer-x មួយ​គ្រឿង និង​ទូរ​សព្ទ​ព្រមទាំង​សម្ភារ​មួយ​ចំនួន​ទៀត នៅ​ក្នុង​កាបូប…

រាជធានី​ភ្នំពេញ ៖ នារី​មាន​វិបត្តិ​ម្នាក់ បាន​ជិះ​ម៉ូតូ​ទៅ​លោតទឹក ពីលើ​ស្ពាន​ជ្រោយចង្វារ ហើយ​លិច​បាត់​បន្សល់​ទុក​តែ​ម៉ូតូ​ម៉ាក zoomer-x មួយ​គ្រឿង និង​ទូរ​សព្ទ​ព្រមទាំង​សម្ភារ​មួយ​ចំនួន​ទៀត នៅ​ក្នុង​កាបូប ។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

នារី​រូប​នោះ ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ សឿ​ន គឹ​ម​លាង អាយុប្រមាណ​ជាង ២០​ឆ្នាំ ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក zoomer-x ពណ៌​ខ្មៅ​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ​1GC.0761 ។

បើ​តាម​សាក្សី បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​នារី​រូប​នោះ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ធ្វើ​ដំណើរ​ឡើង​ស្ពាន​ជ្រោយចង្វារ ក្នុង​ដៅ​ពី​កើត​ទៅ​លិច នៅ​ពេល​ធ្វើ​ដំណើរ​ជិត​ដល់​កណ្តាល​ស្ពាន ក៏​បាន​ឈប់​ម៉ូតូ ហើយ​តោង​បង្កាន់ដៃស្ពាន លោត​ចុះ​ទៅ​ក្នុង​ទន្លេ លិច​បាត់​តែ​ម្ដង​។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​លោតទឹក​ហើយ​បាន​លិច​បាត់​ទៅ​ក្នុង​ទន្លេ បន្សល់​ទុក​តែ​ម៉ូតូ​មួយ​គ្រឿង និង​កាបូប នៅ​ក្នុង​កែបម៉ូតូ​ដែល​មាន​ទូរ​សព្ទ ព្រមទាំង​ឯកសារ​មួយ​ចំនួន​។

ករណី​នេះ​បង្ក​ឲ្យ​មានការ​កកស្ទះ​យ៉ាង​ខ្លាំង ដោយសារ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​នាំ​គ្នា​ឈប់​មើល​គ្រប់​ៗ​គ្នា​។ ភ្លាម​ៗ មន​ត្រី​នគរបាល​មូលដ្ឋាន ក៏​បាន​ចុះ​ទៅ​យក​ម៉ូតូ និង​សម្ភារៈ ដែល​បាន​បន្សល់​ទុក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ជ្រោយចង្វារ និង​ស្រាវជ្រាវ​រក​បងប្អូន​ជន​រង​គ្រោះ​ឲ្យ​មក​ទទួល ។

ទាក់ទិន​នឹង​ការ​ធ្វើ​នេះ គេ​ពុំ​ដឹង​ថា ស្ត្រី​រូប​នោះ​មាន​វិបត្តិ​អ្វី​នោះ​ទេ បានជា​គិត​ខ្លី ជិះ​ម៉ូតូ​មក​លោតទឹក​ទាំង​ព្រឹក បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ