ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ទេចគ្រលៀនច្រើនគ្នាដោយសារតែញាំអាហារប្រៃ ដូច្នេះពលរដ្ឋយើងត្រូវប្រយ័ត្ន​

1 ម៉ោង មុន

ពលរដ្ឋ​វៀតណាម​ជា​ច្រើន​នាក់ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​ខូចខាត​គ្រ​លៀន ឬ​តម្រងនោម ដោយសារ​តែ​ពពួក​អាហារ​ដែល​សម្បូរ​ទៅ​ដោយសារ​ធាតុ​សូ​ដ្យូ​ម​ខ្ពស់ ឬ​ប្រៃ​ខ្លាំង ខណៈ​ដែល​ពពួក​អាហារ​ទាំងនេះ ក៏​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ ។ នៅ​ប្រទេស​វៀតណាម…

ពលរដ្ឋ​វៀតណាម​ជា​ច្រើន​នាក់ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​ខូចខាត​គ្រ​លៀន ឬ​តម្រងនោម ដោយសារ​តែ​ពពួក​អាហារ​ដែល​សម្បូរ​ទៅ​ដោយសារ​ធាតុ​សូ​ដ្យូ​ម​ខ្ពស់ ឬ​ប្រៃ​ខ្លាំង ខណៈ​ដែល​ពពួក​អាហារ​ទាំងនេះ ក៏​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ ។

រូបតំណាងដោយ AI

នៅ​ប្រទេស​វៀតណាម មាន​មនុស្ស​ជាង​១០​លាន​នាក់ កើត​ជំងឺ​នេះ ពោល គឺ​ស្មើនឹង​១០,១​ភាគរយ​នៃ​ចំនួន​ប្រជាជន ហើយ​ជាប់​ចំណាត់ថ្នាក់​ទី​៨ នៅ​ក្នុង​បញ្ជី​នៃ​មូលហេតុ​នាំមុខ​គេ​នៃ​ការ​ស្លាប់ ។

សារព័ត៌មាន​ដដែល​បាន​អះអាង​ថា ជំងឺ​នេះ​បាន និង​កំពុង មាន​ឥទ្ធិពល​កាន់តែ​ខ្លាំង​ឡើង ចំពោះ​យុវជន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។

រូបតំណាងដោយ AI

តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​វៀតណាម VN Express បាន​ឲ្យ​ដឹង​ថា ពពួក​អាហារ​ដែល​សម្បូរ​សូ​ដ្យូ​ម​ខ្ពស់ ដែល​អាច​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​តម្រងនោម​នោះ គឺ​មាន​ដូច​ជា ពពួក​អាហារ​ជ្រក់ ត្រីងៀត ទឹកត្រី អាហារ​កែ​ច្នៃ​ដូច​ជា មី សាច់ក្រក គ្រឿង​កំប៉ុង និង​អាហារ​សម្រន់​ផ្សេង​ៗ ។

តាម​អត្ថបទ​នេះ ជា​ទូទៅ​គ្រ​លៀន​មនុស្ស គឺ​គ្រោះថ្នាក់​ខ្លាំង​បំផុត គឺ​ពពួក​អាហារ​ផ្អែម និង​ប្រៃ​ខ្លាំង​នេះឯង ។ មក​ដល់​ពេល​នេះ ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​ប៉ះពាល់​ដល់​មនុស្ស​ជិត​៨៥០ លាន​នាក់​នៅ​ទូ​ទាំង​ពិភពលោក ហើយ​វា​ជា​មូលហេតុ​ដែល​កើនឡើង​លឿន​បំផុត​ទី​បី​នៃ​ការ​ស្លាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ