ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​បង្កើត​ឈ្លោះ​.គ្នា​ក្នុង​វង់​ផឹក​ស៊ី រហូត​ឈាន​​ដល់​មានអ្នក​ស្លា.ប់​ម្នាក់​ព្រោះ​តែ​មិន​ព្រម​ចាក់​បទ​ចម្រៀង​ព្រាប សុវត្ថិ

1 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ វាយ​កាប់​គ្នា​រវាងបងប្អូន​បង្កើត​ខ្លួនឯង​ក្នុង​វង់​ផឹក​ស៊ីបណ្តាលឱ្យ​​ស្លាប់​ម្នាក់​ ព្រោះតែ​រឿង​មិន​ព្រម​ចាក់​បទ​ចម្រៀង ព្រាប សុវត្ថិ ។  ហេតុការណ៍នេះកើតឡើង​​កាលពី​វេលា​ម៉ោង​០៧ ​និង៣៧​នាទី​ថ្ងៃ​ទី​១៦ ​កញ្ញា…

ខេត្តកណ្តាល ៖ វាយ​កាប់​គ្នា​រវាងបងប្អូន​បង្កើត​ខ្លួនឯង​ក្នុង​វង់​ផឹក​ស៊ីបណ្តាលឱ្យ​​ស្លាប់​ម្នាក់​ ព្រោះតែ​រឿង​មិន​ព្រម​ចាក់​បទ​ចម្រៀង ព្រាប សុវត្ថិ ។  ហេតុការណ៍នេះកើតឡើង​​កាលពី​វេលា​ម៉ោង​០៧ ​និង៣៧​នាទី​ថ្ងៃ​ទី​១៦ ​កញ្ញា ឆ្នាំ​២០២៥ ស្ថិតនៅ​ចំណុច​ភូមិ​ព្រែក​ក្របៅ​ទី​២ សង្កាត់​ព្រែក​អំពិល ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ថា​ន់ សុខ​ឃា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ (​ត្រូវជា​ប្អូន​ប​ង្កើ​ត​របស់​ជនសង្ស័យ​) មាន​ទីលំនៅ ភូមិ​ព្រែក​ក្របៅ​ទី​២ សង្កាត់​ព្រែក​អំពិល ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល​ ។ ចំណែកជនសង្ស័យ​​មាន​០២​នាក់ ១-ឈ្មោះ ថា​ន់ ថា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ព្រែក​ក្របៅ​ទី​១ សង្កាត់​ព្រែក​អំពិល ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល និងឈ្មោះ​ថា​ន់ សុខ​ឃឿ​ន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក​ក្របៅ​ទី​២ សង្កាត់​ព្រែក​អំពិល ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល (​ត្រូវជា​ប្អូន​ប​ង្កើ​តរបស់​សព​ជន​រង​គ្រោះ​) ។

បើ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បាន​បង្ហើប​ឱ្យ​​ដឹង​ថា កាលពី​វេលា​ម៉ោង​៤ និង៣០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥ ជនសង្ស័យ​ឈ្មោះ ថា​ន់ ថា បាន​ទៅ​លេង​ផ្ទះ បង​ប​ង្កើ​ត​ឈ្មោះ​ថា​ន់ សុខ​ខន ស្ថិត​នៅ​ភូមិ​ព្រែក​ក្របៅ​ទី​២ សង្កាត់​ព្រែក​អំពិល ក្រុង​អរិយ​ក្សត្រ ពេល​ទៅ​ដល់​ក៏​បាន​ជួប និង​បងប្អូន​ប​ង្កើ​ត​ឈ្មោះ ថា​ន់ ឃី​ម ភេទ​ប្រុស​, ឈ្មោះ​ថា​ន់ សុខ​ឃា ​និង​ជនសង្ស័យ​ឈ្មោះ​ថា​ន់ សុ​ឃឿ​ន កំពុង​អង្គុយ​លេង​ក្រោមផ្ទះ ទើប​ជនសង្ស័យ​​ឈ្មោះ ថា​ន់ ថា បាន​បបួល​គ្នា​ផឹកស្រា​ថ្នាំផឹក​ជុំ​គ្នា​ជាមួយ​បងប្អូន ។

លុះ​ផឹក​អស់​ស្រាថ្នាំ​ចំនួន​០៣​លី​ត្រ ពួក​គេ​ក៏​បាន​ស្រវឹង បន្ទាប់​មក ​​ជន​រង​គ្រោះថា​ន់ សុខ​ឃា ក៏​បាន​យក​ទូរស័ព្ទ​ភ្ជាប់​ប្ល៊ូ​ធូ​សជា​មួយ​កូន​ធុងបាស់​ចាក់​បទ​ចម្រៀង​ស្តាប់​ ដោយ​​បើ​ក​សំលេងឮៗ ជនសង្ស័យ​ឈ្មោះ ថា​ន់ សុខ​ឃឿ​ន បាន​ប្រាប់​អោយ​ជន​រង​គ្រោះ​ឈ្មោះថា​ន់ សុខ​ឃា ឱ្យចាក់​តិច​ៗ ​និង​ចាក់​បទ​ព្រាប​សុវត្ថិ​ខ្លះទៅ ព្រោះ​ឈ្មោះ ថា​ន់ ថា ចូល​ចិត្ត​ស្តាប់ តែ​ជន​រង​គ្រោះ​ឈ្មោះ ថា​ន់ សុខ​ឃា មិន​ស្តាប់​កាន់តែ​បើក​សំឡេងឮៗ​ថែម​ទៀត ក៏​បានធ្វើឱ្យ​​ជនសង្ស័យ​ឈ្មោះ ថា​ន់ សុខ​ឃឿ​ន ខឹង​ក៏​ដាល់​ជន​រង​គ្រោះ​មួយ​​ដៃ​ចំ​មុខ​ធ្លាក់​ពីលើ​គ្រែ​ ហើយ​យក​ជើង​ធាក់​មុខ​ថែម​ទៀត ។

ភ្លាម​នោះ​ ជន​រង​គ្រោះ​ឈ្មោះ ថា​ន់ សុខ​ឃា ខឹង​បាន​ទាញ​កាំបិត​ផ្គាក់​ចេញពីផ្ទះ ទៅ​សំដៅ​កាប់​ចំ​ស្មា​ខាងស្តាំ​ជនសង្ស័យ​ឈ្មោះ ថា​ន់ សុខ​ឃឿ​ន ត្រូវ​ចំ​ស្មា​ខាងស្តាំ​មុត​ជ្រៅ​ចេញ​ឈាម ដួល​លើ​គ្រែ និង​បាន​ស្រែក​ឈ្មោះ ថា​ន់ ថា អោយ​ជួយ ។ ខណៈនោះ​ ឈ្មោះ ថា​ន់ ថា ស្រែក​ទៅ​ជន​រង​គ្រោះ​ថា​ ម៉េច​បាន​វ៉ៃ​បង​​អញ​ចឹ​ង រួច​ក៏​ស្ទុះ​ទៅ​ទាត់ និង​ទាញ​កៅអី​ជ័រ​វាយ​សំដៅចំ​ផ្នែក​មុខ និង​ចំ​ទ្រូង ជន​រង​គ្រោះ​ឈ្មោះ ថា​ន់ សុខ​ឃា រហូត​សន្លប់​បាត់ស្មារតី​ទើប​ឈប់​វាយ ឃើ​ញ​ដូច្នោះ​ជន​​ស​ង្ស័​ឈ្មោះ ថា​ន់ សុខ​ឃឿ​ន ទៅ​វាយ​ឈ្មោះ ថា​ន់ សុខ​ឃា ថែម​ទៀត បន្ទាប់​មកទើ​ប​ឈ្មោះ ពេញ ហុច ហៅ​ស្រី​នាង ( ត្រូវជា​ប្អូនថ្លៃ ) ក៏​បាន​ទូរស័ព្ទ​ទៅ​ប្តឹង​សមត្ថកិច្ច ចុះ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ថា​ន់ ថា មក​សាកសួរ​នៅ​ប៉ុស្តិ៍ ចំណែក​ជនសង្ស័យ​ឈ្មោះ ថា​ន់ សុខ​ឃឿ​ន បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្នុង​នោះ ​ដកហូត​វត្ថុ​តាង កា​បិត​ផ្គាក់​ផ្លែ​ដែក ដង​ឬ​ស្សី​ចំនួន​០១​ដើម​។ (​ជា​របស់​ជន​រង​គ្រោះ​ថា​ន់ សុខ​ឃា ចាប់​យក​ពី​កន្លែង​កើត​ហេតុ​) និងបំណែក​កៅអី​ជ័រ ពណ៌​ក្រហម​មួយ​ចំនួន ( ចាប់​យក​ពី​ជនសង្ស័យ​ឈ្មោះ ថា​ន់ ថា ) ។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ ថា​ន់ សុខ​ឃា ត្រូវ​បាន​ដាច់ខ្យល់​ស្លាប់​តាម​ផ្លូវ មុន​ពេល​ដឹក​ដល់​មណ្ឌល​សុខភាព​ព្រែក​អំពិល ។

បច្ចុប្បន្ន​ ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​បាន​នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​អរិយ​ក្សត្រ ដើ​ម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ