ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មណ្ឌលអប់រំកែប្រែទី៤ រៀបចំពិធីកាន់បិណ្ឌជូនដល់ថ្នាក់ដឹកនាំ មន្រ្តី និងជនជាប់ឃុំ

2 ម៉ោង មុន

ខេត្តពោធិ៍សាត់ ៖ អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នា​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៥ នេះ​ថា ៖ មណ្ឌល​អប់រំ​កែប្រែ​ទី​៤…

ខេត្តពោធិ៍សាត់ ៖ អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នា​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៥ នេះ​ថា ៖ មណ្ឌល​អប់រំ​កែប្រែ​ទី​៤ បាន​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត រាប់​បាត បង្សុកូល ឧទ្ទិស​កុសល​ជូន​ដល់​បុព្វការី​ជន និង​មាតាបិតា ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី ព្រមទាំង​ជន​ជាប់​ឃុំ ។

អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​បញ្ជាក់​ថា ៖ លោក វរ​អគ្គានុរក្ស​ថ្នាក់​លេខ​២ ពៅ សោម អនុប្រធាន​មណ្ឌល តំណាង​លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​២ ប្រាជ្ញ សុ​ភី ប្រធាន​មណ្ឌល​បាន​ដឹកនាំ​ការ​រៀប​ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត រាប់បាត្រ បង្សុកូល ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដើម្បី​ឧទ្ទិស​កុសល​ជូន​បុព្វការី​ជន មាតាបិតា ញាត្តិ​ទាំង​៧​សណ្ដាន ។

ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី ព្រមទាំង​ជន​ជាប់​ឃុំ​ផង​ដែរ ។ ក្នុង​នោះ​បច្ច័យបួន​ចូលរួម​សរុប​ចំនួន​២.១៦១.០០០ រៀល​(​ពីរ​លាន​ដប់​ប្រាំមួយ​ម៉ឺន​មួយ​ពាន់​រៀល​គត់​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ