ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សព្វផ្សាយ​ការងារ​ទប់ស្កាត់​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ដល់​ម្ចាស់​អាជីវករ​និង​ម្ចាស់​​អាជីវកម្ម​ពាក់ព័ន្ធ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ក្រសួង​សាធារណៈ​ និង​ដឹក​ជញ្ជូន​បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​ទប់ស្កាត់​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ដល់​ម្ចាស់​អាជីវករ និង​ម្ចាស់​អាជីវកម្ម​ពាក់ព័ន្ធ​​ និង​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​នៅ​ខេត្តសៀមរាប​។ កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​មន្ទីរ​សាធារណការ…

រាជធានី​ភ្នំពេញ​ ៖​ ក្រសួង​សាធារណៈ​ និង​ដឹក​ជញ្ជូន​បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​ទប់ស្កាត់​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ដល់​ម្ចាស់​អាជីវករ និង​ម្ចាស់​អាជីវកម្ម​ពាក់ព័ន្ធ​​ និង​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​នៅ​ខេត្តសៀមរាប​។

កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តសៀមរាប ឯកឧត្តម សេង ឈួ​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍នៃ​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត​​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ។

កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​ទប់ស្កាត់​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ដល់​ម្ចាស់ការ​ដ្ឋាន​​អាជីវកម្ម​ថ្ម ក្រួស ដេប៉ូ​ខ្សាច់ គ្រឿងសំណង់ អាជីវកម្ម​ជីក​យក​អាចម៍ដី និង​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប  ព្រមទាំង​មាន​សមាសភាព​ចូលរួម​ដោយ​ពី​គ្រប់​មន្ទីរ អង្គភាព​ពាក់ព័ន្ធ លោកស្នងការ​រង​នគរបាល​ខេត្ត លោក​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត  លោក​អភិបាល​នៃ​គណៈ​អភិបាលក្រុង​ស្រុក​ទាំង​១៣ និង​មន្ត្រី​ពាក់ព័ន្ធ ព្រមទាំង​ម្ចាស់​ការដ្ឋាន​អាជីវកម្ម​ថ្ម ដេប៉ូ​ខ្សាច់ គ្រឿងសំណង់ អាជីវកម្ម​ជីក​យក​អាចម៍ដី និង​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​។

កិច្ចប្រជុំ​នេះ​ រៀបចំ​ឡើង​ក្នុង​គោលបំណង ដើម្បី​ផ្សព្វផ្សាយ​អំពី​ច្បាប់​បទដ្ឋាន​គតិ​យុ​ត្ត និង​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ការងារ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ដែល​រួម​មានច្បាប់​ស្តី​ពី​ផ្លូវថ្នល់ មាត្រា​២៦ មាត្រា​៦០ រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​គណៈកម្មាធិការ​ដឹក​ជញ្ជូន​លើស​ទម្ងន់ សេចក្តីជូនដំណឹង​លេខ​០១០ សក​.​ស​ជ​ណ​.​គត​ល​ទ ចុះ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៥ ស្តី​ពី​ការ​ដោះ​លែង និង​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​លើ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ សេចក្តីជូនដំណឹង​លេខ​០៥២ សក​.​ស​ជ​ណ​.​គត​ល​ទ ចុះ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៥ ស្តី​ពី​ការ​ចូលរួម​ទប់ស្កាត់​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ អំពី​ទម្ងន់​អនុញ្ញាត​ផ្ទុក​តាម​ប្រភេទ​យានយន្ត និង​ភ្លៅ​នីមួយ​ៗ និង​ទណ្ឌកម្ម​ពិន័យ​ចំពោះ​យានយន្ត​ដឹក​លើស​ទម្ងន់​ផង​ដែរ ដល់​ម្ចាស់​ការដ្ឋាន​អាជីវកម្ម​ថ្ម ក្រួស ដេប៉ូ​ខ្សាច់ គ្រឿងសំណង់ អាជីវកម្ម​ជីក​យក​អាចម៍ដី និង​រោង​ម៉ាស៊ីនកិនស្រូវ បាន​យល់​ដឹង ហើយ​ចូលរួម​គោរព និង​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​កំណត់​ជា​ធរមាន​ ។ ជា​ទិស​ដៅ​បន្ទាប់ ក្រុមការងារ​នឹង​បន្ត​ចុះ​ផ្សព្វផ្សាយ​នៅ​តាម​បណ្តា​រាជធានី-ខេត្ត​ផ្សេង​ៗ ឱ្យ​បាន​យល់​ជ្រួតជ្រាប​អំពី​បទ​ប្បញ្ញត្តិ​ច្បាប់​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ