ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម វ៉ាង វិ​ន​ពិន ៖ មូលនិធិ​ចិន GX បាន​វះកាត់​ជំងឺភ្នែកឡើងបាយ ៥,៨០០​ករណី និង​ចូលរួម​ព្យាបាល​ជំងឺគ្រុនឈាម​នៅ​កម្ពុជា

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម វ៉ាង វិ​ន​ពិន ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ទី​១៦ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម វ៉ាង វិ​ន​ពិន ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥​នេះ បាន​ស្វាគមន៍​លោក Leung Chun-ying អនុប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឹក្សា​កិច្ចការ​នយោបាយ​ទូ​ទាំង​ប្រទេស​ចិន បាន​ដឹកនាំ​គណៈប្រតិភូ​មូលនិធិ​ចិន GX មក​កាន់​ប្រទេស​កម្ពុជា សម្រាប់​ដំណើរ​ទស្សនកិច្ច​លើក​ទី​១៥ របស់​គាត់ ។

តាម​ឯកអគ្គរដ្ឋទូត បាន​គូស​រំលេច​ថា មូលនិធិ​ចិន​ខាងលើ បាន​ធ្វើការ​វះកាត់​ជំងឺភ្នែកឡើងបាយ ចំនួន ៥,៨០០​ករណី នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បាន​រួមចំណែក​យ៉ាង​សកម្ម ក្នុង​ការ​បង្ការ និង​ព្យាបាល​ជំងឺគ្រុនឈាម នៅ​ប្រទេស​កម្ពុជា ។

ឯកឧត្តម វ៉ាង វិ​ន​ពិន ជឿជាក់​ថា កិច្ច​សហប្រតិបត្តិការ​រវាង​មូលនិធិ​ខាងលើ​ជាមួយ​ប្រទេស​កម្ពុជា នឹង​ផ្តល់​លទ្ធផល​ជា​ផ្លែផ្កា​កាន់តែ​ច្រើន​នា​ពេល​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ