ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ដឹក​កម្មករ​បុ.ក​ជាមួយ​ឡាន​ស្តា​រិច​ក្រឡា.ប់​ឡាន​ដឹក​កម្មករ ​របួ.សច្រើន​នាក់

53 វិនាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ត​ប្រភេទ​កូរ៉េ​ដឹក​កម្មករ​រោងចក្រ​មួយ​គ្រឿង​ ខណៈ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ហើយ​បំពាន​ភ្លើងស្តុប​ក៏ជ្រុល​ទៅ​បុក​ និង​កៀរ​រថយន្ត​ស្តា​រិច​បត់​ឆ្លងផ្លូវ​ បណ្ដាល​ឲ្យ​រថយន្ត​ដឹក​កម្មករ​រោងចក្រ​ក្រឡាប់​ផ្ងារជើង​មួយ​ចំហៀង​ ធ្វើ​ឲ្យ​កម្មករ​ប្រុស​ស្រី​ជិះ​លើ​រថយន្ត​រង​របួស​ជា​ច្រើន​នាក់ ។ ហេតុការណ៍ខាងលើនេះ…

រាជធានីភ្នំពេញ ៖ រថយន្ត​ប្រភេទ​កូរ៉េ​ដឹក​កម្មករ​រោងចក្រ​មួយ​គ្រឿង​ ខណៈ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ហើយ​បំពាន​ភ្លើងស្តុប​ក៏ជ្រុល​ទៅ​បុក​ និង​កៀរ​រថយន្ត​ស្តា​រិច​បត់​ឆ្លងផ្លូវ​ បណ្ដាល​ឲ្យ​រថយន្ត​ដឹក​កម្មករ​រោងចក្រ​ក្រឡាប់​ផ្ងារជើង​មួយ​ចំហៀង​ ធ្វើ​ឲ្យ​កម្មករ​ប្រុស​ស្រី​ជិះ​លើ​រថយន្ត​រង​របួស​ជា​ច្រើន​នាក់ ។

ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើល​​កាលពី​​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ​ខែកញ្ញា​ ឆ្នាំ​២០២៥​ នៅ​ចំនុចស្តុ​ប​ABC ផ្លូវ​បេតុង កែង​ផ្លូវ​៥០​ម៉ែត្រ ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បាន​បើករថយន្ត​ម៉ាក​ស្តា​រិច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2BE 5628 ធ្វើ​ដំណើរ​តាមបណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំនុច​កើតហេតុ​ជា​ផ្លូវបំបែក​ជា​បួន ហើយ​ភ្លើងស្តុប​អា​ទិ​ភាព​បត់​ឆ្វេង រថយន្ត​​ក៏បត់​ឆ្វេង​ឆ្លងផ្លូវ​​ចូល​ទៅ​ផ្លូវ​បេតុង​ABC គាប់​ជួន​ពេល​នោះ ស្រាប់តែ​រថយន្ត​កូរ៉េ​ដឹក​កម្មករ​រោងចក្រ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ 0931 មាន​កម្មករ​ប្រុស​ស្រី​ជិះ​ចំនួន​១២​នាក់ (​ប្រុស​២​នាក់​ទាំង​អ្នកបើកបរ​) ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ល្បឿន​លឿន​បំពាន​ភ្លើងស្តុប បួង​ចង្កូត​គេច​មិនទាន់​« ក៍​ជ្រុល​ទៅ​បុក​និង​កៀរ​រថយន្ត​ស្តា​រិច ចំ​ផ្នែក​ខាង​មុខ ក្រឡាប់រថយន្ត​កូរ៉េ​ដឹក​កម្មករ​ផ្អៀង​មួយ​ចំហៀង បត់​ក្បាល​ត្រលប់​ក្រោយ​វិញ រង​ការ​ខូចខាត​ ។

ចំណែក​មនុស្ស​ចេញពី​រថយន្ដ​កូរ៉េ រង​របួសធ្ងន់​ស្រាល និងមធ្យម សរុប​អស់​ទាំង​១២​នាក់ ក្នុង​នោះ​មាន​មនុស្ស​ស្រី​៨​នាក់ ជា​កម្មករ​ជិះ​លើ​រថយន្ត រង​របួស​៤​និង​ស្រាល​៤​នាក់​បញ្ជូន​តាម​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​បង្អែក​ដង្កោ​ដឹក​យក​ទៅ​សង្គ្រោះ​ផង​ដែរ ។ ដោយឡែក​អ្នក​ផ្សេង​ៗ​ទៀត​របួសស្រាល​មិន​បាន​ទៅ​មន្ទីរពេទ្យ​នោះ​ទេ ។ រីឯ​អ្នក​បើកបរ​​រថយន្ត​កូរ៉េ​វិញ មាន​សភាព​ធំ​ខ្លិ​ន​ស្រា​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​យក​ទៅ​សួរនាំ ។ ចំនែក​ខាង​រថយន្ត​ស្តា​រិច​វិញ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ អ្នកបើកប​រក៍​ត្រូវ​សមត្ថកិច្ច​ឃាត់​យក​ទៅ​សួរនាំ​ដូច​គ្នា ។

ក្រោយ​កើតហេតុ​ នៅ​សល់​តែ​មធ្យោបាយ​ទាំង២គ្រឿង​ ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ប្រគល់​ឲ្យ​ជំនាញ​ចរាចរណ៍​ក្រុង​វាស់វែង​ស្ទូច​យក​ទៅ​រក្សា​ទុក​រង់​ចាំ​ដំណោះស្រាយនៅពេលក្រោយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ