ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ពរពោះកូន​ទី​៦ ឈឺពោះ​សម្រាល​តាម​ផ្លូវ ខណៈ​ប្តី​ដឹក​តាម​ម៉ូតូ​​ទៅ​ពេទ្យ​មិន​ទាន់ តែ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយសុវត្ថិភាព​

1 នាទី មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​មាន​ផ្ទៃពោះ​ជិត​សំរាលកូន​ម្នាក់ ស្ទើរតែ​ចូល​ទៅ​មន្ទីរពេទ្យ​មិន​ទាន់​ពេល តែ​សំណាងល្អ​បាន​រួច​ផុត​ទុក្ខ​ភ័យ​ដោយ​ក្រុមការងារ​រដ្ឋបាល​ខេត្ត​សហការ​ជាមួយនឹង​គ្រូពេទ្យ​ចុះ​ទៅ​ជួយ​សង្គ្រោះ​ទាន់​ពេល ទើប​សុខ​សប្បាយ​ទាំង​កូន និង​ម្តាយ ខណ​:​ដែល​ស្ត្រី​រង​គ្រោះ​ឈឺពោះ​រៀបនឹង​សម្រាល ហើយ​ត្រូវ​ប្តី​ដឹក​តាម​ម៉ូតូ​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត តែ​មក​មិន​ទាន់​។…

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​មាន​ផ្ទៃពោះ​ជិត​សំរាលកូន​ម្នាក់ ស្ទើរតែ​ចូល​ទៅ​មន្ទីរពេទ្យ​មិន​ទាន់​ពេល តែ​សំណាងល្អ​បាន​រួច​ផុត​ទុក្ខ​ភ័យ​ដោយ​ក្រុមការងារ​រដ្ឋបាល​ខេត្ត​សហការ​ជាមួយនឹង​គ្រូពេទ្យ​ចុះ​ទៅ​ជួយ​សង្គ្រោះ​ទាន់​ពេល ទើប​សុខ​សប្បាយ​ទាំង​កូន និង​ម្តាយ ខណ​:​ដែល​ស្ត្រី​រង​គ្រោះ​ឈឺពោះ​រៀបនឹង​សម្រាល ហើយ​ត្រូវ​ប្តី​ដឹក​តាម​ម៉ូតូ​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត តែ​មក​មិន​ទាន់​។

ហេតុការណ៍​ស្ត្រី​មាន​ផ្ទៃពោះ​ឈឺ​សម្រាល​តាម​ផ្លូវ​នេះ កើតឡើង​កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៦ ត្រង់​ចំណុច​ខាង​មុខ​ហាង​កាហ្វេ​មួ​យក​ន្កែ​ង ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក លី មក​រា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា ក្រោម​ការ​ណែនាំ​ចង្អុលបង្ហាញ​ដ៍​ខ្ពង់ខ្ពស់​ពី​លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ណែនាំ​ឱ្យ​លោកគ្រូ និង​អ្នកគ្រូ​ពេទ្យ​ទាំងអស់ មើលថែ​ទាំ​អ្នកជម្ងឺ​ដោយ​យកចិត្តទុកដាក់​បំផុត ពោល​គឺ​មិន​ប្រកាន់​វណ្ណ​: និន្នាការ​ន​យោ​យ​បាយ​អ្វី​ឡើយ ដោយ​ត្រូវ​អនុវត្ត​ការងារ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវ​:​គ្រូពេទ្យ ។

លោក​បាន​បន្ត​ថា ដូច​ក្នុង​ករណី​ខាងលើ ក្រោយ​ពី​បាន​ទទួល​ទូរស័ព្ទ​បន្ទាន់​មួយ​ពី​ប្រជាពលរដ្ឋ ទើប​ក្រុម​គ្រូពេទ្យ ចុះ​ទៅ​ជួយ​សង្គ្រោះ​ខណៈ​ដែល​ពេល​នោះ គឺ​ស្ថិត​នៅ​ក្រោម​កំ​ដៅ​ថ្ងៃ​ដ៏​ក្តៅ​ខ្លាំង អ្នកគ្រូ​ពេទ្យ លី សុខ​លី​ន ជា​បុគ្គលិក​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន បាន​ធ្វើការ​សង្គ្រោះ​ជូន​ចំពោះ​ស្ត្រី​ឈ្មោះ ប្រាក់ នៅ អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​អណ្តូង​ថ្ម ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដែល​មាន​ផ្ទៃពោះ​កូន​ទី​៦ ខណៈ​គ្រួសារ​ព្យាយាម​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន តាម​ម៉ូតូ​ផ្ទាល់ខ្លួន ។ តែ​ដោយសារ​ឈឺពោះ​ខ្លាំង ហើយ​ក៏​សម្រាលកូន​នៅ​តាម​ផ្លូវ​តែ​ម្តង ។ តែ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ បាន​ជោគជ័យ និង​ត្រូវ​បាន​បញ្ជូន​ម្តាយ និង​ទារក​ដែល​មាន​ទំងន់​២​គីឡូ​៩​ខាំ មក​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ដោយ​សុខ​សុវត្ថិភាព និង​មាន​សុខភាព​ល្អ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ក្រោម​ការ​ដឹកនាំ​ដែល​មាន​ព្រហ្មវិហា​ធម៌​របស់​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន សកម្មភាព​ទាំងនេះ​ស្តែង និង​បង្ហាញ​នូវ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​នាម​ជា​បុគ្គលិក​សុខាភិបាល​ដែល​មានចំណេះ​ដឹង ជំនាញ បទ​ពិសោធន៍ និង​ជា​គំរូ​ដ៏​ល្អ​មួយ បង្ហាញ​ថា ទាំងអស់​គ្នា​ដែល​តែងតែ​នៅ​ក្បែរ និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា និង​គ្រប់​កាលៈទេសៈ មិន​មាន​នរណា​ម្នាក់ ត្រូវ​បាន​ទុក​ចោល​នោះ​ទេ​។

ជាមួយ​គ្នា​រដ្ឋបាល​ខេត្ត​ប៉ៃលិន ក៍​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បើ​ជួប​ទុក្ខ​លំបាក​ឬ​ជួប​គ្រោះអាសន្ន​ណាមួយ​សូម​ទំនាក់ទំនង​ទៅ​ក្រុមការងារ​យុវជន​ស្ម័គ្រចិត្ត និង​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​រដ្ឋបាល​ខេត្ត ដើម្បី​ជួ​យស​ង្ក្រោះ​ទាន់​ពេលវេលា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ