ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងចម្រុះចុះបង្រ្កាបបទល្មើសជលផលទ្រង់ទ្រាយធំ នៅភូមិសាស្ដ្រខេត្តត្បូងឃ្មុំ

12 ម៉ោង មុន

​ត្បូងឃ្មុំ៖ កម្លាំងចម្រុះចុះបង្រ្កាបបទល្មើសជលផលទ្រង់ទ្រាយធំ នៅភូមិសាស្ដ្រខេត្តត្បូងឃ្មុំ ដោយរកឃើញ និងរុះរើបំផ្លាញចោលឧបករណ៍នេសាទស្បៃមុង ខុសច្បាប់ជាច្រើន ក្នុងនោះក៏បានចាក់លែងកូនត្រីចម្រុះចំនួន ២៥គីឡូក្រាម ​ចូលក្នុងបឹងធម្មជាតិវិញ។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ…

​ត្បូងឃ្មុំ៖ កម្លាំងចម្រុះចុះបង្រ្កាបបទល្មើសជលផលទ្រង់ទ្រាយធំ នៅភូមិសាស្ដ្រខេត្តត្បូងឃ្មុំ ដោយរកឃើញ និងរុះរើបំផ្លាញចោលឧបករណ៍នេសាទស្បៃមុង ខុសច្បាប់ជាច្រើន ក្នុងនោះក៏បានចាក់លែងកូនត្រីចម្រុះចំនួន ២៥គីឡូក្រាម ​ចូលក្នុងបឹងធម្មជាតិវិញ។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា កម្លាំងចម្រុះសរុបចំនួន ១៦នាក់ ដឹកនាំដោយឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក ចាន់ សុខាវង្ស អភិបាលរងស្រុកអូររាំងឪ បានចុះប្រតិបត្តិការល្បាត ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលយ៉ាងសកម្ម នៅក្នុងភូមិសាស្ត្រឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ។

ប្រតិបត្តិការទ្រង់ទ្រាយធំនេះ មានការចូលរួមពីកម្លាំងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ កម្លាំងគណៈកម្មការសហគមន៍នេសាទបឹងក្រពិត កម្លាំងយោធាភូមិភាគ២ និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអូររាំងឪ។

ជាលទ្ធផល កម្លាំងចម្រុះបានរកឃើញ និងរុះរើបំផ្លាញចោលឧបករណ៍នេសាទស្បៃមុង ខុសច្បាប់ជាច្រើន រួមមាន៖ លូស្បៃមុង ចំនួន ៣២មាត់, របាំងស្បៃមុង ប្រវែង ៨០០ម៉ែត្រ, បង្គោលចម្រឹង ចំនួន ៤៨០ដើម។ ក្រៅពីនេះ កូនត្រីចម្រុះចំនួន ២៥គីឡូក្រាម ដែលត្រូវបានចាប់ដោយឧបករណ៍ខុសច្បាប់ ក៏ត្រូវបានចាក់លែងទៅក្នុងបឹងធម្មជាតិវិញផងដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ