ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តកណ្តាល ជំរុញឱ្យគ្រូពេទ្យទាំងរដ្ឋ និងឯកជន ផ្តល់សេវាព្យាបាល ​ជូនពលរដ្ឋឱ្យបានល្អប្រសើរ​

8 ម៉ោង មុន

ខេត្តកណ្តាល៖ ដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ឯកឧត្តម គួច ចំរើន បានជំរុញ និងលើកទឹកចិត្តដល់គ្រូពេទ្យទាំងរដ្ឋ និងឯកជនទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់លើការបម្រើផ្តល់ជូនសេវាព្យាបាល និងសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរតាមស្តង់ដាអតិបរមា។…

ខេត្តកណ្តាល៖ ដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ឯកឧត្តម គួច ចំរើន បានជំរុញ និងលើកទឹកចិត្តដល់គ្រូពេទ្យទាំងរដ្ឋ និងឯកជនទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់លើការបម្រើផ្តល់ជូនសេវាព្យាបាល និងសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរតាមស្តង់ដាអតិបរមា។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកណ្ដាល។


ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញដូច្នេះ នៅក្នុងកិច្ចប្រជុំពង្រឹងបន្ថែមលើការងារគ្រប់គ្រងសេវាសុខាភិបាលឯកជន ក្នុងភូមិសាស្ត្រខេត្តកណ្តាល នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពពាក់ព័ន្ធ និងគ្លីនិកឯកជនក្នុងខេត្តផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ គ្រូពេទ្យទាំងអស់ត្រូវបង្កើនការសិក្សាស្រាវជ្រាវជានិច្ច និងត្រូវបន្តការឈ្វេងយល់រៀនសូត្រអំពីចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីពង្រឹងវិស័យសុខាភិបាលឱ្យបាន កាន់តែល្អប្រសើរ ជួយរួមចំណែកការពារសុខភាពសាធារណៈ និងជួយសង្គ្រោះប្រជាពលរដ្ឋបានកាន់តែច្រើន ទទួលបានការជឿជាក់ពីប្រជាពលរដ្ឋ ជាពិសេសជួយដល់សេដ្ឋកិច្ចសង្គមរបស់យើងបានកាន់តែរឹងមាំដោយខ្លួនឯង កាត់បន្ថយការចំណាយលុយទៅថែទាំសុខភាពនៅក្រៅស្រុក។

លោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខសុខាភិបាល នៃរដ្ឋបាលខេត្តកណ្ដាល បានឱ្យដឹងថា ក្នុងខេត្តកណ្ដាលមានសេវាសុខាភិបាលឯកជនចំនួន ១.៩៥៩កន្លែង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ