ផ្ទេរអ្នកទោស១.១២៥នាក់ទៅកាន់ពន្ធនាគារខេត្តឧត្តរមានជ័យ
- ឧត្តរមានជ័យ
រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានអញ្ជើញចុះទៅពិនិត្យប្រតិបត្តិការផ្ទេរ និងដឹកជញ្ជូន អ្នកទោស ដែលបានផ្ញើជាបណ្តោះអាសន្ននៅ…
រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានអញ្ជើញចុះទៅពិនិត្យប្រតិបត្តិការផ្ទេរ និងដឹកជញ្ជូន អ្នកទោស ដែលបានផ្ញើជាបណ្តោះអាសន្ននៅ…
រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានអញ្ជើញចុះទៅពិនិត្យប្រតិបត្តិការផ្ទេរ និងដឹកជញ្ជូន អ្នកទោស ដែលបានផ្ញើជាបណ្តោះអាសន្ននៅ ពន្ធនាគារខេត្តសៀមរាបចំនួន ១ ១២៥នាក់ ខណៈផ្ទុះសង្គ្រាមនៅតាមព្រំដែនកម្ពុជា-ថៃ យកទៅឃុំបន្តនៅពន្ធនាគារខេត្តឧត្តរមានជ័យជាកន្លែងដើមវិញ ។
មន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅព្រឹកថ្ងៃដដែលនេះ ដោយទទួលបានគោលការណ៍ឯកភាពពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្របពេលសភាពការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានភាពធូរស្រាល អគ្គនាយកដ្ឋានពន្ធនាគារ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយអាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ បានរៀបចំប្រតិបត្តិការផ្ទេរ និងដឹកជញ្ជូនអ្នកទោស ដែលបានផ្ញើឃុំបណ្តោះអាសន្ននៅពន្ធនាគារខេត្តសៀមរាបចំនួន ១ ១២៥នាក់(ស្ត្រី ៦៣នាក់) ទៅឃុំបន្តនៅពន្ធនាគារខេត្តឧត្តរមានជ័យវិញ ។
ប្រតិបត្តិការនេះ ចាប់ផ្តើមនៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ និងបានចេញដំណើរនៅម៉ោង៦ព្រឹក ក្រោមការចុះអនុវត្តបញ្ជាផ្ទាល់ដោយឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងមានការចូលរួមពីឯកឧត្តមអគ្គនាយករង ប្រធាននាយកដ្ឋានជំនាញ បានមកដល់គោលដៅនៅវេលាម៉ោង៩ព្រឹក ប្រកប ដោយសុវត្ថិភាព ក្នុងនោះបានប្រើប្រាស់កម្លាំងមន្ត្រីពន្ធនាគារការពារសរុបចំនួន ១៦៥នាក់ និងរថយន្តក្រុងដឹកជញ្ជូនចំនួន ៣៧គ្រឿង ៕
ចែករំលែកព័តមាននេះ