ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សាធារណការ ពិនិត្យ​វឌ្ឍនភាព​គម្រោង​លូ​បង្ហូរទឹកបញ្ចៀស​ការ​ជន់​លិចតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវរថភ្លើង

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​នា​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥ ថា ៖ ក្រុមការងារ​បច្ចេកទេស​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​នា​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥ ថា ៖ ក្រុមការងារ​បច្ចេកទេស​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ នៃ​គម្រោង​វិនិយោគ​បន្ទាន់​លើ​ហេដ្ឋារចនាសម្ព័ន្ធ​លូ និង​ប្រព័ន្ធ​រំដោះ​ទឹក​សម្រាប់​បញ្ចៀស​ការ​ជន់​លិច នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវ​រថភ្លើង ។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ថា នា​រសៀល​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៥ ឯកឧត្តម ចៅ សុភៈ​ភិ​បាល​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ និង​ជា​ប្រធាន​គ្រប់គ្រង​គម្រោង និង​ឯកឧត្តម ហ៊ា​ង វុ​ត្ថា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស និង​ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស​គម្រោង បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ នៃ​គម្រោង​វិនិយោគ​បន្ទាន់​លើ​ហេដ្ឋារចនាសម្ព័ន្ធ​លូ និង​ប្រព័ន្ធ​រំដោះ​ទឹក​សម្រាប់​បញ្ចៀស​ការ​ជន់​លិច​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ (​លូ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវ​រថភ្លើង​) ដែល​អនុវត្ត​ដោយ​ក្រុមហ៊ុន​សាងសង់ PHNOM PENH PRECAST PLANTS CO., LTD និង T.C.M. ENGINEERING COMPANY LTD ដោយ​មានការ​ចូលរួម​ពី​លោក​អគ្គនាយករង លោក​ប្រធាន​-​អនុ​នាយកដ្ឋាន និង​មន្ត្រី​បច្ចេកទេស​ពាក់ព័ន្ធ ព្រមទាំង​លោក​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ក្រុមការងារ​របស់​ក្រុមហ៊ុន​សាងសង់​។

ការ​ចុះ​ត្រួតពិនិត្យ​នេះ មាន​គោលបំណង​ពិនិត្យ​ពី​ស្ថានភាព​ជា​រួម​នៃ​ដំណើរការ​របស់​ប្រព័ន្ធ​បង្ហូរទឹក​នៅ​ក្រោយ​ពេល​ដែល​មាន​ភ្លៀង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ និង​ពិនិត្យ​លើ​លក្ខណៈ​បច្ចេកទេស ក៏​ដូច​ជា​ស្វែងរក​ចំណុចខ្លាំង និង​ចំណុចខ្សោយ​នៃ​ប្រព័ន្ធ ក្នុង​ការ​កែសម្រួល​បន្ថែម​សម្រាប់​ប្រសិទ្ធភាព​នៃ​គម្រោង បើ​ទោះបីជា​គម្រោង​ពុំ​ទាន់​បាន​បញ្ចប់​១០០% ក៏​ដោយ​។

default

ជាមួយ​គ្នា​នេះ ឯកឧត្តម​សហ​ប្រធាន បាន​ប្រគល់​ជា​និមិត្តរូប​នូវ​សោរ​សម្រាប់​បិទ​បើកទ្វារ​ទឹកជា​បណ្ដោះអាសន្ន​ដល់​លោក​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ប្រើប្រាស់​គ្រប់គ្រង​ប្រព័ន្ធ​បង្ហូរទឹក សម្រាប់​បញ្ជៀ​ស​រំហូរ​ទឹក​ហូរ​ចូល​រាជធានី​ភ្នំពេញ​ជា​ពិសេស​តំបន់​ចោម​ចៅ ៕

default

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ