ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រា​អែល​បដិសេធ​របាយការណ៍​ដែល​ថា​ខ្លួន​ប្រ​ព្រឹត្ត​អំពើ​ប្រ​ល័យ​ពូជ​សាសន៍

2 នាទី មុន

ទី​ក្រុង​យេរូសាឡឹម៖ គណៈ​កម្ម​ការ​សិទ្ធិ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ធ្វើ​សេចក្ដី​រាយ​ការណ៍​ថា​អ៊ីស្រា​អែល​បាន​ និង​កំពុង​បន្ត​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជ​សាសន៍​ទៅ​លើ​ជន​ជាតិ​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កា​ហ្សា​។ គណៈ​កម្ម​ការ​នេះ​សន្និ​ដ្ឋាន​នៅ​ចុង​បញ្ចប់​នៃ​របាយ​ការណ៍​របស់​ខ្លួន​ថា​រដ្ឋ​អ៊ីស្រា​អែល​ត្រូ​វតែ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​រឿង​នេះ​ពី​បទ ១-មិន​​ទប់​ស្កាត់​អំពើ​ប្រល័យ​ពូជ​សាសន៍​, ២-​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជ​សាសន៍​ដោយ​ខ្លួន​ឯង​ និង​៣-​មិន​ព្រម​ដាក់​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជ​សាសន៍​។ តាម​ពិត នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​អ៊ីស្រា​អែល​ទទួល​រង​ការ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​អំពើ​ប្រល័យ​ពូជ​សាសន៍​។ មែន​ទែន​ទៅ​…

ទី​ក្រុង​យេរូសាឡឹម៖ គណៈ​កម្ម​ការ​សិទ្ធិ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ធ្វើ​សេចក្ដី​រាយ​ការណ៍​ថា​អ៊ីស្រា​អែល​បាន​ និង​កំពុង​បន្ត​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជ​សាសន៍​ទៅ​លើ​ជន​ជាតិ​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កា​ហ្សា​។ គណៈ​កម្ម​ការ​នេះ​សន្និ​ដ្ឋាន​នៅ​ចុង​បញ្ចប់​នៃ​របាយ​ការណ៍​របស់​ខ្លួន​ថា​រដ្ឋ​អ៊ីស្រា​អែល​ត្រូ​វតែ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​រឿង​នេះ​ពី​បទ ១-មិន​​ទប់​ស្កាត់​អំពើ​ប្រល័យ​ពូជ​សាសន៍​, ២-​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជ​សាសន៍​ដោយ​ខ្លួន​ឯង​ និង​៣-​មិន​ព្រម​ដាក់​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជ​សាសន៍​។

តាម​ពិត នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​អ៊ីស្រា​អែល​ទទួល​រង​ការ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​អំពើ​ប្រល័យ​ពូជ​សាសន៍​។ មែន​ទែន​ទៅ​ អ៊ីស្រា​អែល​ខ្លួន​ឯង​ធ្លាប់​ទទួល​រង​អំពើ​នេះ​កាល​ពីអំឡុង​សង្គ្រាម​លោក​លើក​ទី​២​។ ថ្មី​ៗ​នេះ អ៊ីស្រា​អែល​​​​​រ​ងការ​ចោទ​ប្រកាន់​ពី​​​អង្គ​ការ​សិទ្ធិ​មនុស្ស​ និង​ក្រុម​អ្នក​ជំនាញទូទាំង​សាកល​លោក​​។ ប៉ុន្តែ​អ៊ីស្រា​អែល​បដិសេធ​​​។ អ៊ីស្រា​អែល​ថា​ខ្លួន​នឹង​មិន​សហ​ការ​ជា​មួយ​គណៈ​កម្ម​ការ​របស់​ UN ​ដើម្បី​ស៊ើប​អង្កេត​ករណី​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សិទ្ធិ​ជន​ជាតិ​ប៉ាឡេស្ទីន​ទេ​។

ក្រុម​អ្នក​ស៊ើប​អង្កេត​របស់​ UN ចោទ​ប្រកាន់​​ថា​អ៊ី​ស្រា​អែល​បន្ត​កាប់​សម្លាប់​ជន​ជាតិ​ប៉ាឡេស្ទីន,​ បង្ក​ស្នាម​របួស​ផ្លូវ​​កាយ និង​ផ្លូវ​ចិត្ត​, មាន​ចេតនា​ធ្វើ​ឱ្យ​ពួក​ប៉ាឡេស្ទីន​ចុះ​ទ្រុឌ​ទ្រោម​​ផ្លូវ​កាយ​ទាំង​ស្រុង​ ឬ​ដោយ​ផ្នែក​ និង​ព្យាយាម​ទប់​ស្កាត់​មិន​ឱ្យ​ប៉ាឡេស្ទីន​អាច​បង្ក​បង្កើត​កូន​ចៅ​សម្រាប់​បន្ត​ពូជ​ពង្ស​វង្ស​ត្រកូល​របស់​ពួក​គេ​​​។ អំពើ​ប្រល័យ​ពូជ​សាសន៍​ត្រូវ​គេ​កំណត់​និយម​ន័យ​ថា​ជា​ការ​ប៉ុន​ប៉ង​បំផ្លាញ​ទាំង​ស្រុង​ ឬ​មិន​ទាំង​ស្រុង​ទៅ​លើ​ក្រុម​ជាតិ​សាសន៍ ជាតិ​ពន្ធ​ ជន​ជាតិ​ភាគ​តិច​ ឬ​សាសនា​ណា​មួយ​​។​

ប្រតិ​កម្ម​ចំពោះ​ការ​ចេញ​របាយ​ការណ៍​ថ្មី​នេះ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អ៊ីស្រា​អែល​ចាត់​ទុក​ថា​នេះ​ជា​របាយ​ការណ៍​ភូត​កុ​ហក​ដែល​ប្រមូល​ទិន្ន​​ន័យ​តែ​មួយ​ជ្រុង​ពី​ការ​និយាយ​បំផ្លើស​របស់​ក្រុម​ហាម៉ាស់​ រួច​ហើយ​យក​មក​និយាយ​ឡើង​វិញ​ដោយ​មនុស្ស​ផ្សេង​។ គណៈ​កម្ម​ការ​ខាង​លើ​នេះ​អះ​អាង​ថា​ខ្លួន​ចង់​ផ្ដោត​សំខាន់​ទៅ​លើ​ធាតុ​ផ្សំ​ចំនួន​៤​នៅ​ក្នុង​​ចំណោម​៥​ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា​មួយ​នៃ​អនុសញ្ញា​ទី​ក្រុង​ហ្សឺណែវ​ឆ្នាំ​១៩៤៨​។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អ៊ីស្រា​អែល​​យល់​ថា​​របាយ​ការណ៍​នោះ​សរ​សេរ​ផ្ទុយ​ពី​ការ​ពិត​​​។ គឺ​ក្រុម​ហាម៉ាស់​ទៅ​វិញ​ទេ​ដែល​ប៉ុន​ប៉ង​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​​អ៊ីស្រា​អែល​។ ជាក់ស្ដែង​ ពួក​គេ​សម្លាប់​ជន​ជាតិ​អ៊ីស្រា​អែល​អស់​១២០០​នាក់ (កាល​ពី​ខែ​តុលា ឆ្នាំ​២០២៣​), ពួក​គេ​រំលោភ​សេព​សន្ថវៈ​ទៅ​លើ​ស្ត្រី​ភេទ​, ដុត​សម្លាប់​មនុស្ស​ទាំង​គ្រួសារ​ទាំង​រស់​ និង​ប្រកាស​ជា​ចំហ​​ថា​ពួក​គេ​ត្រូវ​តែ​សម្លាប់​ជន​ជាតិ​ជ្វីប​ឱ្យ​អស់​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ញូស្វីក (Newsweek) និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ