ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងសមត្ថកិច្ចច្រកទ្វារអន្តរជាតិចាំយាម រៀបចំទទួលពលករខ្មែរដែលត្រូវបញ្ជូនពីប្រទេសថៃ

3 ម៉ោង មុន

ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៥​នេះ​ថា ៖ នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៥ កម្លាំង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម បាន​ត្រៀម​រៀបចំ​ទទួល​ពលករ​កម្ពុជា…

ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៥​នេះ​ថា ៖ នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៥ កម្លាំង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម បាន​ត្រៀម​រៀបចំ​ទទួល​ពលករ​កម្ពុជា ដែល​ត្រូវ​ខាង​ភាគី​ថៃ​ត្រៀម និង​បញ្ជូន​មក​កម្ពុជា​វិញ ។

ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម បាន​បញ្ជាក់​ថា ក្នុង​នោះ​ដែរ ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ក៏​បាន​រួម​សហការ​គ្នា និង​ត្រៀម​ជា​ស្រេច ក្នុង​ការ​ទទួល​ពលករ​កម្ពុជា ព្រមទាំង​សម្របសម្រួល​សណ្តាប់ធ្នាប់ របៀបរៀបរយ ដល់​ដំណើរ​ចូល​ប្រទេស​របស់​បងប្អូន​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ ប្រកបដោយ​សុវត្ថិភាព និង​ជួយ​ជញ្ជូន​សម្ភារៈ​ផ្ទាល់ខ្លួន​របស់​ពួក​គាត់​ពី​ច្រក​ទ្វារ​ដល់ទី​តាំង​រង់ចាំ​ទទួល​ពលករ ។

សូម​បញ្ជាក់​ថា សូមបញ្ជាក់ ដើម្បីដោះស្រាយបញ្ហាពលករខ្មែរវិលចូលស្រុកវិញ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធត្រៀមទទួលពលករខ្មែរ និងដោះស្រាយការងារជូនពួកគាត់ ខណៈកម្ពុជាក៏កំពុងខ្វះកម្លាំងពលកម្មក្នុងស្រុកបើម្រើឱ្យវិស័យសំខាន់ៗជាច្រើនទៀត។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅថ្ងៃទី១៣ ខែ មិថុនាថា ក្នុងករណីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបានបិទជាឯកភាគី កម្ពុជាត្រូវធ្វើ ៖« ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពីប្រទេសថៃ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបម៉ឺនកន្លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ