ជីវិតស្ត្រីចំណាស់ពិការជើង និងដៃ ឱ្យក្មួយដឹកសុំទាន
- កំពត
ខេត្តកំពត ៖ ពិតជាគួរឱ្យអាណិតអាសូរជាពន់ពេកណាស់ ដែលស្ត្រីចំណាស់ម្នាក់ឈ្មោះ ឈិន យឿន អាយុ៦៤ឆ្នាំ នៅភូមិសង្គមមានជ័យ ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ…
ខេត្តកំពត ៖ ពិតជាគួរឱ្យអាណិតអាសូរជាពន់ពេកណាស់ ដែលស្ត្រីចំណាស់ម្នាក់ឈ្មោះ ឈិន យឿន អាយុ៦៤ឆ្នាំ នៅភូមិសង្គមមានជ័យ ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ…
ខេត្តកំពត ៖ ពិតជាគួរឱ្យអាណិតអាសូរជាពន់ពេកណាស់ ដែលស្ត្រីចំណាស់ម្នាក់ឈ្មោះ ឈិន យឿន អាយុ៦៤ឆ្នាំ នៅភូមិសង្គមមានជ័យ ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ បានត្រូវក្មួយប្រុសដឹកតាមម៉ូតូអូសរទេះមកសុំទាននៅមុខរោងចក្រពូចិនកណ្ដាលទួល ហើយបន្តទៅផ្សារកំពង់ត្រាចទៀត នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ។
តាមក្មួយប្រុសឈ្មោះ ហោ នី អាយុ២៥ឆ្នាំ ដែលជាអ្នកបើកម៉ូតូអូសរទេះដឹកម្តាយធំពិការបានឱ្យដឹងថា អ៊ំស្រីរបស់ខ្លួនពិការជើងតាំងពីអាយុ២៥ឆ្នាំ ដោយជំងឺកប់សរសៃ ។ បន្ទាប់ពីពិការជើងហើយ ដៃរបស់គាត់ក៏ស្វិតទាំង២ទៀត ត្រូវបានក្រុមគ្រូពេទ្យកាត់ដៃទាំងពីរ កាលពីឆ្នាំ២០០៣ ។
ក្មួយប្រុសរូបនេះ និយាយទៀតថា ការដឹកអ៊ំស្រីមកសុំទាននៅរោងចក្រពូចិនកណ្ដាលទួលនៅថ្ងៃនេះមិនបានលុយទេ ដោយសារកម្មករោងចក្រចូលទៅធ្វើការអស់ ហើយឥឡូវនេះមិនដឹងថាទៅរកលុយឯណាបាន ទើបដឹកគាត់ត្រឡប់ទៅផ្ទះវិញ ៕
ចែករំលែកព័តមាននេះ