អគ្គនាយកស៊ីម៉ាក់ ជួបពិភាក្សាជាមួយមូល និធិចិន Peaceland ពង្រឹងកិច្ចសហការលើការបោសសម្អាតមីន
រាជធានីភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក បានប្រកាសនៅលើបណ្តាញសង្គមរបស់លោក នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥…
រាជធានីភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក បានប្រកាសនៅលើបណ្តាញសង្គមរបស់លោក នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥…
រាជធានីភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក បានប្រកាសនៅលើបណ្តាញសង្គមរបស់លោក នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ ៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ខ្ញុំបានទទួលជួបពិភាក្សាការងារជាមួយលោក Liu Wenzhi ប្រធានមូលនិធិចិនPeaceland ប្រចាំកម្ពុជា និងលោកសាស្ត្រាចារ្យ Chen Yong ទីប្រឹក្សាស្រាវជ្រាវ និងនវានុវត្តន៍ប្រចាំនៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនអាស៊ាន (ARMAC) ដែលបេសកកម្មរបស់លោកសាស្ត្រាចារ្យChen Yong ជាចំណែកនៃការគាំទ្ររបស់រដ្ឋាភិបាលចិនចំពោះARMAC ។
លោក ហេង រតនា បានបញ្ជាក់ថា ក្នុងជំនួបពិភាក្សាការងារនេះ មានការផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងអង្គភាពCMAC និងមូលនិធិចិនPeaceland ក៏ដូចជា ជំនួយវិស័យមីនរបស់រដ្ឋាភិបាលចិន ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ។ ជាពិសេស កិច្ចសហប្រតិបត្តិការលើការចែករំលែកបទពិសោធន៍ ការងារស្រាវជ្រាវអភិវឌ្ឍន៍បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យសកម្មភាពកម្ចាត់មីន ។
ក្នុងជំនួបពិភាក្សានេះដែរ ក៏មានចាប់អារម្មណ៍ខ្លាំងលើការអនុវត្តភារកិច្ចបន្ទាន់ ចំពោះមុខរបស់អង្គភាពCMAC ក្នុងការពង្រាយកម្លាំងអន្តរាគមន៍ចាំបាច់ ដើម្បីបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលជាមរតកនៃសង្គ្រាមរយៈពេល៥ថ្ងៃរវាងសៀម និងកម្ពុជា ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋភៀសសឹក ដែលត្រូវវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគាត់វិញ ស្របតាមអនុសាសន៍ដឹកនាំដ៍ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ប្រមុខរាជរដ្ឋាភិបាល៕
ចែករំលែកព័តមាននេះ