ប្រទេសបារាំង ៖ ខណៈជិតដល់ថ្ងៃទី១៨កញ្ញា ជាថ្ងៃប្រមូលផ្ដុំមនុស្សធ្វើបាតុកម្មនិងកូដកម្មបិទខ្ទប់ទាំងស្រុង កងកម្លាំងសន្តិសុខបារាំងបានដាក់ពង្រាយយ៉ាងច្រើនក្នុងទូទាំងប្រទេសបារាំង ដោយមានទាំងការដាក់ពង្រាយរថពាសដែកធុនCENTAURE ផង ដែលពុំធ្លាប់ឃើញចាប់តាំងពីចលនាបះបោររបស់ក្រុមអាវកាក់លឿងមក។
PHOTOS TOM SERRANO / MANIFESTATION / MANIFESTANTS / REVENDICATIONS / CRS / POLICE / FORCES DE L ORDRE / PLACE DE LA COMEDIE / BLESSEតាមក្រសួងមហាផ្ទៃបារាំងថា រថពាសដែក CENTAUREរបស់កងតម្រួត២៤គ្រឿងនិងរថយន្តបាញ់ទឹក១០គ្រឿងត្រូវដាក់ពង្រាយនាថ្ងៃទី១៨កញ្ញា ក្នុងក្របខណ្ឌនៃបាតុកម្មដែលគ្រោងធ្វើក្នុងដែនដីបារាំង។ មុនបាតុកម្មនោះមានកិច្ចប្រជុំអន្តរក្រសួងមួយ ដោយអ្នកចូលរួមក្នុងកិច្ចប្រជុំនោះម្នាក់ថ្លែងថា ទិវា១៨កញ្ញាអាចមានក្បួនបាតុកម្មច្រើនជាងទិវាថ្ងៃ១០កញ្ញា។ ចាប់តាំងពីថ្ងៃទី១៦កញ្ញាមក មានសេចក្ដីរាយការណ៍ពីការប្រមូលផ្ដុំមនុស្សប្រមាណជា២៥០កន្លែង ដែលមានបាតុករជិត៨០០.០០០នាក់ក្នុងទូទាំងប្រទេសបារាំង។
កាលពីសប្ដាហ៍មុនមនុស្សជិត១៩៧.០០០នាក់ បានចូលរួមក្នុងទិវាប្រមូលផ្ដុំមនុស្សថ្ងៃ១០កញ្ញា។ កងកម្លាំងសន្តិសុខដែលដាក់ពង្រាយលើកនេះគឹប្រហាក់ប្រហែលគ្នានឹងនាទិវា១០កញ្ញាដែរ គឹប្រមាណជា៨០.០០០នាក់ក្នុងទូទាំងប្រទេស។
អាជ្ញាធរមានការភ័យខ្លាចជាពិសេសវត្តមានរបស់ពួកបាតុកររ៉ាឌីកាល់ ក្នុងទីក្រុងធំៗដូចជាក្រុងប៉ារីស រ៉ែន ណង់ឬទូលូ។ មានការគៀងគរមនុស្សឲ្យចូលរួមតាមបណ្ដាញសង្គម ពិសេសការចូលរួមរបស់មន្ត្រីរដ្ឋការ និស្សិត បុគ្គលិកដឹកជញ្ជូន អ្នករត់តាក់សីុ និយោជិតឧស្សាហកម្មរហូតដល់សិល្បករ។ ខាងកសិករក៏អំពាវនាវឲ្យចូលរួមក្នុងចលនាថៃ្ង១៨កញ្ញានោះដែរ៕
ចែករំលែកព័តមាននេះ