ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្លាំងចម្រុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញនៅភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ១២៧ នាក់

22 ម៉ោង មុន

រាជធានីភ្នំពេញ៖ ​កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន បានចុះបង្ក្រាបទីតាំងដែលប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតនៅផ្ទះលេខ២១ ផ្លូវលេខ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ​…

រាជធានីភ្នំពេញ៖ ​កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន បានចុះបង្ក្រាបទីតាំងដែលប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតនៅផ្ទះលេខ២១ ផ្លូវលេខ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ​ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។

​ប្រតិបត្តិការបង្ក្រាបខាងលើនេះ​ ដោយបានសម្រេច ឃាត់ខ្លួនមនុស្សសរុប ១២៧ នាក់ដែលមាន០៤ សញ្ជាតិផ្សេងគ្នា។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការសម្របសម្រួលពី លោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយ ​លោក កៀង ល័ក្ស​ អភិបាលនៃគណៈអភិបាលខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ រួមជាមួយមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ