ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងមានឈ្មោះទៅរៀននៅសាលាភូមិន្ទរដ្ឋបាល តែមិនទៅ ជារឿងល្បីថាឃុបឃិត

2 នាទី មុន
  • តាកែវ

ខេត្តតាកែវ​ ៖ បន្ទាប់​ពី​មាន​បញ្ហា​ចម្រូងចម្រាស់​ជជែក​វែកញែក​អំពី​ករណី​មន្ត្រី​ក្រប​ខណ្ឌ​សាលាស្រុក​អង្គរបុរី មានឈ្មោះ​ទៅ​រៀន​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​រាជធានី​ភ្នំពេញ ប៉ុន្តែ​មិន​ទៅ​ចូលរួម​រៀន​ដោយ​ផ្ទាល់​នោះ លោក​ជឹ​ម សាវ​រី​នាយក​ទីចាត់ការ​ធនធានមនុស្ស​សាលាខេត្ត​តាកែវ​បានឱ្យ​ដឹង​ថា គេ​អាច​រៀន​តាម​អន​ឡាញ​បាន​។ ដូច្នេះ​អាច​និយាយ​បាន​ថា​មិនមែន​ជា​កំហុស​នោះ​ទេ ចំពោះ​ការ​ដែល​មន្ត្រី​សាលាស្រុក​អង្គរបុរី​ម្នាក់…

ខេត្តតាកែវ​ ៖ បន្ទាប់​ពី​មាន​បញ្ហា​ចម្រូងចម្រាស់​ជជែក​វែកញែក​អំពី​ករណី​មន្ត្រី​ក្រប​ខណ្ឌ​សាលាស្រុក​អង្គរបុរី មានឈ្មោះ​ទៅ​រៀន​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​រាជធានី​ភ្នំពេញ ប៉ុន្តែ​មិន​ទៅ​ចូលរួម​រៀន​ដោយ​ផ្ទាល់​នោះ លោក​ជឹ​ម សាវ​រី​នាយក​ទីចាត់ការ​ធនធានមនុស្ស​សាលាខេត្ត​តាកែវ​បានឱ្យ​ដឹង​ថា គេ​អាច​រៀន​តាម​អន​ឡាញ​បាន​។ ដូច្នេះ​អាច​និយាយ​បាន​ថា​មិនមែន​ជា​កំហុស​នោះ​ទេ ចំពោះ​ការ​ដែល​មន្ត្រី​សាលាស្រុក​អង្គរបុរី​ម្នាក់ មិន​មាន​វត្ត​មាននៅ​ឯ​សាលា​ភូមិន្ទ​រដ្ឋបាល ក្នុង​ពេល​ដែល​មន្ត្រី​បី​នាក់​ផ្សេង​ទៀត​បាន​ទៅ​រៀន​ជា​ទៀងទាត់​នោះ​។

គួរ​បញ្ជាក់​ថា ឧបនាយករដ្ឋមន្ត្រី​ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​នៅ​ថ្ងៃ​ទី​១០​ខែមីនា ឆ្នាំ ២០២៥ បាន​តម្រូវ ឲ្យ​មន្ត្រី​នៅ​រដ្ឋបាល​ស្រុក​អង្គរបុរី​៤ នាក់​ត្រូវ​មក​រៀន​វគ្គ​បណ្ដុះបណ្ដាល​នៅ​សាលា​ភូ​មិន​រដ្ឋបាល​។ ប៉ុន្តែ​ពួក​គេ​ឃុបឃិត​គ្នា​តាម​រយៈ​អភិបាល​ស្ដីទី​ស្រុក​អង្គរបុរី និង​សាមីខ្លួន​គេចវេស​មិន​មក​ចូល​រៀន ដោយ​ខ្លាច​បាត់​ផលប្រយោជន៍? ពួក​គេ​មិន​គោរព​តាម​សេចក្តីសម្រេច​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ហ៊ុន​ម៉ា​នី​នោះ​ឡើយ​។

នោះ​គឺ​ករណី លោក​ស៊ុ​ង សា​រឿ​ន ប្រធាន​ការិយាល័យ​លេខាធិការ​ក្រុមប្រឹក្សា​ស្រុក​អង្គរបុរី ខេត្តតាកែវ​មាន ឈ្មោះ​ត្រូវ​ទៅ រៀន​វគ្គ​បណ្ដុះបណ្ដាល​បន្ត​ឆ្នាំ ២០២៥ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​ផ្អែក​តាម​លិខិត​លេខ ១៣៧ ស​.​ក​.​រ​ចុះ​ថ្ងៃ ទី​១០ ខែ​មិ​នា ឆ្នាំ​២០២៥​របស់​ក្រសួង​មុខងារសាធារណៈ​។ ប៉ុន្តែ​មន្ត្រី​ម្នាក់​នេះ​មិន​ទៅ​រៀន​តាម​គោលការណ៍​នោះ​ទេ ដោយ​ទំនង​សំងំ​នៅ​កើប​ផល ប្រយោជន៍​នៅ​សាលាស្រុក​អង្គរបុរី​ គ្រាន់បើជាង ។

ផ្អែក​តាម​លិខិត​ក្រសួង​មុខងា​សាធារណៈ មន្ត្រី​សាលា ស្រុក​អង្គរបុរី​ត្រូវ​មានឈ្មោះ​ទៅ​រៀន​ចំនួន​៤​នាក់ តែ​ទៅ រៀន​ជាក់ស្ដែង​បាន​តែ​៣​នាក់​នោះ​ទេ ដោយ​គេ​មិនដឹង​ថា​លោក​ស៊ុ​ង សា​រឿ​ន មិន​បាន​ទៅ​រៀនមាន​ខ្នងបង្អែក​ធំ​យ៉ាងណា​នោះ​ទេ​។

បើ​តាម​លោក​ជឹ​ម សាវ​រី តាម​កម្មវិធី​សិក្សា​មាន​តែ​អភិបាលស្រុក​ប៉ុណ្ណោះ​ដែល​ត្រូវ​ទៅ​រៀន​ដោយ​ផ្ទាល់​។​ក្រៅពី​នោះ​អាច​រៀន​តាម​អន​ឡាញ​បាន​។ ការ​រៀន​តាម​អន​ឡាញ​ឬ​រៀន​ផ្ទាល់​ស៊ីសង​ទៅ​លើ​សាលា​ជា​អ្នក​ចាត់ ចែង​។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ករណី​មន្ត្រី​ខាងលើ​នេះ ស្រុក​បាន​អនុញ្ញាត​ឲ្យ​គាត់​ទៅ​រៀន​ហើយ រឿង​រៀន​តាម​អន​ឡាញ​ឬ​តាម​សាលា​ជាក់ស្ដែង​គឺជា​បញ្ហា​ផ្សេង​របស់​សាលា​។

រីឯ​ការងារ​គម្រោង​របស់​លោក​ស៊ុ​ង សា​រឿ​ន គឺជា​ការងារ​ផ្ទាល់​របស់​គាត់​តើ​គាត់​មាន​ពេលវេលា​សម្រាប់​រៀនសូត្រ​និង​ពេលវេលា​សម្រាប់​ធ្វើការ​ឬទេ?

បើ​តាម​ប្រភព​ព័ត៌មាន​ចេញពី​ផ្ទៃក្នុង​សាលាស្រុក​អង្គរបុរី​បានឱ្យ​ដឹង​ថា លោក​ស៊ុ​ង សា​រឿ​ន មិន​ត្រឹមតែ​មិន​ទៅ​រៀន​បែរជា​មានឈ្មោះ​ទៅ​ធ្វើការ​លើ​គម្រោង​តេ​ជោ​១០០ មាន​តួនាទី​ជា​ជំនួយការ​គម្រោង​បើក​ប្រាក់ខែ​ជា​រៀង​រាល់​ខែ​ថែម​ទៀត​។

ប្រភព​ដដែល​បន្ត​ថា មូលហេតុ​ដែរ​លោក​ស៊ុ​ង សា​រឿ​ន មិន​ទៅ​រៀន​គេ​ដាក់​កា​សង្ស័យ​ថា មានការ​ពាក់​ព​ន្ធ័​អំពើ ពុក​រលួយ​គុបគិត​ជាមួយនឹង​លោក​រស់ រ​ត្ន័ ចៅហ្វាយ ស្រុក​អង្គរបុរី​ស្ដីទី​ដោយ​មាន​គេ​ខ្សឹប​ថា​អស់​លុយ​១៥០០ ដុល្លារ​ជា​ថ្នូ​មិន​ទៅ​រៀន ហើយ​ចំពោះ​ប្រាក់ខែ​ប្រចាំខែ​លើ​គម្រោង​តេ​ជោ​១០០​អាច​ចែក​គ្នា​ពាក់កណ្ដាល​ជាមួយ​និង​លោក​រស់ រ​ត្ន័​ថែម​ទៀត​ផង​។

ពាក់​ព​ន្ធ័​ករណី​ខាងលើ​លោក​ផា​ន ឃាង​នាយក​រដ្ឋបាល​សាលាស្រុក​អង្គរបុរី​បាន​ឲ្យ​ដឹង​ថា ឈ្មោះ​ស៊ុ​ង សា​រឿ​ន​ពិតជា​មានឈ្មោះ​ត្រូវ ទៅ​រៀន​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល ពិតមែន តែ​ចំពោះ​លោក​ស៊ុ​ង សា​រឿ​ន​មិន​ទៅ​រៀន​ហើយ​មានឈ្មោះ​ទៅ​ធ្វើការ​លើ​គម្រោង​តេ​ជោ​១០០ លោក​មិន ដឹង​ទេ​,​លោក​ជម្រុញ​ឲ្យ​សួរ​ទៅ​លោក​រស់ រ​ត្ន័​។

ជុំវិញ​ករណី​នេះ​អ្នក​យក​ព័​ត៏​មាន​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​រស់ រ​ត្ន័​ចៅហ្វាយស្រុក​ស្ដីទី​បាន​ទេ​ដោយ​ទូរ​សព្ទ័​ចូល​លោក​មិន​ទទួល​​ ។

ប្រសិនមានការបំភ្លឺ យើងនឹងផ្សាយជូនបន្តទៀត ​។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

លោក​ស៊ុ​ង សា​រឿ​ន
លោក​រស់ រ​ត្ន័​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ